ទីបំផុតចំណងស្នេហារវាងតារាចម្រៀង Selena Gomez និង The Weeknd បានឈានដល់ផ្លូវបញ្ចប់ហើយក្រោយពីចំណាយពេលដ៏ផ្អែមល្ហែមជាមួយគ្នាអស់រយៈពេល ១០ ខែ។
បើតាមទស្សនាវដ្ដី The People បានឲ្យដឹងថាតារាចម្រៀង Selena Gomez និង The Weeknd បានបញ្ចប់ទំនាក់ទំនងជាមួយគ្នាកាលពីថ្ងៃទី ៣០ ខែតុលា មិ្សលមិញ។ បើតាមប្រភពជិតស្និទ្ធមួយបានឲ្យដឹងថា រឿងរ៉ាវបានកើតឡើងហូរហែ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ប្រភពនោះបាននិយាយទៀតថា៖ "វាជារឿងលំបាកដែរ សម្រាប់លោក (The Weeknd) នៅពេលធ្វើដំណើរកម្សាន្ត តែសង្សារបែរជារវល់ថតនៅទីក្រុង New York ទៅវិញ។ វាមិនងាយស្រួលសម្រាប់ពូកគេនោះទេ"។ រឿងរ៉ាវនៃការចែកផ្លូវគ្នានេះបានកើតឡើងមួយថ្ងៃក្រោយតារាចម្រៀងស្រីរូបនេះបានទៅជួបអតីតសង្សាររបស់ខ្លួន គឺតារាចម្រៀង Justin Bieber នៅព្រះវិហារដើម្បីញ៉ាំអាហារពេលព្រឹកជាមួយគ្នា។
គូស្នេហ៍តារាល្បីមួយគូនេះ (Selena Gomez និង The Weeknd) ត្រូវគេដឹងពីទំនាក់ទំនងស្រលាញ់គ្នានៅខែមករា នៅពេលដែលឃើញអ្នកទាំង ២ថើបគ្នានៅខាងក្រៅភោជនីយដ្ឋាន Giorgio Baldi នៅទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ទោះបីជាឥឡូវពួកគេទាំង២ បញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នាក៏ដោយ តែអ្នកទាំងពីរនៅតែរាប់អានគ្នាដូចជាមិត្តភក្តិផ្សេងទៀតដែរ៕
No comments:
Post a Comment