ជារឿងមួយគួរឲ្យតក់ស្លុតនៅពេលដែលអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងកាលពីម្សិលមិញ ហើយហេតុការណ៍ដូចគ្នាពីនេះក៏បានកើតទៅលើបេក្ខជន The Voice ២រូបផ្សេងទៀតដែរ។
១. Christina Grimmie អតីតបេក្ខនារីកម្មវិធី The Voice ឆ្នាំ ២០១៤ រដូវកាលទី៦ ទទួលបានចំណាត់ថ្នាក់លេខ៣ កូនក្រុមរបស់ Adam Levin។ កាលពីថ្ងៃ សុក្រទី ១០ ខែ មិថុនា ឆ្នាំ ២០១៦ Christina ត្រូវជនដៃដល់ម្នាក់ឈ្មោះ Kevin James Loibl បាញ់សម្លាប់ពេលប្រគំតន្ត្រី។
២. Alejandro 'Jano' Fuentes អតីតបេក្ខជន The Voice ម៉ិកស៊ីកូ កាលពីឆ្នាំ២០១១ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវជនដៃដល់លបឆ្មក់បាញ់ប្រហារ ក្រោយចេញពីពិធីខួបកំណើតគម្រប់៤៥ឆ្នាំរបស់ខ្លួនជាមួយមិត្តភ័ក្ដិ។ Alejandro បានស្លាប់បន្ទាប់ពីជនមិនស្គាល់មុខបានបាញ់៣គ្រាប់ចំក្បាល នៅខាងក្រៅសាលា Tras Bambalinas School ភាគនិរតីនៃទីក្រុង Chicago សហរដ្ឋអាមេរិក។
៣. អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ ត្រូវបានបុរសម្នាក់បាញ់សម្លាប់ នៅហាង កែសម្ផស្សមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិតបណ្ដោយផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីម៉ោងប្រហែល៤រសៀលម្សិលមិញ។ ហេតុការណ៍បាញ់សម្លាប់នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ចំទ្រូងសងខាង និងក្បាលរបស់ ស្រីឡៃ បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង៕
No comments:
Post a Comment