មិនថាប្រុស ឬស្រីឡើយពេលទើបមានស្នេហាថ្មីថ្មោង អារម្មណ៍ប្រៀបដូចជាពិភពលោកទាំងមូលស្រស់គ្មានកន្លែងទាស់។ ដូចនេះបើចង់ដឹងថាអ្នកនៅជិតខ្លួនយើងអ្នកខ្លះកំពុងមានស្នេហា ពួកគេប្រាកដជាបញ្ចេញកាយវិការបែបនេះ៖
១.មនុស្សមានស្នេហាដំបូងៗ គឺតែងតែញញឹមគ្រប់ពេល មិនថាដេក ដើរ ឈរអង្គុយឡើយ ហើយទោះឃើញនរណាដែលមិនស្គាល់ក៏សើចដាក់ដែរ។
២.មានភាពរឹងមាំ ខុសពីធម្មតា ហើយទោះជាជួបឧបសគ្គធំប៉ុណ្ណា ក៏មិនអាចរារាំងចិត្តមុះមុតបានឡើយ។
៣.មានភាពអៀនប្រៀនច្រើន ហើយបើជួបដៃគូទៀតនោះ គឺឆ្អឹងទន់សឹងតែបត់បែនបានគ្រប់រូបរាងទៅហើយ។
៤.អារម្មណ៍ច្រើនតែអណ្ដែតអណ្ដូង ជាពិសេសពេលបានស្ដាប់បទចម្រៀងស្នេហាទៀតនោះ គឺអារម្មណ៍ហោះចេញពីខ្លួនបាត់អស់ហើយ។
៥.មានអាថ៌កំបាំង ព្រោះខ្លាចអ្នកដទៃដឹងរឿងខ្លួនដែលកំពុងតែលួចស្រលាញ់គេ។
៦.មើលតែទូរស័ព្ទគ្រប់ពេល ហើយបើឃើញសារលោតភ្លាមស្ទុះទៅមើលចង់បាក់ក ដោយខ្វល់ថានោះជាសាររបស់ក្រុមហ៊ុន ឬរបស់អ្នកណាឡើយ។
៧.មើលរឿងមនោសញ្ចេតនា គ្រប់ភាគគ្រប់ឈុតគ្រប់ឆាក ដោយមិនខ្វល់ថានោះជារឿងរបស់ប្រទេសណាឡើយ គឺមើលទាំងអស់ ព្រោះដើម្បីលួចបទពិសោធក្នុងរឿង។
៨.ចាប់ផ្ដើមផ្លាស់ប្ដូររូបរាងខុសពីធម្មតា ដោយទៅណាមកណាក៏ធ្វើខ្លួនស្អាតខ្ញង់ៗដែរ ហើយបើទឹកអប់វិញក្រអូបពេញ ២៤ ម៉ោង។
៩.មានអារម្មណ៍ស្រស់ស្រាយល្អណាស់ មិនថាព្រឹក ថ្ងៃ ល្ងាចឡើយ គឺអាចរីករាយបានគ្រប់ពេល។
១០.ចាប់ផ្ដើមចេះស្រលាញ់សត្វចិញ្ចឹមតូចៗ ព្រោះមើលទៅឃើញវាស្អាតគួរឲ្យស្រលាញ់។
១១.ចេះអង្គុយមើលមេញមើលផ្កាយ ព្រោះស្រមៃដល់ម្ចាស់ស្នេហ៍៕
No comments:
Post a Comment