Verizon ដែលបច្ចុប្បន្នជាក្រុមហ៊ុនមេរបស់ Yahoo បានបញ្ចេញឲ្យដឹងជាសាធារណៈថា ការវាយប្រហារ Hack យកទិន្នន័យដែលកើតមានលើ Yahoo កាលពីឆ្នាំ ២០១៣ គឺបានប៉ះពាល់ដល់គណនីទាំងអស់ដែលមាននៅពេលនោះ។
កន្លងមក Yahoo បានឲ្យដឹងថាគណនីដែលប៉ះពាល់មានត្រឹម ១/៣ ឬ ស្មើ ១ ពាន់លានគណនីប៉ុណ្ណោះ ប៉ុន្តែតាមការស៊ើបអង្កេតថ្មីរបស់ Verizon បង្ហាញថាគណនីទាំងអស់ដែលមាននៅពេលនោះសរុប ៣ ពាន់លានគណនី សុទ្ធតែបានរងការវាយប្រហារ។ ព័ត៌មានដែលគេអាចលួចបានពីគណនីដែលរងការប៉ះពាល់មានដូចជាឈ្មោះ, អាសយដ្ឋានអ៊ីមែល, លេខទូរសព្ទ, ថ្ងៃខែឆ្នាំកំណើត, លេខសម្ងាត់ រួមទាំងសំនួរសុវត្ថិភាពផងដែរ។ ចំណែកព័ត៌មានពីគណនីធនាគារ និងព័ត៌មានពីកាត ក្រេដីតជឿថាមិនត្រូវបានគេលួចយកនោះទេ។
ក្រៅពីរងការវាយប្រហារនៅឆ្នាំ ២០១៣ Yahoo ក៏បានរងគ្រោះបន្តទៀតនៅឆ្នាំ ២០១៤ ដែលប៉ះពាល់គណនីចំនួន ៥០០ លាន និងការវាយប្រហារធំទីបីកើតឡើងចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៦៕
No comments:
Post a Comment