loading...

Monday, November 6, 2017

មាន​តែ​​ស្រី​ម៉ាប់​ៗ​ទើប​ដឹង​ពី​ការ​រំខាន ៥ យ៉ាង​នេះ ពេល​ស្លៀកពាក់

ស្រី​ៗ​មាន​សាច់​ទ្រលុក​ទ្រលន់​ភាគ​ច្រើន​ច្បាស់​ជា​ធ្លាប់​ជួប​ការ​រំខាន​ពី​ការ​ស្លៀកពាក់​ ឬ​ការ​ទិញ​សំលៀក​បំពាក់​ដើម្បី​ឲ្យ​សាក​សម​នឹង​ដង​ខ្លួន​ជាក់​ជា​មិន​ខាន។ ការ​រំខាន​ទាំង​នេះ​មាន​តែ​ពួក​ស្រី​ៗ​ម៉ាប់​ៗ​ទេ ទើប​យល់៖
១.ទិញ​ខោអាវ​ទំហំ​អស់​លេខ
រាល់​ពេល​ត្រូវ​ការ​ចូល​រួម​កម្មវិធី​ជប់លៀង ឬ​សូម្បី​តែ​ខោអាវ​សម្រាប់​ពាក់​ប្រចាំ​ថ្ងៃ​ គឺ​ត្រូវ​ការ​ទំហំ​ធំ​បំផុត​។​ ពេល​ខ្លះ​ខោអាវ​ម៉ូដ​ដែល​យើង​ស្រលាញ់​គ្មាន​លេខ​ធំ​ឬ​អស់​លេខ​តែ​ម្ដង ធ្វើ​ឲ្យ​រំខាន​ចិត្ត​មិន​តិច​ទេ។
២.អាវ​រឹប​រាង
អាវ​រឹប​រាង​ពាក់​ទៅ​បង្ហាញ​ពី​រាងរៅ និង​ភាព​ជឿជាក់​របស់​ស្ត្រី។ មាន​មនុស្ស​ជា​ច្រើន​ឲ្យ​យោបល់​ថា​ពាក់​អាវ​រឹប​រាង​មើល​ទៅ​ឃើញ​ដង​ខ្លួន​តូច​ជាង​មុន ហើយ​ទាក់ទាញ​ទៀត​ផង តែ​នោះ​សម្រាប់​នារី​មាឌ​តូច​ៗ​ប៉ុណ្ណោះ អ្នក​ធាត់​ពាក់​ទៅ​ច្បាស់​ជា​បញ្ចេញ​ផ្នត់​ក្បាល​ពោះ​ទាំង​៣​កង់​ជាក់​ជា​ពុំ​ខាន។ ដូច្នេះ​ហើយ​ទើប​្រតូវ​បង្ខំ​ចិត្ត​ពាក់​អាវ​រលុង​ៗ​ដូច​ទីង​មោង។

រូបតំណាង
៣.ស្លៀក​ពាក់​ល្មម​តាម​ផ្នែក
ពេល​ខ្លះ​ពេល​ស្លៀកពាក់​ទៅ​ឃើញ​ថា​ល្មម​ផ្នែក​ខ្លះ​ តែ​តឹង​ណែន​នៅ​ផ្នែក​ខ្លះ​ទៀត។​ បណ្ដាល​ឲ្យ​ពេល​ធ្វើ​ដំណើរ ឬ​ធ្វើ​ចលនា​ឲ្យ​រហែក​សំលៀក​បំពាក់​ជា​ដើម។
៤.បែក​ញើស​ក្លៀក
មនុស្ស​ធាត់​ឆាប់​ហត់​ ហើយ​ឆាប់​បែក​ញើស​។​ រាល់​ពេល​ដែល​ធ្វើ​ចលនា​ដូច​ជា​ដើរ​ ឬ​រត់​អី​តិច​តួច​គឺ​ឆាប់​ហត់ ហើយ​បែក​ញើស​ក្លៀក​ប្រឡាក់​អាវ​ដែល​គួរ​ឲ្យ​រំខាន​បំផុត។
៥.​ខោ​ ឬ​សំពត់​ស៊ី​គូទ
ធម្មតា​មនុស្ស​ធាត់​តែង​សំបូរ​ខ្លាញ់​ត្រង់​ គូទ​ ត្រគាក​ ដើម​ទ្រូង​និង​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​ជា​ហេតុ​ពេល​ធ្វើ​ដំណើរ​វា​កកិត​គ្នា​ ហើយ​ទាញ​សំពត់​អាវ​ចូល​ប្រឡោះ​នោះ​យ៉ាង​ដូច្នេះ។​ វា​រំខាន​ខ្លាំង​បំផុត​ព្រោះ​រាល់​ពេល​យើង​ដើរ​គឺ​ត្រូវ​ទប់​ ឬ​ទាញ​ក្រណាត់​ចេញ​យ៉ាង​អាម៉ាស់៕

No comments:

Post a Comment