ប្រជាជនទូទាំងពិភពលោក បានបន្សល់ទុកសំរាមរាប់លានតោនរៀងរាល់ថ្ងៃ ដែលអាចជាបញ្ហាដ៏ធំមួយប្រសិនបើម្នាក់ៗមិនចូលរួមគិតគូរទេនោះ។ សំរាម បានបំពុលបរិស្ថាន បំពុលទឹក បំពុលបរិយាកាស ប៉ះពាល់ដល់ជីវិតសត្វ និងជីវិតមនុស្ស នៅពេលដែលការទុកដាក់មិនបានត្រឹមត្រូវ។ ជាក់ស្ដែង រូបភាពខាងក្រោម សុទ្ធតែជាផលប៉ះពាល់នៃសំរាម ដែលពេលខ្លះអ្នកអាចនឹកស្មានមិនដល់។
១. អណ្ដើកជាប់ក្នុងប្លាស្ទិកតាំងពីតូច ធំធាត់ទាំងវេទនា
២. មិនខុសអណ្ដើកខាងលើ វាបានជាប់ក្នុងប្លាស្ទិកតាំងពីតូច រហូតលូតលាស់ទាំងពិបាក
៣. បក្សីសមុទ្រ Albatross គិតថាសំណល់សំរាមជាចំណី ស៊ីរហូតដល់ស្លាប់ខ្លួន
៤. សត្វក្រសា ជាប់ក្នុងថង់ប្លាស្ទិក
៥. ឆ្មាទឹក ជាប់កនឹងសំណាញ់ រហូតដាច់សាច់គួរឲ្យសង្វេគ
៦. ទិដ្ឋភាពជិះស្គីនៅឥណ្ឌូណេស៊ី ទឹកសមុទ្រដែលគ្រប់គ្នាស្រមៃថាស្រស់ស្អាត បែរពោរពេញដោយសំរាម
៧. ក្មេងប្រុសម្នាក់នេះ រស់នៅជាមួយសំរាម ប្រមូលសំណល់ប្លាស្ទិកយកទៅលក់ ដើម្បីចិញ្ចឹមក្រពះ ប៉ុន្តែមិនដឹងថាជីវិតរបស់គេប៉ះពាល់បែបណាខ្លះនោះទេ
៨. ឆ្មាទឹក ជាប់មាត់នឹងកំប៉ុងដែលគេបោះចោល
៩. ក្មេងប្រុសនៅប្រទេសចិន ផឹកទឹកដែលហូរពីកាកសំណល់សំរាម។ សាកគិតមើល៍ តើប៉ះពាល់សុខភាពប៉ុណ្ណា!
១០. នរណាខ្លះចង់រស់នៅក្នុងទិដ្ឋភាពបែបនេះ? ប្រាកដជាគ្មានទេ!
ដោយសារមើលឃើញពីផលប៉ះពាល់ទាំងនេះហើយ ទើបសហស្ថាបនិកចំនួន៥រូប បានបង្កើតយុទ្ធនាការ «ភ្នំពេញស្អាត» ក្រោមពាក្យស្លោកថា «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ» ដោយសង្ឃឹមថាប្រជាជនកម្ពុជា នឹងចូលរួមថែរក្សាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចោលសំរាមក្នុងធុងឲ្យបានល្អ៕
No comments:
Post a Comment