មនុស្សប្រុសដែលស្រលាញ់អ្នកពិត គឺគេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីឲ្យមិត្តស្រីមានសេចក្ដីសុខ។ ដូចនេះបើមិត្តប្រុសមាន ១៦ ចំណុចខាងក្រោមនេះ បញ្ជាក់ថាគាត់ពិតជាស្មោះស្ម័គ្រចំពោះអ្នកខ្លាំង ព្រោះអាចលះបង់គ្រប់យ៉ាងដើម្បីអ្នក៖
១.គាត់កោតសរសើរអ្នក និងបង្ហាញឲ្យអ្នកដទៃដឹងឮដែរ ព្រោះតែចង់ឲ្យគេស្ញប់ស្ញែងអ្នក។
២.គាត់ដឹងពីអ្វីដែលអ្នកកំពុងគិត ដោយមិនចាំបាច់និយាយ។ ពោលគឺអាចមើលធ្លុះចិត្ត ព្រោះគាត់តាមសង្កេតជាប់។
៣.មិត្តប្រុសនៅតែចាប់អារម្មណ៍អ្នក បើទោះជាស្រលាញ់គ្នាមករាប់ឆ្នាំហើយ។
៤.គាត់និយាយត្រង់ៗប្រាប់អ្នកអំពីផែនការ សម្រាប់អនាគតរបស់អ្នកជាមួយគាត់។
៥.គាត់ធ្វើអ្វីៗនៅក្នុងជីវិត ដើម្បីរៀបចំគម្រោងអនាគតជាមួយអ្នក។
៦.គាត់ជាសុភាពបុរសពេញលេញ ព្រោះមិនធ្លាប់យកកេងចំណេញពីអ្នក។
៧.ជឿជាក់គ្រប់យ៉ាង ទោះមិត្តស្រីខ្លួននិយាយក៏ដោយ ហើយមិនចាំបាច់ស៊ើបសួរអ្វីបន្ថែមទៀតដែរ។
៨.មនុស្សគ្រប់គ្នាដឹងពីសេចក្ដីស្រលាញ់ដែលគាត់ មានចំពោះអ្នក។
៩.មិនដែលយកភ្នែកទៅមើលស្រីផ្សេង ទោះជាអ្នកដទៃស្អាតជាងអ្នកក៏ដោយ។
១០.គាត់បានដើរចេញពីផ្លូវរបស់គាត់ ដើម្បីរៀនពីអ្វីដែលធ្វើរឿងអ្នកចង់បាន។
១១.ចាត់ទុករឿងរបស់អ្នក ជារឿងរបស់ខ្លួន ទោះតូចតាចប៉ុណ្ណាក៏ដោយ។
១២.ជា Fan ប្រចាំខ្លួនអ្នក ទោះជាបង្ហោះអ្វី គឺគេដឹងតែចុច Like រហូត។
១៣.គេបានបូជាអ្វីៗគ្រប់យ៉ាង ដើម្បីតែអ្នក។
១៤.គ្រួសារគាត់ ស្រលាញ់អ្នកស្ទើរលេប ព្រោះសង្សារតែងតែនិយាយល្អពីអ្នក។
១៥.គាត់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីតែការសប្បាយចិត្តអ្នក។
១៦.គាត់ពិតជាគិតពីអារម្មណ៍អ្នកជាធំ ហើយមិនខ្វល់ពីអារម្មណ៍ខ្លួនឯង៕
No comments:
Post a Comment