ខ្ទឹមសមានជាគ្រឿងផ្សំដាក់ក្នុងម្ហូបមួយប្រភេទសំខាន់មិនអាចខ្វះបាន សម្រាប់ប្រជាជនអាស៊ីដូចជាកម្ពុជាជាដើម។ ខ្ទឹមសត្រូវបានគេចាត់ទុកជាអាហារសុខភាពជួយសម្រួលក្នុងការដើរខ្យល់ ហើយល្អពេលញ៉ាំឆៅ ជាងពេលឆ្អិន។ ថ្វីត្បិតតែវាធ្វើឲ្យមានក្លិនមាត់មិនល្អពេលញ៉ាំចូលទៅ តែមិនជាបញ្ហាធំទេ ព្រោះវាបានផ្ដល់គុណប្រយោជន៍មកសុខភាពវិញមហាសាលដូចជា៖
១.ជំនួយបេះដូង
ខ្ទឹមសមានសមត្ថភាពអាចលុបបំបាត់ចោលនៅរ៉ាឌីកាល់សេរី និងជួយកាត់បន្ថយកុលេស្ដេរ៉ុលក្នុងបេះដូងផងដែរ។ ព្រោះវាមានសារជាតិដែលជួយឲ្យសរសៃឈាមបេះដូងដំណើរការបានល្អ។ មិនត្រឹមតែប៉ុណ្ណោះវាជួយបង្កើននិងរក្សាកុលេស្តេរ៉ូលល្អ (DHL Cholesterol) នៅក្នុងឈាមផងដែរ។
២.បង្ការអាការរលាកផ្សេងៗ
ញ៉ាំខ្ទឹមសរ អាចចៀសផុតពីការរលាកផ្សេងៗ ព្រោះវាមានសារជាតិដែលប្រឆាំងនិងមេរោគដែលបង្កឲ្យរលាក ហើយវាថែមទាំងជួយពង្រឹងនូវប្រព័ន្ធការពារការរលាកក្នុងនេះបានថែមទៀតផង។
៣.ពង្រឹងប្រព័ន្ធការពារនៃរាងកាយ
ដោយសារតែវាជួយលុបបំបាត់រ៉ាឌីកាល់សេរី, ប្រឆាំងមេរោគនិងបង្ការជំងឺរលាកផ្សេងៗដូច្នេះហើយ ទើបវាត្រូវបានចាត់ទុកថាជាអាហារដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកពីជំងឺនានាមកយាយីក្នុងនោះផងដែរក៏មានជំងឺមហារីកដែរ៕
No comments:
Post a Comment