១.ជួយកម្ចាត់បញ្ហាស្បែកស្ងួត៖ ប្រេងល្ហុងខ្វងមានសមត្ថភាពពិសេសអាចជួយព្យាបាលបញ្ហាស្បែកស្ងួតបាន ដោយជ្រាបចូលទៅក្នុងស្បែកយ៉ាងជ្រៅ និងចិញ្ចឹមអាស៊ីដខ្លាញ់មានសុខភាពល្អពីស្រទាប់ស្បែកខាងក្នុងរហូតដល់ខាងក្រៅ។
២.បណ្ដុះសក់៖ បន្ថែមពីលើការលើកកម្ពស់សុខភាពស្បែកប្រេងល្ហុងខ្វងក៏មានប្រយោជន៍សម្រាប់សក់ដែរ។ វាអាចជួយកែខៃបញ្ហាសក់ស្ងួតឲ្យរឹងមាំឡើងវិញ ហើយសក់កាន់តែស្រស់ស្អាតនិងភ្លឺចាំង។
៣.កាត់បន្ថយស្នាមជ្រួញ៖ ប្រេងល្ហុងខ្វងអាចជំរុញការផលិតអេឡិចស្ទីន និងកូឡាជែន។ វាមានប្រសិទ្ធភាពក្នុងការបន្ថយដំណើរការនៃស្បែកចាស់ៗ។ មុនពេលចូលគេងគួរតែយកប្រេងនេះមកលាបថើៗត្រង់ស្បែកមានស្នាមជ្រួញ ២ សប្ដាហ៍ក្រោយអ្នកនឹងភ្ញាក់ផ្អើលជាមួយលទ្ធផល។
៤.ទប់ស្កាត់សង្វារ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងល្ហុងខ្វងឆៅ ១ ស្លាបព្រាជាមួយ ប្រេងអាល់ម៉ុល ២ ស្លាបព្រា។ ប្រើល្បាយនេះម៉ាស្សាតំបន់ដែលរងផលប៉ះពាល់ជារៀងរាល់ថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញស្នាមអាក្រក់មើលទាំងនោះបាត់ទៅម្ដងបន្តិចៗ។
៥.បំបាត់អាការៈឈឺចាប់សាច់ដុំ៖ ប្រេងល្ហុងខ្វងអាចជួយបង្កើនចរន្តឈាមក្នុងរាងកាយ។ នោះហើយជាមូលហេតុដែលវាមានប្រសិទ្ធភាពខ្លាំង សម្រាប់ការកាត់បន្ថយអាការៈឈឺចាប់សាច់ដុំ។ គ្រាន់តែប្រើប្រេងនេះ ម៉ាស្សាតំបន់ឈឺចាប់ នោះការឈឺចាប់នឹងរលាយបាត់ភ្លាម៕
No comments:
Post a Comment