loading...

Friday, November 17, 2017

៦ចំណុចដែលអ្នកបើកបរគួរយល់ដឹង

មតិ​ខ្លះ​ធ្លាប់​បាន​លើក​ឡើង​ថា​នៅ​ពេល​មាន​រថយន្ត​ ​ដូច​ចិញ្ចឹម​មនុស្ស​ម្នាក់​ ​ព្រោះ​ត្រូវ​ចំណាយ​ថវិកា​លើ​វា​មួយ​ខែ​ៗ​អស់​ច្រើន​ ​ប៉ុន្តែ​នោះ​អាស្រ័យ​ទៅ​តាម​កម្រិត​នៃ​ការ​ថែទាំ​របស់​បុគ្គល​ម្នាក់​ៗ​ប៉ុណ្ណោះ។ ថ្ងៃ​នេះ​ ​Sabay​ ​លើក​បង្ហាញ​នូវ​ ​៦​ ​ចំណុច​ដែល​អ្នក​បើកបរ​មួយ​ចំនួន​ធំ​ ​តែងតែ​រំលង​ ​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ជួប​បញ្ហា​ឥត​ឈប់។
១. មិន​ខ្វាយខ្វល់​នៅ​ពេល​លោត​សញ្ញា Check:
​ការ​បដិសេធ​នូវ​សញ្ញា​ ​Check​ ​អាច​នាំ​ឲ្យ​អ្នក​បើកបរ​ ​ត្រូវ​ចំណាយ​ច្រើន​នៅ​ពេល​ក្រោយ​ ​ព្រោះ​បើ​កាល​ណា​មាន​បញ្ហា​តូច​មួយ​ដូច​ជា​ផល​ប៉ះពាល់​មក​ពី​ប្រេង​ឥន្ធនៈ​ ​បើ​អ្នក​ឆាប់​រួសរាន់​ត្រួតពិនិត្យ​ម្ល៉ោះ​មិន​អស់​ថវិកា​ច្រើន​ឡើយ​ ​ប៉ុន្តែ​បើ​ទុក​ចោល​យូរ​ថ្ងៃ​ ​មុខ​បញ្ហា​នឹង​រាលដាល​កាន់​តែ​ខ្លាំង។
២. មិន​ចាប់​អារម្មណ៍​លើ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន:
ត្រូវ​មើល​កម្រិត​ ​(បរិមាណ)​ ​និង​ជាតិ​រំអិល​របស់​ប្រេង​ក្នុង​ម៉ាស៊ីន​ ​ហើយ​ដឹង​ពី​រយៈ​ពេល​ដែល​ត្រូវ​ប្ដូរ​ប្រេង​ ​និង​ការ​ការពារ​តម្រង់​ប្រេង​ឲ្យ​នៅ​ល្អ​ដូច​សភាព​ដើម។
៣. មិន​យក​ចិត្ត​ទុកដាក់​លើ​សំបក​កង់:
​សំបក​កង់​រថយន្ត​ ​អ្នក​ត្រូវ​ទម្លាប់​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ ​ព្រោះ​ក្រៅ​ពី​ចំណាយ​លើ​ការ​ជួសជុល​ ​ ទៀតសោត​ក៏​ទាក់ទង​នឹង​សុវត្ថិភាព​លើ​ដង​ផ្លូវ​របស់​អ្នក​បើកបរ​ផង​ដែរ។
៤. មិន​ធ្វើ​តាម​ទៀងទាត់​នឹង​កាលវិភាគ​ថែទាំ​រថយន្ត:
ដោយសារ​បង្គំ​គ្រឿង​ ​និង​ផ្នែក​ជា​ច្រើន​នៃ​រថយន្ត​ច្រើន​ជួប​បញ្ហា​ម្ល៉ោះ​ម្ចាស់​យានយន្ត​ទាំង​អស់​ចាំ​បាច់​ត្រូវ​ថែទាំ​ជា​ប្រចាំ​ ​ផ្អែក​តាម​កាលវិភាគ​ដែល​បាន​កំណត់​ដោយ​ខ្លួន​ឯង​ឬ​កំណត់​ពី​ក្រុមហ៊ុន​ថែទាំ​ណាមួយ។
៥. មិន​ឧស្សាហ៍​សម្អាត​រថយន្ត:
ប្រើ​យានជំនិះ​យូរ​មិន​ឧស្សាហ៍​លាង​សំអាត​ ​ក្រៅ​ពី​សោភ័ណភាព​ចុះ​អន់ថយ​មិន​ទាក់​ភ្នែក​ពី​អ្នក​ធ្វើ​ដំណើរ​ដទៃ​ ​ទៀតសោត​ក៏​ធ្វើ​ឲ្យ​ដែក​នៃ​គ្រឿង​បង្គំ​ឆាប់​ច្រេះ​ផង​ដែរ។
​៦.បើកបរ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់:
កំណត់​ល្បឿន​អតិបរមា​នៃ​ការ​បើកបរ​ឲ្យ​បាន​ច្បាស់លាស់​ ​មិន​ថា​តែ​ក្នុង​ស្ថានភាព​ចរាចរ​បែប​ណា​ ​ឬ​អាកាសធាតុ​មិន​អំណោយផល​ ​ចូរ​រក្សា​ស្ថិរភាព​ល្បឿន​ឲ្យ​បាន​ប្រសើរ​ ​ជៀសវាង​ការ​បើក​លឿន​ហើយ​ឈប់​ភ្លាមៗ​ ​ជា​កត្តា​ប៉ះពាល់​ដល់​ប្រេង​ម៉ាស៊ីន​នៃ​រថយន្ត​ ​និង​ផ្នែក​គ្រឿង​ផ្សេង​ទៀត៕

No comments:

Post a Comment