រាងស្គម ស្លីម សិចស៊ី គឺជាអ្វីដែលមនុស្សស្រីសម័យថ្មីតែងតែប្រាថ្នាចង់បាន។ ដូច្នេះហើយទើបនារីៗមួយចំនួនខ្វល់ខ្វាយយ៉ាងខ្លាំងអំពីទម្ងន់របស់ខ្លួន។ ប្រហែលអ្នកក៏ជាម្នាក់ក្នុងចំណោមនោះដែរ គឺសុខចិត្តបង្អត់បាយខ្លួនឯង ដើម្បីបានរាងដែលខ្លួនប្រាថ្នា។ ប៉ុន្តែពេលខ្លះរាងស្គមជ្រុលពេក ពិតជាមិនស្អាតដូចអ្វីដែលអ្នករំពឹងឡើយ ខាងក្រោមនេះជា៥ចំណុចដែលបង្ហាញថាអ្នកស្គមជ្រុលពេកហើយ៖
១. ស្មារបស់អ្នកគួរឲ្យខ្លាច
ស្មាដែលមានឆ្អឹងគឺពិតជាសិចស៊ី ពេលអ្នកស្លៀករ៉ូប ឬអាវដែលលេចស្មា ប៉ុន្តែមិនមែនឆ្អឹងសុទ្ធដូចមនុស្សឈឺធ្ងន់រាប់ឆ្នាំនោះទេ។ តាមពិតស្មាដែលមានឆ្អឹង និងសាច់តិចៗទើបស្អាតពិតប្រាកដ។
២. មើលឃើញឆ្អឹងជំនីច្បាស់ក្រឡែត
មើលឃើញឆ្អឹងជំនីបែបនេះ មិនបានធ្វើឲ្យរាងអ្នកស្អាតឡើយ តែវាគួរឲ្យខ្លាចទៅវិញទេ។ ដូច្នេះកុំបណ្ដោយខ្លួនតទៅទៀត អ្នកគួរចាប់ផ្ដើមវិធានការញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ឡើងវិញ។
៣. ទ្រូងរបស់អ្នកលេចចេញសុទ្ធតែឆ្អឹង
ឃើញហើយគួរឲ្យអាសូរ មើលយ៉ាងណាក៏មិនដឹងស្អាតដែរ។ ដើមទ្រូងស្រស់ស្អាតត្រូវតែមានសាច់ផងដែរ ទើបហៅថាសិចស៊ីបាន។
៤. ជើងរបស់អ្នកស្គម និងតូចជាងជើងតុក្កតា Barbie ទៀត
ជើង និងដៃទំហំប៉ុនគ្នា ពិតជាមិនគួរឲ្យជឿថាមនុស្សអាចធ្វើបាន។ ជើងស្គមដូចជើងតុក្កតា Barbie ពិតជាមិនស្អាតដូចការគិតរបស់អ្នកឡើយ។
៥. ផាត់មុខយ៉ាងណា ក៏ថ្នក់ក្រោមភ្នែកនៅតែឃើញ
នៅពេលអ្នកគេងមិនគ្រប់គ្រាន់ ឬអស់កម្លាំងខ្លាំងថ្នក់ក្រោមភ្នែកអ្នកនឹងប្រែជាខ្មៅ ប៉ុន្តែប្រសិនបើអ្នកស្គមជ្រុលថ្នក់ខ្មៅនោះនឹងប្រែជាពណ៌ផ្កាឈូក និងមានសភាពហើម។ ទោះអ្នកព្យាយាមផាត់មុខបែបណាក៏ជួយមិនបានដែរ។
សម្ផស្ស និងសុខភាពគឺសំខាន់ដូចគ្នា។ ទទួលស្គាល់ថារាងស្គមគឺស្រស់ស្អាត ប៉ុន្តែបើស្គមជ្រុលដូច៥ចំណុចខាងលើ គឺលែងស្អាតហើយ តែមើលទៅគួរឲ្យខ្លាចទៅវិញ ៕
No comments:
Post a Comment