loading...

Monday, November 20, 2017

លើកនេះសាលាក្រុង​លេងចាស់ដៃហើយ ចាំមើល.....

មន្ទីរ​សាធារណការ​ និងរដ្ឋបាលរាជធានីភ្នំពេញ​ ​គ្រោង​​តម្លើង​ភ្លើង​ស្តុបថ្មី​មាន​ចំនួន ​១១៥ទីតាំង ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​ ២៦ និង​ប្រព័ន្ឋ​ចាប់​ចំនួន​យានយន្ត​លើដងផ្លូវ​ដោយ​ស្វ័យ​ប្រវត្តិ​ចំនួន​១៨០ ​នៅ​រាជធានី​ភ្នំពេញ។ គម្រោងតម្លើងនេះជា​ជំនួយ​របស់រដ្ឋា​ភិបាល​ជប៉ុន​ តាម​រយៈ​ការតម្លើង​បច្ចេក​ទេស​ដោយ​អង្គការ​JICA​។
បើតាម​លោក ម៉េត ​មាសភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា ​ការ​តម្លើ ​ភ្លើង​ស្តុប កាមេរ៉ា​សុវត្ថិភាព​ និងប្រព័ន្ធ​ចាប់​ចំនួន​យានយន្ត​ដោយ​ស្វ័យ​ប្រវត្តិជាច្រើននេះ គឺ​ដើម្បី​កាត់​បន្ថយការ​កកស្ទះ​ចារាចរណ៍​។ ចំពោះការ​តម្លើង​ប្រព័ន្ធ​សេនសឺរ​ (censor) ​ដល់​ទៅ​​១៨០​គ្រឿង​ ​នៅតាម​ភ្លើង​ស្ដុប​វិញ​ ​លោក​ ​ភក្ដី ប្រាប់​ថា​ ​វាជា​ប្រព័ន្ធចាប់​ចំនួន​យានយន្ត​ស្វ័យ​ប្រវត្តិ​ ដែល​មាន​សមត្ថភាព​កំណត់តំបន់​ណា​កកស្ទះ​ខ្លាំង​នៅតាម​ទីតាំង​ស្តុប​នីមួយៗ​។
«​ពេលតំបន់​ឬ​ទីតាំង​ណាមួយ​ ​មាន​ភាព​មមាញឹក​កម្រិត​ណា​...វា​នឹង​​ប្រាប់​មក​យើងថា​តំបន់​ណា​កំពុង​មមាញឹក​ច្រើន​ អញ្ចឹង​យើងអាច​កំណត់​វាពី​ខាង​បន្ទប់​ត្រួត​ពិនិត្យ​ ​បញ្ជារ​ឲ្យវា(នាទីភ្លើងស្តុប)​យឺត​ជាង​ធម្មតា​បន្តិច»។លោក​ពន្យល់​បន្ថែម​។
លោក​ប្រាប់​ថា ​មណ្ឌលឬបន្ទប់​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ ​បាន​រៀប​ចំរួច​រាល់​ហើយ​ ដែល​មាន​តាំងនៅ​ ​អគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ​ដោយ​ឡែក​ការ​តម្លើង​ភ្លើង​ស្តុប​ ​និង​ប្រព័ន្ធ​កាមេ​រ៉ា​ នៅតាម​ទីតាំង​ភ្លើង​ស្តុប​ទាំង​អស់​ គ្រោង​នឹង​រួចរាល់​នៅឆ្នាំ​ក្រោយ​។

No comments:

Post a Comment