មនុស្សស្រីមានលក្ខណៈពិសេសៗច្រើនយ៉ាងលើរាងកាយ ហើយរឿងខ្លះសាមីខ្លួនក៏មិនបានដឹងដែរ។ កញ្ញា សូមណែនាំ ៨ យ៉ាងដ៏គួរឲ្យចាប់អារម្មណ៍លើរាងកាយនារី៖
១.សុដន់ម្ដងធំម្ដងតូច
ទំហំសុដន់ប្រែប្រួលម្ដងធំម្ដងតូចដោយសារមនុស្សស្រីស្ថិតក្នុងវដ្ដរដូវ លើសពីនេះទៅទៀតសុដន់ខាងឆ្វេងតែងតូចជាងខាងស្ដាំ ព្រោះនៅពីក្រោមផ្នែកខាងឆ្វេងនៃដើមទ្រូងមានបេះដូង។ ជាទូទៅវាមានភាពខុសគ្នាតិចតួចណាស់ ដែលមើលមិនឃើញឡើយ ប៉ុន្តែគ្មាននារីណាមានទំហំប៉ុនគ្នាទេ។
២.ការបញ្ជាខួរក្បាល
នៅក្នុងការសិក្សាមួយរបស់សាកលវិទ្យាល័យ Indiana ផ្នែកវេជ្ជសាស្ត្រ ដោយប្រើ MRI អ្នកស្រាវជ្រាវបានរកឃើញថា ខណៈពេលបុរសភាគច្រើនបង្ហាញសកម្មភាពទាំងស្រុងនៅផ្នែកខាងឆ្វេងនៃខួរក្បាល (ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយការស្ដាប់ និងការនិយាយ) ស្ត្រីភាគច្រើនបានបង្ហាញពីសកម្មភាពបន្ថែមនៅផ្នែកខាងស្ដាំ។
៣.ជាទូទៅស្ត្រីមើលទៅក្មេងជាងបុរស
ដោយមិនគិតពីអាយុ ស្បែករបស់ស្ត្រីឆាប់មើលទៅនៅស្អាត ក្មេងជាងមនុស្សប្រុស។ នេះគឺដោយសារតែស្បែករបស់បុរសមានភាពក្រាស់ ព្រោះមិនបានថែទាំដិតដល់ ឬខ្វល់ខ្វាយពីការជម្រះកោសិកាងាប់ៗលើស្បែកចេញ។ មួយវិញទៀតមកពីប្រុសៗមិនខ្វល់ពីការថែរក្សាសម្រស់។
៤.ស្ត្រីងាយនឹងជួបបញ្ហាក្រពះមិនស្រួល
ខណៈដែលស្ត្រី និងបុរសមានប្រព័ន្ធបំពង់រំលាយអាហារដូចគ្នា តែនារីបែរជាងាយជួបប្រទះបញ្ហាឈឺក្រពះច្រើនជាង។ ព្រោះតែទម្លាប់នៃការទទួលទានរបស់បុរស មិនមានភាពរញ៉េរញ៉ៃដូចយើង។
៥.ការដុតបំផ្លាញជាតិខ្លាញ់យឺតជាងបុរស
ជាទូទៅស្ត្រីអាចហាត់ប្រាណដុតបំផ្លាញជាតិកាឡូរីបានត្រឹម ៥០ ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាចំនួនតិចជាងបុរស។ ដោយសារបុរសបញ្ចេញកម្លាំងច្រើនជាង ហើយនេះក៏មានន័យថាបុរសអាចញ៉ាំបានច្រើនជាងស្ត្រី ហើយមានកាឡូរីខ្ពស់ជាង និងអាចបំផ្លាញបានលឿនជាង។
៦.មានអណ្ដាតពិសេស
ស្ត្រីអណ្ដាតយ៉ាងពិសេសជាងបុរស ក៏ព្រោះពួកគេមានក្រអូមមាត់ដែលប្រែប្រួលតាមប្រភេទអាហារ។ ភាពប្រែប្រួលនេះកាន់តែខ្លាំងឡើងនៅពេលស្ត្រីឈានដល់វ័យមានកូន ហើយពួកគេអាចកំណត់ពីភាពផ្អែម ជូរចត់បានយ៉ាងច្បាស់។
៧.ស្បែកប្រែប្រួលច្រើន
ស្បែកស្ត្រីប៉ះនឹងអ្វីហើយ ច្រើនតែប្រតិកម្ម ជាពិសេសពេលអាកាសធាតុប្រែប្រួល ស្បែកក៏ប្រែប្រួលទៅតាមអាកាសធាតុដែរ។ អ័រម៉ូន Testosterone បង្កើនកម្រាស់ស្បែកដែលជាមូលហេតុបុរសមានស្បែកក្រាស់ជាងនារី ២៥%។
៨.ស្ត្រីត្រូវការគេងច្រើន
សកម្មភាពខួរក្បាលរបស់ស្ត្រីបន្ថយត្រឹមតែ ១០% ប៉ុណ្ណោះអំឡុងពេលគេង ដែលទាបជាងបុរស។ ដូចនេះស្ត្រីអាចរកឃើញថាពួកគេត្រូវចំណាយពេលច្រើនគេងនៅលើគ្រែ ជាពិសេសនៅពេលមករដូវ ព្រោះអរម៉ូន និងការឈឺចាប់ប៉ះពាល់ដល់ការគេង៕
No comments:
Post a Comment