នៅក្នុង Retouch menu នៃកាមេរ៉ា DSLR របស់ Nikon ភាគច្រើនមានមុខងារ NEF (RAW) processing ដែលអាចឲ្យអ្នក Process file NEF (RAW) ទម្រង់ដើម ទៅទម្រង់ JPGs នៅលើកាមេរ៉ាតែម្ដង។
អត្ថប្រយោជន៍នៃមុខងារនេះ គឺអាចកែរូបប្រភេទ RAW ទៅជា JPG នៅក្នុងកាមេរ៉ាបានយ៉ាងរហ័ស និងងាយស្រួល។ មិនត្រឹមអាចកែប្រភេទ File រូបភាព ប៉ុន្តែក៏អាចគ្រប់គ្រងលើរូបភាពដោយផ្លាស់ប្ដូរពណ៌ ទៅជាសរខ្មៅ ផ្លាស់ប្ដូរតម្លៃ White Balance និងអាចផ្លាស់ប្ដូរផ្នែកជាច្រើនទៀត។
ពេលកែប្រែរួចរាល់ អ្នកអាច Preview វាហើយជ្រើសរើស EXE (execute) បន្ទាប់មកកាមេរ៉ានឹងរក្សាទុក File JPG ទៅ Media card ហើយ File NEF ក៏រក្សាទុកលើ Media card ដែរដូច្នេះអ្នកនៅតែអាចកែប្រែរូបភាពដើម ពេលអ្នកប្រើលើកុំព្យូទ័រ៕
No comments:
Post a Comment