ប្រសិនជាអ្នកញ៉ាំទឹកត្រូវ នោះវានឹងអាចជួយអ្នកឲ្យស្រកទម្ងន់បានសម្រេច ព្រោះទឹកក៏ជាធាតុសំខាន់នៅពេលដែលអ្នកចង់បានរាងស្អាតដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបញ៉ាំទឹកដែលអាចធ្វើឲ្យអ្នកមានរាងដែលស្អាតបាន។ តើគួរតែញ៉ាំបែបណាខ្លះទៅ?
មាននារីមួយចំនួនព្រោះតែចង់ស្គមហើយមិនហ៊ានញ៉ាំទឹកច្រើនឡើយ ដោយសារតែគេយល់ថាក្រោយពេលដែលញ៉ាំទឹកច្រើនរួច វាអាចធាត់បាន។ ការយល់ឃើញបែបនេះគឺខុសខ្លាំងណាស់ ព្រោះនៅពេលដែលរាងកាយអ្នកខ្វះជាតិទឹកខ្លាំង វានឹងអាចធ្វើឲ្យអ្នកធាត់ទៅវិញទេ ដោយសារតែអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកមិនអាចរំលាយបាន។ ដូចនេះក្រោយពេលពិសារបាយហើយចំនួនកន្លះម៉ោង អ្នកគួរតែញ៉ាំទឹកខ្លះ ដើម្បីឲ្យក្រពះ និងពោះវៀនអ្នករំលាយអាហារបានល្អ នោះវានឹងអាចជួយអ្នកឲ្យមានរាងស្អាតជាមិនខានឡើយ៕
No comments:
Post a Comment