loading...

Friday, November 10, 2017

ជឿ​ទេ​ ​កាមេរ៉ា​ ​GoPro​ ​អាច​ធន់​នឹង​កំអែ​ភ្នំភ្លើង​រាប់​ពាន់​អង្សា?

សមត្ថភាព​ ​និង​កម្រិត​ធន់​គ្រប់​កាលៈទេសៈ​មិន​ថា​ក្រោម​ទឹក​លើ​ដី​ ​ឬ​អាកាស​របស់​កាមេរ៉ា​ប្រភេទ​ ​Action​ ​GoPro​ ​ត្រូវ​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ទទួល​ស្គាល់។
កាន់​តែ​អស្ចារ្យ​ ​និង​មិន​ធ្លាប់​មាន​អ្នក​សាកល្បង​ចំពោះ​កាមេរ៉ា​ប្រភេទ​នេះ​ ​អ្នក​ថត​រូប​ម្នាក់​ឈ្មោះ​ ​Erik Storm​ ​រស់​នៅ​សហរដ្ឋអាមេរិក​បាន​យក​កាមេរ៉ា​ ​GoPro​ ​ទៅ​ថត​ក្នុង​កំអែ​ភ្នំភ្លើង​ដែល​មាន​កម្ដៅ​ចន្លោះ​ពី​ ​៧០០​ ​ទៅ​ ​១ ២០០​ ​អង្សា​សេ​។
ជា​លទ្ធផល​ ​GoPro​ ​នោះ​ត្រូវ​បាន​ឆេះ​ខ្ទិច​ផ្នែក​ប្លាស្ទិក​ ​ប៉ុន្តែ​ត្រង់​កញ្ចក់​ ​Lens​ ​និង​គ្រឿង​ក្នុង​ ​គឺ​នៅ​រក្សា​បាន​យ៉ាង​ល្អ​ ​ហើយ​នៅ​អាច​យក​ទិន្នន័យ​វីដេអូ​ក្នុង​មេម៉ូរី​ចេញ​ពី​ ​GoPro​ ​ក្រោយ​លេប​ដោយ​កំអែ​ភ្នំ​ភ្លើង​បាន​ផង​ដែរ។
ដោយ​ឡែក​ ​អ្នក​ថត​រូប​នេះ​​ ​បាន​បញ្ជាក់​ថា​ ​GoPro​ ​គឺ​លែង​ដំណើរការ​ក្រោយ​ត្រូវ​កម្ដៅ​មួយ​រយៈ​ ​ប៉ុន្តែ​វា​ចាប់​ផ្ដើម​ដំណើរការ​ ​និង​បញ្ចេញ​ភ្លើង​សញ្ញា​ ​Wi-Fi​ ​ឡើង​វិញ​ ពេល​ដាក់​វា​ត្រាំ​ទឹក​ ​និង​វាយ​កម្ទេច​កំអែ​ភ្នំ​ភ្លើង​ចេញ​ពី​កាមេរ៉ា៕

No comments:

Post a Comment