loading...

Friday, November 10, 2017

គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ពេល​ស្រលាញ់​មនុស្ស​ប្រុស​អាយុ​ស្មើ​គ្នា

គេ​តែង​និយាយ​ថា ស្នេហា​មិន​ប្រកាន់​អាយុ ពណ៌​សម្បុរ ឬ​វណ្ណៈ​អ្វី​នោះ​ឡើយ។ ដូច​គ្នា​នោះ​ដែរ ស្រលាញ់​មនុស្ស​អាយុ​ស្មើ​គ្នា​ក៏​មាន​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ​ដូច​គ្នា​ដែរ ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​ត្រៀម​ខ្លួន​ដោះស្រាយ​ជាមួយ​វា។
ខាង​ក្រោម​នេះ​គឺ​ជា​គុណប្រយោជន៍​នៅ​ពេល​មាន​សង្សារ​អាយុ​ស្មើ​គ្នា៖
១. ធំ​ដឹង​ក្ដី​ឡើង​ជាមួយ​គ្នា
២. គ្មាន​គម្លាត​អាយុ​រវាង​អ្នក​ទាំង​២
៣. មាន​ប្រធានបទ​ច្រើន​ដើម្បី​និយាយ​គ្នា ក៏​ដូច​ជា​ចែក​រំលែក
៤. ងាយ​ស្រួល​យល់​គ្នា​ជាង​អ្នក​ដទៃ
៥. គាំទ្រ​គំនិត​ឆ្កួត​ៗ​របស់​អ្នក​ជា​និច្ច
៦. ឆ្លង​កាត់​បទ​ពិសោធន៍​ប្លែក​ៗ​ជាមួយ​អ្នក ជំនួស​ឲ្យ​ការ​ស្ដី​បន្ទោស​អ្នក​ដែល​ធ្វើ​រឿង​ទាំង​នោះ
៧. អាច​ហៅ​គ្នា​យ៉ាង​ម៉េច​ក៏​បាន ដោយ​មិន​មាន​ការ​ប្រកាន់​ច្រើន
៨. ជា​សង្សារ​ផង ជា​មិត្តភ័ក្ដិ​ក៏​បាន
ខាង​ក្រោម​នេះ​គឺ​ជា​គុណវិបត្តិ​ពេល​មាន​សង្សារ​អាយុ​ស្មើ​គ្នា៖
១. ទោះ​បី​ជា​មាន​អាយុ​ស្មើ​គ្នា តែ​ខាង​ស្រី​នឹង​មើល​ទៅ​ចាស់​ជាង​ខាង​ប្រុស
២. ខាង​ប្រុស​ចង់​ឈ្នះ​ខាង​ស្រី​ពេល​ប្រកែក​គ្នា ដោយ​មិន​ទុក​ឲ្យ​ស្រី​មាន​អាទិភាព​នោះ​ឡើយ
៣. ខណៈ​ពេល​ដែល​មនុស្ស​​ប្រុស​កំពុង​រឿង​អាជីព​ការងារ មនុស្ស​ស្រី​ចង់​រៀបការ​បាត់​ទៅ​ហើយ
៤. មនុស្ស​ស្រី​មាន​អារម្មណ៍​ថា​ដូច​ជា​អ្នក​មើល​ថែ​កូន​ក្មេង ជាង​ជា​សង្សារ
៥. ខាង​ប្រុស​នឹង​មាន​អារម្មណ៍​ថា​ហត់​ពេល​ខំ​ប្រឹង​ធ្វើ​ខ្លួន​ចាស់​ទុំ​ជាង​អាយុ​ពិត​របស់​គេ
៦. ខាង​ប្រុស​មិន​គ្រប់​លទ្ធភាព​ធ្វើ​ជា​ខ្នង​បង្អែក​ពេល​អ្នក​កំពុង​ពិបាក​ចិត្ត
៧. លះបង់​យុវភាព​នៅ​ក្បែរ​គេ តែ​ដល់​ពេល​គេ​ជោគជ័យ​ទៅ គេ​អាច​ភ្លេច​យើង​ក៏​ថា​បាន ព្រោះ​ពេល​នោះ​មាន​ស្រី​ផ្សេង​ច្រើន​នៅ​ក្បែរ​គេ
៨. ខ្វះ​ភាព​ចាស់​ទុំ និង​ការ​យល់​ដឹង​ក្នុង​រឿង​មនោសញ្ចេតនា៕

No comments:

Post a Comment