ក្រោយលេចឮព័ត៌មានថា Sunny Nickhun និង yaya នឹងសម្ដែងភាពយន្តខ្នាតធំរួមគ្នាមក អ្នកគាំទ្រពិតជាចង់ឃើញទិដ្ឋភាពតារាថៃទាំងជុំគ្នាខ្លាំងណាស់។ មិនឲ្យរង់ចាំយូរ ផលិតកម្ម GDH បានរៀបចំពិធីក្រុងពាលីនាព្រឹកនេះ ហើយកំពូលតារាទាំងបី ពិតជាបានបង្ហាញខ្លួនរួមគ្នា ដោយ Nickhun ខំស្រូតរូតរះជិះយន្តហោះមកពីកូរ៉េ ដើម្បីបានមកឲ្យទាន់ពេល។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺទាំង Sunny Nickhun និង yaya បានបង្ហាញស្ទីលថតរូបជុំគ្នាយ៉ាងក្រមិចក្រមើម ហើយបើចង់ដឹងច្បាស់ថា អ្នកទាំងបីនឹងសម្ដែងស៊ីគ្នាដល់កម្រិតណា រង់ចាំមើលទាំងអស់គ្នា។ ខាងក្រោមនេះជាទិដ្ឋភាពថ្ងៃក្រុងពាលី ព្រឹកនេះ៖
No comments:
Post a Comment