loading...

Monday, December 11, 2017

ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន




ក្នុងការ​ជ្រើស​រើសផ្ទះ​ សម្រាប់​ស្នាក់អាស្រ័យ​មាន​មនុស្ស​មួយចំនួន​ តែង​ប្រកាន់​នូវ​ជំនឿ​ផ្សេងៗ​ ទាំង​តាម​ជំនឿ​ពីបុរាណ​ ​និង​ជំនឿ​តាមក្បួន​ហុងស៊ុយ ​ហើយ​ពេលនេះ​ Sabay សូម​នាំមក​ជូន​មិត្ត​អ្នក​អាន​ ស្វែង​យល់អំពី​ជំនឿក្នុង​ការទិញ​ផ្ទះ​ ដើម្បី​ឱ្យ​រស់នៅ​បាន​ ត្រជាក់​ត្រជុំ​ ​មានសេចក្តី​សុខ​។ ​សម្រាប់​ជនជាតិ​អាស៊ី​ ​និយមជ្រើស​ទិញផ្ទះ​បែរមុខ​ទៅទិស​ខាងជើង​ ​ខាងត្បូង​ ​ឬខាង​កើត​។ ​សម្រាប់​ជនជាតិ​លោក​ខាង​លិច​ ឬអឺរ៉ុប​ និយម​ជ្រើស​ទិញផ្ទះ​បែរ​មុខ​ទៅទិស​​ពាយ័ព្យ​ ទិសនិរតី ឬ​ទិសឦសាន​។ យ៉ាងណាមិញ​ សូមអានការ​បកស្រាយ​លម្អិត​ដូចខាង​ក្រោមនេះ​៖ ​
​១. ​ពុំគួរ​ទិញផ្ទះ​មាន​រូបរាងប្លែក​ពេក
ក្នុងការ​ជ្រើសរើស​ទិញផ្ទះ​ ​គេមាន​ជំនឿថា​គួរជ្រើស​រើសទិញ​ផ្ទះណា​ដែលមាន​ទ្រង់ទ្រាយ​សមស្រប​ អាច​ជារាង​៤ជ្រុង​ស្មើ ​ឬ ​៤ជ្រុង​ទ្រវែង​។ ​ពុំគួរ​ទិញផ្ទះ​ដែលមាន​រូបរាងប្លែក​ពេកនោះ​ទេ​ ​ព្រោះអាច​នឹងបាត់​មុំ ឬជ្រុង​ណាមួយ​នៃផ្ទះ​ដែលធ្វើ​ឱ្យក្រុម​គ្រួសារខាត​ លាភ​សំណាង​ នៅផ្នែក​ណា​មួយ​។ ​ឧទាហរណ៏​ ​ផ្ទះដែល​ផត ឬគ្មានមុំ ​ឬជ្រុង​ទិសខាង​លិច ធ្វើឱ្យ​គូស្វាមី​ភរិយា​ពិបាកមាន​បុត្រ​ជាដើម​។
២. ​ពិនិត្យ​បរិវេណ​ផ្ទះ​ និង​ធ្វើការ​សង្កេតឲ្យល្អិតល្អន់​
​បន្ទាប់មក​ ​អ្នកគួរ​ពិនិត្យ​បរិវេណ​ផ្ទះ​ និង​ធ្វើការ​សង្កេត​មើល​ តើ​មានកន្លែង​ណា​មាន​លូទឹក​ ​ខ្សែ​ភ្លើង​ កន្លែង​កប់ខ្មោច​ ​ប៉ាឆា​ ឬអ្វី​ផ្សេងៗ​ទៀត​ ​ឬអត់? ​ព្រោះវត្ថុ​ទាំង​នោះ​ ​អាចនាំ​សំណាង​អាក្រក់​មកឱ្យ​ផ្ទះ​ ដែល​នៅក្បែរ​ៗនោះ​។
៣. កុំមើល​រំលង​​ជ្រុង​ ​តំបូល​ផ្ទះ​ ​ឬការ​រចនា​ម៉ូត​របស់​ផ្ទះ
បន្ទាប់​ពីនោះ​ ​គួរមើល​ជ្រុង​ ​តំបូល​ផ្ទះ​ ​ឬការ​រចនា​ម៉ូត​របស់​ផ្ទះ​ដែល​នៅជុំវិញ​ផ្ទះនោះ​ មិនគួរ​ឱ្យមានធ្នូពិឃាត ឬ​សសរភ្លើង​ផ្សេងៗ​ ​ស្ថិតនៅ​ចំពីមុខ​ ​ឬបុក​មក​ចំទ្វារ​ ចូល​នៃផ្ទះ​នោះទេ​។
៤. ត្រួត​ពិនិត្យទា្វរ​ចេញ​ចូល​
ទ្វារ​ចេញ​ចូល​ គួរឱ្យ​មានភាព​រឹងមាំ​ ដើម្បី​ការពារ​ផ្ទះផង​ ​ក៏ដូចជា​ការពារ​ក្រុម​គ្រួសារផង​ និងត្រូវ​ឱ្យមាន​ទំហំធំ​ ដែល​អាចនាំ​ ​មក​នូវលាភ​សំណាង​ ​ភាពរឹងមាំ​យូរអង្វែង​។ ​នៅពេល​មើល​ពីទ្វារផ្ទះ​ ចូលទៅ​ក្នុងគួរជា​ទីធ្លា​ទទួល​ភ្ញៀវ​ធំទូលាយ ​ពុំមែនតូច​ចង្អៀត​ នោះទេ​ ព្រោះអាច​រាំងស្ទះភាព​ចម្រើន​រុងរឿង​ចូលមក​ក្នុងផ្ទះ​។
៥. ​ទ្វាធំ​ខាងមុខ​ ​មិនត្រូវ​ឱ្យទល់​មុខគ្នា​នឹង​ផ្ទះ​បាយ​ ​ឬទ្វារ​ក្រោយ​
​ទ្វាធំ​ខាងមុខ​ ​មិនត្រូវ​ឱ្យទល់​មុខគ្នា​នឹង​ផ្ទះ​បាយ​ ​ឬទ្វារ​ក្រោយ​ទេ​ ​ព្រោះ​លក្ខណៈ​នេះ​ អាចធ្វើ​ឱ្យមាន​ប្រាក់​ហូរ​ចេញ​ពីក្រុម​​ ​គ្រួសារ​ ​និងមិនអាចរក្សាភាពគង់វង្សបាន។ កុំព្យួរកញ្ចក់ នៅមុខទ្វាចេញចូល ព្រោះ​ជាការ​បណ្តេញភ្ញៀវ​ដែលធ្វើ​ឱ្យគ្មាន​ញាតិមិត្ត​ ​បងប្អូន​ ​មកលេង​សួរសុខ​ទុក្ខ​។
៦. ​កុំទិញផ្ទះ​ដែលមាន​ផ្ទះបាយ​ស្ថិត​នៅទិស​ពាយ័ព្យ​​
​កុំទិញ​ផ្ទះ​ដែលមាន​ផ្ទះបាយ​ស្ថិត​នៅទិស​ពាយ័ព្យ​ (ខាងលិច​ ​ឆៀងខាងជើង​) ​នៃ​ផ្ទះ​ ព្រោះអាច​នឹងផ្តល់​ផល​អាក្រក់​ដល់​អ្នកជាឪពុក​ ​រួ​មទាំង​ការ​អសមត្ថភាព​ធ្វើជាឪពុក​ផងដែរ​។ ក្នុង​ករណីដែល​អ្នកជ្រុលទិញ​ផ្ទះនេះហើយ​ ​ត្រូវប្រាកដថា​ចង្ក្រានបាយ​ ​មិនស្ថិតនៅ​ទិសពាយ័ព្យ​នៃផ្ទះបាយ​ឡើយ​។ យក​ល្អគួរផ្លាស់​ប្តូរទីតាំង​ផ្ទះបាយ​ទាំងមូល​តែម្តង​ ទើបជាការ​ប្រសើរ​។
៧.​ ​បន្ទប់​គេង​ ​គួរដាក់​ក្បាលគ្រែ​ទៅតាម​ទិសមង្គល​​
​បន្ទប់គេង​ ​គួរមាន​ទំហំធំ​ ​និងផ្ទៃ​ទូលាយ​ ដែល​អាចឱ្យ​អ្នកដាក់​ក្បាលគ្រែ​ទៅតាម​ទិសមង្គល​របស់អ្នក​។ ​កុំដាក់​ក្បាល​ដំណេក​ ជាប់នឹង​ជញ្ជាំង​បន្ទប់ទឹក​ព្រោះអាចបង្ក​ឱ្យមាន​បញ្ហា​ដល់ជិវិត​អាពាហ៏​ពិពាហ៌ ​ឬសម្ពន្ធ័ផ្សេងៗ ​នាអនាគត​។ អ្នក​គួរពិនិត្យ​មើលពិតាន​ គ្រប់​ជ្រុង​ផងដែរ​ ដើម្បីឱ្យ​ប្រាកដ​ថា អ្នកមិនបាន​គេងនៅ​ក្រោមធ្នឹម ​ទុយោទឹក ​នៃបន្ទប់ទឹក​ ឬបង្គន់​នោះទេ​៕

No comments:

Post a Comment