loading...

Tuesday, December 12, 2017

តើគួរញ៉ាំអាហារអ្វីសំរាប់អ្នកឧស្សាហ៍ខ្វះឈាម

អ្នក​ខ្វះ​ឈាម​តែង​មាន​អាការ​ នឿយ​ហត់​អស់​កម្លាំង​ វិល​មុខ​, ស្បែក​មាន​សភាព​ស្លេក​ស្លាំង​,​ បេះដូង​លោត​ញាប់​ខុស​ចង្វាក់​ ដង្ហក់​ ឈឺ​ទ្រូង​ និង​ត្រជាក់​ចុង​ដៃ​ចុង​ជើង​ជា​ដើម។​ ជំងឺ​ខ្វះ​ឈាម​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ដូចជា​ ការ​ហូរ​ឈាម​ច្រើន​​ ការ​បាត់​បង់​ឬ​ខ្វះ​កោសិកា​ឈាម​ក្រហម ការ​តម​អាហារ​​ ផ្លាស់​ប្ដូរ​អ័រម៉ូន, ការ​កំពុង​តែ​ព្យាបាល​ជំងឺ​ផ្សេងៗ​ ឬ​ កំពុង​តែ​មាន​ផ្ទៃ​ពោះ​ជា​ដើម។​
ចំណែក​ឯ​ការ​ព្យាបាល​វិញ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ជួយ​ទំនុក​បម្រុង​ កោសិកា​ឲ្យ​ផលិត​ឈាម​មក​បំពេញ​ឲ្យ​បាន​គ្រប់​គ្រាន់​វិញ។​ ការ​ញ៉ាំ​អាហារ​ បន្លែ​សាច់​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ​អាច​ជំរុញ​ដល់​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​ឡើង​វិញ​បាន៖
១.​ អាហារ​មាន​ជាតិ​ដែក​ខ្ពស់​ដូចជា៖​ សាច់​គោ​,​ ថ្លើម​សត្វ​,​ ល្ពៅ​,​ គ្រាប់​ធញ្ញជាតិ,​ បន្លែ​បៃតង​រួម​មាន​ស្ពៃ​, ផ្ទី​ និង​ដើម​ខាត់ណា​,​ ត្រកួន​, ស៊ុត​ក្រហម​ និង​សូកូឡា។​
២.​ ញ៉ាំគ្រឿង​ផ្អាប់​ ឬ​ ជ្រក់​ ដូចជា​ជ្រក់​បន្លែ​គ្រប់​មុខ​ ជ្រក់​ត្រសក់​ ជ្រក់​ឆៃថាវ​ ឬ​គីមឈី​ជា​ដើម​ ព្រោះ​ពពួក​គ្រឿង​ផ្អាប់​ប្រភេទ​នេះ​សំបូរ​ទៅ​ដោយ​វីតាមីន​ បេ១២ និង​ជាតិ​ដែក​ ហើយ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ ការពារ​និង​បង្កើន​ឈាម​ក្រហម។​

No comments:

Post a Comment