loading...

Thursday, December 7, 2017

ម្ចាស់ក្សត្រីក្មេងជាងគេក្នុងលោក សម្រស់​ក៏ស្អាត ឯចំណេះ​ដឹង​មិន​ធម្មតា

ម្ចាស់ក្សត្រី​ក្មេង​ជាង​គេ​បំផុត​ក្នុង​លោក​ មាន​ព្រះ​ជន្ម ២៧ វស្សា​ ព្រះនាម Jetsun Pema បាន​ឡើង​កាន់តំណែងកាល​ពី​ខែ​តុលា​ឆ្នាំ ២០១១​ ក្រោយ​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាចក្រ​ ប៊ូតាន។
ម្ចាស់ក្សត្រី​ Jetsun Pema បាន​រៀប​អភិសេក​កាល​ពី​មាន​ព្រះជន្ម ២១​វស្សា​ជាមួយ​ព្រះហាក្សត្រប្រទេស ប៊ូតាន ព្រះនាម Jigme Khesar ដែល​មាន​ព្រះ​ជន្ម ៣១​វស្សា និង​ត្រូវ​បាន​គេ​ហៅ​ថា "ស្ដេចនាគ” ។
ម្ចាស់ក្សត្រី​បាន​សិក្សា​ទំនាក់ទំនង​អន្តរជាតិ ចិត្តវិទ្យា និង​ប្រវត្តិ​សិល្បៈ នៅ​ឯ​មហាវិទ្យាល័យ Regent ក្នុង​ទី​ក្រុង​ឡុងដ៍ ខណៈ​ដែល​ព្រះមហាក្សត្របាន​សិក្សា​ពី​ទំនាក់ទំនង​អន្តរជាតិ និង​នយោបាយ​នៅ​សកលវិទ្យាល័យ Oxford ។
ម្ចាស់ក្សត្រី​ Jetsun Pema ប្រ​សូត្រ​បាន​បុត្រា​ដំបូង​មួយ​អង្គ​ព្រះ​នាម Jigme Namgyel Wangchuck កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៦​៕

No comments:

Post a Comment