មានមនុស្សស្រីច្រើនណាស់តែងនិយាយថា បុរសល្អស្លាប់បាត់ហើយ គ្មាននៅសល់លើលោកនេះទេ។ តែពេលខ្លះគាត់ប្រហែលជាមិនគិតដល់ថាហេតុអីបានជាគាត់មិនអាចរកបុរសល្អបាន។ ខាងក្រោមនេះជាហេតុផលដែលមនុស្សស្រីមិនអាចរកបុរសល្អបាន ៖
១. ការណាត់ជួបនៅសម័យនេះមានភាពងាយស្រួល
មកដល់សម័យនេះទៅហើយការណាត់ជួបរវាងប្រុសស្រីកាន់តែមានភាពងាយស្រួល ដូច្នេះមនុស្សប្រុសអាចណាត់ជួបនារីផ្សេងទៀតបានតាមចិត្ត។ ពេលខ្លះទៀតអាចជាមនុស្សស្រីដទៃទៀតចង់ណាត់ជួបគេក៏មាន ដែលជាចំណុចចាប់ផ្ដើមមួយអាចឲ្យមនុស្សប្រុសបែកចិត្ត។
២. សម័យនេះបុរសកាន់តែមានជម្រើសច្រើន
ពួកគេចាប់ផ្ដើមមានជម្រើសច្រើន ហើយកាន់តែសម្លឹងមើលរកនារី ស្អាត នារីល្អ ឆ្លាតជាដើម។ គេស្គាល់មនុស្សកាន់តែច្រើន គេកាន់តែប្រៀបធៀប ហើយពេលខ្លះចូលមកជិតយើងគ្រាន់តែចង់សាកល្បងក៏មាន។
៣. បរិយាកាសជុំវិញខ្លួនគេជាអ្នកផ្លាស់ប្ដូរ
ពេលខ្លះគេអាចមាននិស្ស័យជាមនុស្សប្រុសល្អ ប៉ុន្តែដោយសារជុំវិញខ្លួនសុទ្ធតែជាមនុស្សមិនល្អ ខូចខិល ឬក៏គេពេញនិយមបែបហ្នឹង គេក៏អាចក្លាយខ្លួនទៅជាមនុស្សខិលខូចបានដែរ។ ការមានស្រីច្រើននាក់ក្នុងពេលតែមួយ ការដើរលេងច្រើន ការគិតតែពីសេចក្ដីសុខខ្លួនឯងជាដើម។
៤. ធម្មជាតិរបស់មនុស្សមិនអាចល្អគ្រប់យ៉ាងឡើយ
រឿងមួយដែលអ្នកត្រូវចាំមិនគួរភ្លេចគឺ គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ ដូច្នេះតែងតែខ្វះខាតនៅចំណុចណាមួយហើយ។ អ្នកមិនអាចចង់បានគ្រប់យ៉ាងពីគាត់ទេ ពេលខ្លះគាត់អាចជាមនុស្សសោះកក្រោះ តែគាត់គិតពីអនាគត ប្រឹងប្រែងមិនដែលឈប់ ហើយខ្លះទៀតគាត់អាចប៉ិនលួងលោម តែគាត់អាចនឹងខូចជាដើម។
៥. មនុស្សស្រីមិនល្អមិនអាចរកមនុស្សប្រុសល្អបានទេ
គាត់ប្រហែលជាចង់បានមនុស្សប្រុសល្អ តែគាត់ប្រហែលជាភ្លេចសួរខ្លួនឯងថា គាត់ល្អគ្រប់គ្រាន់ដើម្បីបុរសល្អមករកគាត់ឬនៅ? ត្រូវចាំថាមនុស្សស្រីមិនល្អមិនអាចរកឃើញបុរសល្អជាដាច់ខាត។
ពេលខ្លះដោយសារតែយើងចង់បានល្អមិនចេះចប់ពេកទើបគ្មានបុរសណាអាចល្អគ្រប់គ្រាន់សម្រាប់យើង៕
No comments:
Post a Comment