កន្លងមកអ្នកមេម៉ាយ កែវ នីសា ធ្លាប់ធ្វើឲ្យកំលោះសង្ហា ២ រូបធ្លាក់ក្នុងអន្លង់ស្នេហ៍នាង ក្រោយពីលែងលះស្វាមីចូលមកប្រលូកសិល្បៈ។
១/ លោក សាន ផានិត ជាតារាចម្រៀងប្រុសមួយរូបធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ កែវ នីសា ខណៈលោកនៅលីវមិនទាន់មានគ្រួសារ។ សូម្បីតែទៅច្រៀងនៅតាមខេត្តម្ដងៗ ម្ចាស់បទ "ជាប់រវល់" រូបនេះបានស្រែកហៅឈ្មោះ កែវ នីសា មិនដាច់ពីមាត់ឡើយ ក្នុងគោលបំណងប្រាប់ទៅកាន់អ្នកគាំទ្រថា បេះដូងរបស់លោកបានប្រគល់ឲ្យ នីសា អស់ហើយ។
បន្ថែមពីនេះក្រោយពីប្រកាសប្រាប់អ្នកគាំទ្រថាខ្លួនស្រឡាញ់ កែវ នីសា រួចមកលោកក៏ធ្លាប់សារភាពក្ដីស្នេហ៍ទៅនាងផងដែរ តែលទ្ធផលបានមកត្រឹមតែខូចចិត្តប៉ុណ្ណោះ ព្រោះអ្នកមេម៉ាយ រូបនេះបានចាត់ទុក សាន ផានិត ត្រឹមតែជាបងប្រុសប៉ុណ្ណោះ។
ថ្មីនេះលោក សាន ផានិត បានប្រកាសលើគណនីហ្វេសប៊ុកខ្លួនថា នឹងលុបឈ្មោះ នីសា ដែលសាក់នៅលើដើមទ្រូងខាងឆ្វេងចោល ដោយជំនួសមកវិញនូវឈ្មោះកូនប្រុសរបស់ខ្លួន ទោះបីជាភរិយារបស់លោកពុំឲ្យលុបសាក់ ក៏ដោយ។
២/បើនិយាយពីកំលោះសង្ហា លឹម ជាឡាយ វិញធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅជាមួយ កែវ នីសា អស់រយៈពេលជាច្រើនឆ្នាំផងដែរ។ តែគួរឲ្យស្ដាយទំនាក់ទំនងស្នេហាមួយនេះត្រូវបានបញ្ចប់ទៅវិញក្រោយពីមានព័ត៌មានលេចឮថា កែវ នីសា មានអ្នកមានឋានៈបុណ្យសក្ដិក្នុងជួររដ្ឋាភិបាលតាមសុំស្នេហ៍។
តែក៏មានព័ត៌មានមួយចំនួនបានចេញផ្សាយថា ការបែកបាក់ស្នេហ៍នេះមកពី លឹម ជាឡាយ ប្រច័ណ្ឌខ្លាំងពេកក្រោយពីលោក បានឃើញព័ត៌មាន នីសា មានមន្ត្រីធំតាមសុំស្នេហ៍។
ចំណែកឯអ្នកមេម៉ាយ កែវ នីសា វិញកន្លងមកធ្លាប់ប្រាប់ Sabay ថា ទំនាក់ទំនងនាង និង លឹម ជាឡាយ ក្នុងនាមជាមិត្តភ័ក្ដិរួមអាជីពប៉ុណ្ណោះ គ្មានអ្វីលើសពីហ្នឹងនោះទេ៕
No comments:
Post a Comment