ចាប់ផ្ដើមទំព័រថ្មីនៃជីវិត ពេលឈានចូលដល់វគ្គដែលត្រូវប្រកួតដើម្បីចិញ្ចឹមជីវិតហើយ ទើបនឹកឃើញថាស្នេហាគឺគ្រាន់តែជាចំណែកតូចប៉ុណ្ណោះនៅក្នុងជីវិតនេះ។
មុនពេលឈានចូលអាយុ២៣ឆ្នាំ មានពេលខ្លះដូចពិភពលោកនេះលែងមានន័យព្រោះតែ...បែកបាក់ស្នេហា។ ពេលនោះហាក់គ្មានអារម្មណ៍ក្នុងខ្លួន ដឹងតែពីទៅសាលាហើយមកផ្ទះវិញ ពេលខ្លះនៅយំរហូតដល់ជោកខ្នើយ នោះគឺពេលដែលមិនទាន់ត្រូវរកលុយ។
ដល់វ័យ២៣ឆ្នាំ ទើបតែរៀនចប់មិនយូរប៉ុន្មាន មានអារម្មណ៍ថាបែកបាក់ស្នេហាដូចមិនគ្រាំគ្រាខ្លាំងដូចមុន ហើយមិនស្មើនឹងទុក្ខអត់លុយចាយ និងលុយញ៉ាំអីនោះទេ។
២៣ឆ្នាំ ត្រូវការការងារមួយដែលសមរម្យ និងជីវិតដែលមានសេរីភាពជាងការដើរតាមស្នេហាមួយដែលមនុស្សម្នាក់ដែលមិនមែនជារបស់យើង។ ពេលខ្លះគិតឡើងវិញ មិនយល់ថាហេតុអ្វីពេលនោះខ្លួនវង្វេងវង្វាន់ដល់ថ្នាក់នេះ។
២៣ឆ្នាំ ចេះផ្ដល់តម្លៃដល់មិត្តភាពដែលជិតស្និទ្ធរបស់ខ្លួន។ ចូលសង្គមហើយទើបដឹងថា អ្នកដែលញញឹមដាក់យើង៥វិនាទីមុន មិនប្រាកដថាចូលចិត្តយើងនោះឡើយ។ មានមិត្តជិតស្និទ្ធពិតប្រាកដមិនមែនជាការងាយនោះទេ។
២៣ឆ្នាំ ក្រោយម៉ោងធ្វើការដ៏នឿយហត់ គ្មានចង់បានអ្វីជាងបាយមួយពេលក្បែរគ្រួសារ ហើយអង្គុយមើលទូរទស្សន៍ជុំគ្នា។ ស្នេហាឬ? ងងុយគេងពេក អត់មានពេលគិតដល់។
២៣ឆ្នាំ ប្រភេទមនុស្សដែលយើងស្រលាញ់កាលនៅរៀនវិទ្យាល័យពេលនេះផ្លាស់ប្ដូរហើយ ហើយបែរមករកប្រភេទមនុស្សដែលចាស់ទុំជាងមុនវិញ។
២៣ឆ្នាំ លែងងប់ងុលនឹងអាយដលដូចកាលនៅ១៤ ១៥ឆ្នាំទៀតហើយ
២៣ឆ្នាំ បន់ឲ្យតែមានលុយក្នុងដៃ១០ម៉ឺនដុល្លារដើម្បីសម្រេចក្ដីបំណងក៏ដូចជារៀបចំគម្រោងសម្រាប់ថ្ងៃអនាគតទៀត។
ចុះស្នេហាទុកឯណាឬ? ចាំដល់អាយុផ្សេងចាំគិតដល់បានទេ? ព្រោះអាយុ២៣ឆ្នាំ រវល់រកលុយហើយ សុំទុករឿងមនោសញ្ចេតនាទៅមួយឡែកសិន៕
No comments:
Post a Comment