នៅពេលស្រលាញ់គ្នា មានសកម្មភាពខ្លះដែលមនុស្សស្រីតែងគិតថាវាជារឿងធម្មតា ហើយក៏មិនរអែងពេលសម្ដែងចេញមក។ តែក្នុងចិត្តមនុស្សប្រុសតែងបន់ថាបើសង្សារគេចោលទម្លាប់ទាំងអស់នេះបានមិនដឹងជាល្អយ៉ាងណានោះទេ ហើយខាងក្រោមនេះគឺជាទម្លាប់ទាំងនោះ។
១. ពេលណាក៏តោងគេស្អិតដូចឈ្លើង
ដឹងថាស្រលាញ់គ្នា នៅក្បែរគ្នាជារឿងធម្មតាតែមិនមែនឲ្យតែគេមានមុខនៅទីណា អ្នកត្រូវមានវត្តមាននៅទីនោះដែរនោះទេ គេក៏ត្រូវពេលវេលាផ្ទាល់ខ្លួនដែរ។
២. មិនទុកឲ្យគេមានពេលទំនេរ
ក្រោយផ្ញើសារទៅ៥វិនាទី បើគេមិនឆ្លើយមកវិញទេ អ្នកនឹងគិតដោយស្វ័យប្រវត្តិថាគេកំពុងមានអ្នកថ្មី ហើយលែងខ្វល់ពីអ្នកហើយ។ យើងត្រូវដឹងថាក្រៅពីស្នេហា គេក៏មានការងារ ក៏ដូចជាការរៀនសូត្រផ្សេងទៀតដែរ។ កុំធ្វើដល់ថ្នាក់ធ្វើឲ្យគេធុញទ្រាន់នឹងយើងឲ្យសោះ។
៣. ធ្វើជាខឹងដើម្បីឲ្យគេយកចិត្តទុកដាក់
នេះគឺស្នៀតដែលស្រីៗតែងប្រើបំផុត គឺធ្វើជាងងក់ដើម្បីឲ្យគេមកលួងលោម។ តែស្នៀតនេះក៏ជាទង្វើដែលសម្លាប់ស្នេហារបស់អ្នកដែរ ព្រោះគ្មានអ្នកណាចូលចិត្តឲ្យសង្សារខ្លួនងាកខឹងៗនោះឡើយ។
៤. ចូលចិត្តរអ៊ូរទាំ
ផ្ទុយពីមនុស្សស្រី មនុស្សប្រុសមិនចូលចិត្តនិយាយច្រើនឡើយ ហើយក៏មិនចូលចិត្តមនុស្សនិយាយច្រើនដូចគ្នា។ ការដែលស្ដាប់រឿងដដែលៗឡើងច្រំដែលធ្វើឲ្យគេគ្មានអារម្មណ៍នឹងជួបអ្នកតទៀត។ ជំនួសឲ្យការរអ៊ូ ហេតុអ្វីបានជាអ្នកមិនសាកផ្ដល់យោបល់ឲ្យគេសាកមើល ក្រែងបានលទ្ធផលជាងមុន។
៥. មិនឲ្យតម្លៃអ្វីដែលគេធ្វើ
បើមិនសរសើរពីអ្វីដែលគេធ្វើទេ កុំជាន់ពន្លិចវាអី ព្រោះទោះជាយ៉ាងណាក៏គេបានចំណាយកម្លាំងញើសឈាមដើម្បីធ្វើវាដែរ។ មិនជ្រុលជាមិនបានលើកទឹកចិត្តគេហើយ សូមកុំបំបាក់ទឹកចិត្តគេអី។ មានពេលខ្លះយើងជ្រុលនិយាយពាក្យធ្វើឲ្យគេឈឺទាំងដែលមិនដឹងខ្លួន ដូចនេះកុំភ្លេចពត់អណ្ដាត៧ដងមុននិយាយណា៕
No comments:
Post a Comment