loading...

Monday, December 4, 2017

តើត្រូវធ្វើដូចម្តេច​ទើបសមជាដៃគូរស្នេហ៍ពិតៗ

រូបតំណាង


ដៃគូ​ស្នេហា​នីមួយ​ៗ​គួរចេះ​មាន​វិធី​ធ្វើឲ្យ​ការ​ដែល​ខ្លួន​ស្រលាញ់​គ្នា​នេះ បង្កើត​ជា​ផលប្រយោជន៍​រួម​ទៅ ព្រោះ​ជីវិត​គូ​នឹង​ជួប​តែ​សេចក្ដី​សុខ។ កញ្ញា សូម​បង្ហាញ​រឿង ៥ យ៉ាង​ដែល​គូស្នេហ៍​គួរ​ធ្វើ​ជាមួយ​គ្នា ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​ប្ដី​ប្រពន្ធ​​មាន​ប្រយោជន៍​បាន៖
១.ទម្លាប់​ល្អ​នាំ​មក​នូវ​លទ្ធផលល្អ
ទម្លាប់ល្អ​ក្រាក​ពី​គេង​រៀបចំ​ទុក​ដាក់​ទាំង​អស់​គ្នា ហើយ​ចាប់ផ្ដើម​ជជែក​គ្នា​ពី​បញ្ហា​ការងារ ក៏​ដូច​ជា​រក​នឹក​វិធី​ល្អ សម្រាប់​ដោះស្រាយ​ទុក្ខ​លំបាក​ណាមួយ។ បន្ទាប់​មក​នាំ​គ្នា​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួមគ្នា​ធ្វើឲ្យ​ជីវិត​អ្នក​មាន​ភាព​ប្រសើរ​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយប​ថ្ងៃ។
២.ចុង​សប្ដាហ៍​នៅ​ជាមួយ​គ្នា
ពី​ថ្ងៃ​ច័ន្ទ ដល់​សុក្រ ម្នាក់​ៗ​បាន​នៅ​ជាមួយ​ការងារ​ច្រើន​ជាង​គ្រួសារ ដូចនេះ​ពេល​ចុង​សប្ដាហ៍​គួរ​ណាស់​តែ​អ្នក​ទាំងពីរ​ទុក​ការងារ​នៅ office ចុះ ហើយ​បង្កើត​ភាព​ស្និទស្នាល​ជាមួយ​អ្នក​នៅ​ក្បែរ​ខ្លួន​វិញ។ ព្រោះ​បើ​សៅរ៍-អាទិត្យ អ្នក​នៅ​យក​ការងារ​មក​ធ្វើ​នៅ​ផ្ទះ​ទៀត​នោះ ច្បាស់​ណាស់​ថា​ភាគី​ម្ខាង​មិន​សប្បាយ​ចិត្ត​ឡើយ។
៣.ធ្វើផែន​ការ​ហិរញ្ញវត្ថុ សម្រាប់​ទុក​ពេលអនាគត
ប្ដី​ប្រពន្ធ​គ្រប់​គូ គួរតែ​មាន​ផែន​ការ​មួយ​នេះ ដើម្បី​កុំ​ទុកឲ្យ​ពេលវេលា​ល្អ​ កន្លង​ទៅ​ដោយ​គ្មាន​ប្រយោជន៍​ឲ្យ​សោះ។ ពួកអ្នក​ត្រូវ​ចេះ​ធ្វើ​ផែនការ​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ ទើប​ជីវិត​មិន​សូវ​ពិបាក ពេល​ជួប​បញ្ហា​ប្រឈម​ណា​មួយ។ ម្យ៉ាង​ទៀត​គួរ​គិត​គូ​ពី​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​ពេល​មាន​អាសន្ន​ណា​មួយ ដោយ​ចេះ​បែងចែក​មួយ​ភាគ​ទៅ​សន្សំ។
៤.នាំ​ការ​ចងចាំ​ផ្អែមល្ហែម​ជាមួយ​គ្នាមក​វិញ
គ្រួសារ​គួរតែ​មាន​ការ​សន្សំ​ប្រាកកាក់​ខ្លះ ទុក​ទៅ​ដើរលេង​កន្លែង​ចាស់ ដែល​អាច​ឲ្យ​អ្នក​ទាំងពីរ​រំលឹក​ពី​ការ​ចងចាំ​យ៉ាង​ផ្អែមល្ហែម កាលគ្រា​ស្រលាញ់​គ្នា​ដំបូង។ ពេល​យូរ​ៗ​ម្ដង​មាន​ឱកាស​ដើរ​បែបនេះ ទោះ​ជា​ជីវិត​ប្រចាំថ្ងៃ​រវល់​យ៉ាង​ណា ក៏​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្ពន្ធភាព​ស្នេហា​អ្នក​ដែរ។ ប្រសិនបើ​មាន​កូន​អ្នក​អាច​ផ្ញើ​នឹង​ឪពុក​ម្តាយ​របស់​អ្នក​ឲ្យ​ពួកគាត់​មើលថែ​ពីរ-បី​ថ្ងៃ​សិន តែ​បើ​គ្មាន​នរណា​ម្នាក់​ជួយ​ទេ​យក​ពួកគេ​ទៅ​ជាមួយ​ចុះ។ ប៉ុន្តែ​ចំណាយ​ពេល​ចេញ​ពី​​ទីក្រុង ទើប​បរិយាកាស​ល្អ។
៥.ចំណាយ​ពេល​ធ្វើ​ជា​គំរូ​ល្អ
អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ជួយ​ដល់​សហគមន៍​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​បំពេញ​ភារកិច្ច​ជា​ពលរដ្ឋ​ល្អ និង​ជា​គំរូ​ដល់​ល្អ​សម្រាប់​កូន​ៗ ពេល​ពួកគេ​បាន​ឃើញ​ទង្វើ​បែប​នេះ។ ណា​មួយ​ពេល​ចុង​សប្ដាហ៍ គួរតែ​បង្ហាត់​បង្រៀន​កូន​ៗ​ខ្លះ​ពី​ជំនាញ​ដែល​ធ្លាប់​មាន ឲ្យ​ពួក​គេ​ទុក​ជា​ទុន​នា​ពេល​អនាគត៕

No comments:

Post a Comment