ផ្អែកតាមការសាកល្បងពីក្រុមការងារក្រៅស្រុកទៅលើ Browser ចំនួន ៤ រួមមាន Google Chrome, Edge របស់ Microsoft, Mozilla របស់ Firefox និង Samsung Browser លើម៉ូដែលស្មាតហ្វូន Galaxy Note 8។ ឆ្លងកាត់ការតេស្ត ៤ ប្រភេទមានដូចខាងក្រោម:
- Speedometer គណនានៅល្បឿន Responsive នៃទំព័រក្នុង Browser មួយ
- JetStream បង្ហាញពីដំណើរការនៃលក្ខណៈពិសេសក្នុងកូដ JavaScript មានដូចជា 3D
- MotionMark វាស់ស្ទង់លើកម្រិតបង្ហាញក្រាហ្វិកនៃកូដ CSC, HTML5 និង SVG
- Basemark Web 3.0 គណនានិងតេស្តមើលនៅផ្នែកសំខាន់ទាំងអស់នៃ Framework របស់ JavaScript និង WebGL 2.0។
ក្រោយសាកល្បងបណ្តា Browser ខាងលើដែលស្ថិតនៅជំនាន់ក្រោយបង្អស់ លទ្ធផលបង្ហាញថា Google Chrome ជំនាន់ ៦៣ ទំនងធ្វើបានប្រសើរជាងគេ បន្ទាប់មកអាចថា Microsoft Edge បានលេខ ២ ខណៈលេខ ៣ បានលើ Samsung Browser ជំនាន់ ៦.២ និងក្រោយគេ Firefox ជំនាន់ ៥៧ ធ្វើមិនសូវបានល្អប៉ុន្មាននោះឡើយ។
No comments:
Post a Comment