loading...

Thursday, January 25, 2018

ហេតុអ្វីបានជាអ្នកហាត់ប្រាណ​ញាណ នឹងការថតរូបផុស

មនុស្ស​គ្រប់​គ្នា​ចង់​បាន​សុខភាព​ល្អ ដូចនេះ​ហើយ​​ម្នាក់​ៗ​ខិតខំ​រក​គ្រប់​វិធី ដើម្បី​ទទួល​បាន​រឿង​នោះ​មក ហើយ​មនុស្ស​មួយ​ចំនួន​បាន​ជ្រើសរើស​យក​ការ​ហាត់ប្រាណ ព្រោះ​ចង់​មាន​ទាំង​រាង​ស្អាត និង​សុខភាព​ល្អ​ឲ្យ​ដើរ​ទន្ទឹម​គ្នា។ រឿង​មួយ​ដែល​តែង​កត់​សម្គាល់ គឺ​ឲ្យតែ​អ្នក​ទៅ​ហាត់ប្រាណ នឹង​ថត​រូប​បង្ហោះ​រហូត។ តើ​មកពី​មូលហេតុ​អ្វី​ខ្លះ​ទៅ ដែល​បណ្ដាល​ឲ្យ​ពួកគេ​ធ្វើ​បែប​នោះ?
១.រក្សា​រូបភាព​ស្រស់​ស្អាត​នៃ​រាងកាយ៖ នៅ​ពេល​អ្នក​ខំ​ហាត់ប្រាណ​រហូត​ទទួល​បាន​ក្បាលពោះ sick pack អ្នក​ប្រាកដជា​ចង់​រក្សា​ទុក​នូវ​អនុស្សាវរីយ៍​ជា​រូបភាព​ដ៏​អស្ចារ្យ​នោះ ព្រោះ​វា​មិន​មែនជាការងាយ​ស្រួល​ដែល​ហាត់​បាន​ឡើយ។
រូបតំណាង
២.ធ្វើឲ្យ​ខ្លួនឯង​កាន់តែ​ខិតខំ៖ នៅ​ពេល​ដែល​ហាត់​បាន​សាច់​ស្អាតបន្តិច ហើយ​ថត​បង្ហោះ​ទៅ​មាន​គេ​សរសើរ ច្រើន អ្នក​ទៅ Gym ប្រាកដ​ជា​ខិតខំ​ហាត់​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​ខ្លួនឯង​កាន់តែ​ខិតខំ​បានដល់​ចំណុច​ល្អ​បំផុត។
រូបតំណាង
៣.បំផុស​អ្នក​ដទៃ៖ ពេល friendដទៃ​នៅ​ក្នុង​បណ្ដាញ​សង្គម​អ្នក​ឃើញ​សកម្មភាព ក៏​ដូចជា​រូបរាង​ដែល​ទទួល​បាន ក្រោយ​ខំ​ហាត់​ប្រាណ នោះ​អាច​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​តាម​បាន៕

No comments:

Post a Comment