Xiaomi កំពុងតែផលិតស្មាតហ្វូនជំនាន់ថ្មីដែលមកស្នងតំណែង Xiaomi Mi 5X ចេញកាលពីឆ្នាំមុន ដែលមានឈ្មោះថា Xiaomi Mi 6X។ ខណៈនេះស្មាតហ្វូនថ្មីនេះបានបង្ហាញរូបរាងរបស់ខ្លួនតាមរូបភាពលេចធ្លាយប៉ុន្មានសន្លឹក។
តាមរូបភាពឃើញថា Mi 6X នឹងមានការបំពាក់កាមេរ៉ាភ្លោះបែបបញ្ឈរដូចជា iPhone X ដែរ ស្របពេលដែល Mi 5X បានប្រើរចនាបថដែលស្រដៀងគ្នាខ្លាំងនឹង iPhone 7 Plus។ អេក្រង់របស់ Mi 6X នេះទៀតសោតមានមាត្រដ្ឋាន 18:9 និងទំនងជាមានទំហំ ៥,៩៩ អ៊ីញ។
Xiaomi អាចនឹងបង្ហាញ ឬ ប្រកាសស្មាតហ្វូនថ្មីនេះក្នុងកម្មវិធី MWC ឆ្នាំ ២០១៨ ដែលទំនងជានឹងមានប្រើបន្ទះឈីប Surge S2 ផលិតដោយ Xiaomi ផ្ទាល់៕
No comments:
Post a Comment