មនុស្សទាំង ៨ នាក់នឹងត្រូវចំណាយពេល ១៤ ថ្ងៃ រស់នៅក្នុងស្ថានីយអវកាសសិប្បនិមិ្មត្តដែលភ្នាក់ងារអវកាស
ជប៉ុនបង្កើតឡើង។ ការពិសោធនេះសង្ឃឹមថានឹងអាចសិក្សាបានកាន់តែច្បាស់អំពីកម្រិតស្រ្តេសរបស់អវកាសយានិកដែលត្រូវស្ថិតក្នុងលំហអាកាសរយៈពេលយូរ។
បេក្ខភាពដែលត្រូវបានជ្រើសរើសនឹងត្រូវរស់នៅក្នុងស្ថានីយអវកាសដែលបិទជិត ហើយនឹងមិនអនុញ្ញាតឲ្យយករបស់របរផ្ទាល់ខ្លួនទៅតាមឡើយ។ ស្ថានីយអវកាសសិប្បនិម្មិតរៀបចំឡើង ដោយយកលំនាំតាមសភាពដូចនៅក្នុងស្ថានីយអវកាសពិតៗ។
អ្នកដែលមានចំណាប់អារម្មណ៍ចង់រកលុយស្រួលអាចដាក់ពាក្យតាមរយៈវិបសាយ Japan Clinical Volunteer Network ឲ្យបានមុនថ្ងៃទី ៣១ ខែមករានេះ៕
No comments:
Post a Comment