loading...

Thursday, February 1, 2018

ចូលយល់ដឹងអពីថ្នាំបញ្ចុះសម្ពាធឈាម និងតម្រងនោម





















យោងទៅតាម​ការដាក់​ប​ម្រាម​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ថ្នាំ​បញ្ចុះ​សម្ពាធ​
ឈាម​អាចធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​តម្រងនោម​ដែល​គ្រោះថ្នាក់​ដល់​អាយុជីវិត​​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ឱ្យដឹង​ថា​ តើ​មាន​ទំនាក់ទំនង​ឬ​គ្មាន​រវាង​ថ្នាំ​ចេញ​ដោយ​វេជ្ជបញ្ជា​ប្រភេទ​នេះ និង​ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​បញ្ហា​តម្រងនោម​។





​វា​គឺជា​​​ទំនាក់ទំនង​នៃ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ប្រភេទ ACE Inhibitor និង Angiotensin-II receptor Antagonists និង​ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ការ​ខ្សោយតម្រងនោម​។ ការ​ខ្សោយតម្រងនោម​មានន័យថា តម្រងនោម​​បាត់បង់​សមត្ថភាព​ច្រោះ​ជាតិពុល​ចេញពី​​ឈាម និង​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ និង​រោគសញ្ញា​គ្រោះថ្នាក់​ខ្លាំង​ដល់​អាយុជីវិត​ទៀត​។





 ការសិក្សា​បាន​រកឃើញថា រយៈពេល​៤​ឆ្នាំ​រហូតដល់​ឆ្នាំ ២០១០ មន្ទីរពេទ្យ​ក្នុងប្រទេស​អង់គ្លេស​បានឃើញ​នូវ​ការកើនឡើង​ការ​សម្រាក​ពេទ្យ​រហូតដល់ ៥២​ភាគរយ​ដោយសារតែ​ការ​ខ្សោយតម្រងនោម​​។ ក្នុងពេល​ជាមួយគ្នានេះដែរ មានការ​កើនឡើង​នៃ​ការចេញ​វេជ្ជបញ្ជា​ថ្នាំ ACE Inhibitor និង​ថ្នាំ​ដែល​ពាក់ព័ន្ធ​រហូតដល់ ១៦​ភាគរយ​។ ពួកគេ​បាន​ប៉ាន់ស្មាន​ឃើញថា​អាច​កើនឡើង​រហូតដល់ ១៥​ភាគរយ​ទៀត​នៃ​ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ការប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​ខាងលើនេះ​​។​

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​បង្ហាញថា ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ចំនួន​នៃ​ការចេញ​ថ្នាំ​តាម​វេជ្ជបញ្ជា​នេះ​ទេ ហើយ​គ្រាន់តែ​បង្ហាញ​នូវ​ទំនាក់ទំនង​មួយ​ប៉ុណ្ណោះ​។ ការសិក្សា​នេះ​ក៏​មិន​ផ្ទុក​ទៅដោយ​ព័ត៌មាន​ទាក់ទង​នឹង​អ្នកជំងឺ​ម្នាក់ៗ​និង​មូល​ហេតុអ្វី​បានជា​ពួកគេ​ប្រើ​ថ្នាំ​នេះដែរ​។ 



​គួរ​បញ្ជាក់ថា អ្នកជំងឺ​ដែល​ត្រូវបាន​គ្រូពេទ្យ​ចេញ​ថ្នាំ​ទាំងនេះ​ទៅប្រើ​ប្រាស់​ហើយ​មិនគួរណា​ឈប់​ប្រើ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ​។ បើសិនជា​មិនបាន​ព្យាបាល​ទេ ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​អាច​បណ្តាល​ឲ្យ​កើត​ជាការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​៕

No comments:

Post a Comment