loading...

Tuesday, February 13, 2018

រឿងមិនគួរឱ្យជឿ​ផ្កាកូលាប​មិនមែន គ្រាន់តែស្អាតប៉ុណ្ណោះទេ តែ....


​ផ្កា​កុលាប​មិនមែនគ្រាន់តែគ្រាន់តែ​ជាផ្កាសម្រាប់​សម្អរនោះទេតែ​វា​បាន​ផ្តល់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ធំ​ដល់​សុខភាព​និង​សម្រស់​ផង​ដែរ។ ​ខាង​ក្រោម​នេះ​ជា​ការ​រៀប​រាប់​៖
កាត់​បន្ថយ​ភាព​តាន​តឹង
ក្លិន​ក្រអូប​ប្រហើរ​របស់​ផ្កា​កុលាប​អាច​ជួយ​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត ​អារម្មណ៍​ស្ត្រេស​តានតឹង​ និង​ភាព​មិន​សប្បាយ​ចិត្ត​បាន​មួយ​កម្រិត។ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ត្រាំ​ក្នុង​អាង​ទឹក ​កុំ​ភ្លេច​បេះ​ស្រទាប់​ផ្កា​កុលាប​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ ​ដើម្បី​ទទួល​ភាព​ស្រស់​ស្រាយ​បន្ថែម​ទៀត។
សម្រក​ទម្ងន់
សម្រាប់​អ្នក​ដែល​កំពុង​តម​អាហារ ​កុំ​ភ្លេច​ផឹក​តែ​ផ្កា​កុលាប​មុន​ពេល​ញ៉ាំ​អាហារ ​ដើម្បី​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែ​ឆាប់​បាន​ផល​លឿន។





ជា​គ្រឿង​ផ្សំ​ថែ​រក្សា​សម្ផស្ស​របស់​ស្ត្រី
មាន​ផលិត​ផល​ថែ​រក្សា​សម្ផស្ស​មួយ​ចំនួន ​បាន​ប្រើ​ប្រាស់​ផ្កា​កុលាប​ធ្វើ​ជា​វត្ថុ​ធាតុដើម។ ផលិត​ផល​ទាំង​នោះ​ភាគ​ច្រើន​ជា​ប្រភេទ​ក្រែម​លាប​បំបាត់​ស្នាម​ជ្រួញ ​និង​ក្រែម​ផ្តល់​សំណើម​ជា​ដើម។
ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រាងកាយ
តែ​ផ្កា​កុលាប​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​របស់​រាង​កាយ ​ទប់​ស្កាត់​មិន​ឲ្យ​ជំងឺ​ស្រាល​ៗ​មួយ​ចំនួន​វាយ​លុក​បាន។

No comments:

Post a Comment