បច្ចុប្បន្នកុំថាឡើយអាយុជាង ១០០ ឆ្នាំ ឲ្យតែបាន ៨០ឆ្នាំគឺល្អបំផុតហើយ ប៉ុន្តែតើអ្នកជឿទេថាទម្លាប់រស់នៅល្អអាចជួយអ្នកបាន? ខាងក្រោមនេះគឺជាដំបូន្មានរបស់លោក Hinohara ដែលជួយឲ្យលោកមានអាយុវែងរហូតដល់ ១០៤ ឆ្នាំ និងមានសុខភាពល្អដែលអ្នកត្រូវយកជាគំរូ ៖
ថែរក្សារូបរាងឲ្យបានល្អ
លោកវេជ្ជបណ្ឌិត Hinohara បានលើកឡើងថាជានិច្ចកាលអ្នកត្រូវតែស្ថិតនៅក្នុងរូបរាងកាយដ៏ល្អមួយ។ នេះមានន័យថាអ្នកគួរតែមានសកម្មភាពរាងកាយ ការហាត់ប្រាណ និងទទួលទានអាហារដែលមានសុខភាពល្អផងដែរ។ សម្រាប់អាហារពេលព្រឹកគាត់មានទឹកក្រូច កាហ្វេ និងប្រេងអូលីវ។ ចំពោះអាហារថ្ងៃត្រង់គាត់ញ៉ាំនំ cookies និងទឹកដោះគោ ហើយសម្រាប់អាហារពេលល្ងាចគាត់ហូបបាយជាមួយ បន្លែ និងត្រី។ គាត់ក៏បានស្នើឲ្យបរិភោគសាច់ត្រឹមតែ ១០០ក្រាម នៃសាច់គ្មានខ្លាញ់ពីរដងក្នុងមួយសប្តាហ៍។
វិទ្យាសាស្រ្តតែមួយមុខ មិនអាចព្យាបាលអ្វីគ្រប់យ៉ាង
យោងទៅតាមលោក Hinohara បានមានប្រសាសន៍ថា វិទ្យាសាស្រ្តតែមួយគត់នឹងមិនអាចព្យាបាលជំងឺទាំងអស់បានទេ។ គាត់និយាយថាយើងត្រូវតែរួមបញ្ចូលជាមួយសិល្បៈដើម្បីព្យាបាលជំងឺ ហើយត្រូវចេះរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងដែរ។
ត្រូវមានផែនការមុន
ត្រូវមានផែនការមុន
ការធ្វើផែនការទៅមុខមុនមួយជំហាន អាចរក្សាសុខភាពខួរក្បាលរបស់អ្នក និងជួយអ្នកឲ្យមានជីវិតដែលទទួលបានជោគជ័យ។ លោកវេជ្ជបណ្ឌិត Hinohara បានកក់កន្លែងទុកមុននៅឯព្រឹត្តិការណ៍អូឡាំពិកជប៉ុនឆ្នាំ ២០២០រួចស្រេចទៅហើយ។
ការឈឺចាប់គឺជារឿងអាថ៌កំបាំង
យោងទៅតាមវេជ្ជបណ្ឌិតបានប្រាប់ថា ការឈឺចាប់គឺអាថ៌កំបាំងហើយអាចត្រូវបានព្យាបាលដោយរឿងធម្មតាដូចជាការលេងជាមួយសត្វចិញ្ចឹមរបស់អ្នក ឬស្តាប់តន្ត្រី ការលំហែពីភាពតានតឹងជាដើម។
យួររបស់របរខ្លួនឯងឡើងជណ្ដើរជើង
កុំប្រើជណ្ដើរយន្តអី ត្រូវទម្លាប់យួររបស់ខ្លួនឯងហើយឡើងតាមជណ្ថើេជើង ព្រោះការធ្វើបែបនេះអាចជួយឲ្យសុខភាពអ្នកកាន់តែរឹងមាំ។
ដើម្បីរក្សាការលើកទឹកចិត្ត អ្នកគួរតែស្វែងរកការបំផុសគំនិតថ្មីៗ និងរក្សានូវកម្លាំងចិត្តក្នុងជីវិតកុំឲ្យបាត់បង់។
រីករាយជាមួយជីវិតឲ្យបានពេញលេញ
គាត់បានបន្តទៀតថា យើងត្រូវតែដឹងពីរបៀបរីករាយនឹងជីវិតឲ្យបានល្អបំផុត។ គាត់នៅតែធ្វើការប្រហែល ១៨ ម៉ោងក្នុងមួយថ្ងៃ និងបម្រើសហគមន៍តាមគ្រប់វិធីដែលគាត់អាចធ្វើបាន។ នេះហើយជាការប្រើជីវិតរបស់គាត់ឲ្យមានន័យបំផុត។
កុំស្មុគស្មាញច្រើនពេក
គាត់និយាយថា ជីវិតគឺជាខ្សែសង្វាក់នៃព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុនបាន ដូច្នេះយើងត្រូវតែឈប់ព្រួយបារម្ភអំពីរឿងរ៉ាវដែលមិនទាន់កើតឡើងអី។ ការដែលធ្វើចិត្តឲ្យបានស្ងប់ និងរីករាតបែបនេះនឹងនាំឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយជម្នេះរាល់ជំងឺបាក់ទឹកចិត្តបានយ៉ាងប្រសើរ។
ចែករំលែកចំណេះដឹង
គាត់បានធ្វើដំណើរជុំវិញប្រទេសជប៉ុនជារៀងរាល់ឆ្នាំហើយផ្តល់ការបង្រៀនច្រើនជាង ១០០ដង ទៅប្រជាជននៅទូទាំងប្រទេស។ គាត់តែងតែធ្វើឱ្យអ្នកគាំទ្រឈរឡើងជំនួសឱ្យការអង្គុយហើយគាត់តែងតែបង្រៀនមេរៀនរបស់គាត់ពេលឈរសូម្បីតែនៅអាយុ១០០ ឆ្នាំហើយក៏ដោយ។
កុំចូលនិវត្តន៍
ប្រសិនបើអ្នកមានរូបរាងស្អាតនិងរូបរាងល្អអ្នកមិនចាំបាច់ចូលនិវត្តន៍ទេ។ ធ្វើការឱ្យយូរតាមតែអាចធ្វើទៅបានដើម្បីដឹកនាំជីវិតរីករាយនិងជោគជ័យ។
ថាមពលមកពីការមានអារម្មណ៍ល្អ
អ្នកនឹងសប្បាយចិត្ត ហើយស្វាហាប់ខ្លាំងប្រសិនបើអ្នកលុបបំបាត់ច្បាប់ដែលកំណត់ពេលវេលាយ៉ាងតឹងរឹងដូចជាកូនក្មេងមានភាពសប្បាយរីករាយជាច្រើនរហូតដល់អ្នកមានអារម្មណ៍ងងុយដេកឬឃ្លានបែបហ្នឹង។
ធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិតដ៏ល្អៗទាំងនេះហើយ អ្នកប្រាកដជាមានអារម្មណ៍ថាជីវិតអ្នកមានភាពរីករាយខ្លាំង និងទទួលបានជោគជ័យទៀតផង៕
No comments:
Post a Comment