loading...

Monday, February 5, 2018

ពិតជាមិនគួរឱ្យជឿ អារម្មណ៍មួយចំនួន​អាំចបង្ហាញថា ល្មមដល់ពេលមានគូរស្រករ


ម្នាក់​ឯង​យូរ​ពេក​មាន​អារម្មណ៍​ថា​ឯកា​អត់? ពេល​ខ្លះ​បើ​សង្កេត​ថា​ ខ្លួន​ឯង​សមល្មម​ហើយ​ក៏​គួរ​តែ​សញ្ជឹង​មើល​ម្នាក់​ដែរ​ទៅ ព្រោះ​បើ​ចេះ​តែ​នៅ​ម្នាក់​ឯង​បែប​នេះ​ទៀត អាច​នឹង​បាត់បង់​អារម្មណ៍​ស្រឡាញ់​ក្លាយ​ជា​មនុស្ស​គ្មាន​មនោសញ្ចេតនា​ក៏​បាន។ វា​ល្មម​ដល់ពេល​មាន​គូ​​នឹង​គេ​ហើយ បើ​ឃើញ​ខ្លួន​ឯង​លេច​រឿង​ទាំង​នេះ​ចេញ​​មក ៖
រីករាយ​ពេល​ឃើញ​គូ​ស្នេហ៍​ដទៃ​ទៀត
ចាប់​ផ្ដើម​ញញឹម​ និង​រីករាយ​ពេល​ឃើញ​គូស្នេហ៍​គេ​បង្ហោះ​រូប​ Sweet Sweet ជាមួយ​គ្នា។ មាន​អារម្មណ៍​ថាបើ​ខ្លួន​ឯង​បែប​ហ្នឹង​វិញ​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។

មាន​អារម្មណ៍​ថា​ បើ​បន្ថែ​មនុស្ស​ម្នាក់​ទៀត​ក្នុង​ជីវិត​រាល់​ថ្ងៃ​កាន់​តែ​ល្អ
ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ត្រូវ​ការ​ដៃ​មួយ​គូទៀត​មក​អង្អែល​ក្បាល មក​ឱប​ពេល​ដែល​រងា និង​ឯកា​បំផុត។ អ្នក​លែង​ខ្លាច​ក្នុង​ការ​បន្ថែម​មនុស្ស​ម្នាក់​ទៀត​មក​ក្នុង​ជីវិត​ ហើយ​ក៏​លែង​ខ្លាច​ទោះមនុស្ស​ម្នាក់​នោះ​មិន​សម​បំណង​ក៏​ដោយ។
 អ្នក​ចេះ​ពី​របៀប​មើល​ថែ​ខ្លួន​ឯង

ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​អ្នក​នៅ​តែ​ស្រឡាញ់​ខ្លួន​ឯង ហើយ​នៅ​តែ​អាច​រស់​នៅ​បាន​យ៉ាង​ស្រួល។ នេះ​ជា​សញ្ញា​មួយ​ដែល​អ្នក​អាច​មាន​ស្នេហា​បាន​យ៉ាង​ពេញលេញ​បំផុត ព្រោះ​វា​គ្រាន់​តែ​ជា​គ្រឿង​បន្ថែម​ជីវិត​អ្នក​ឲ្យ​កាន់​តែ​មាន​ន័យ​ប៉ុណ្ណោះ មិន​មែន​មាន​ន័យ​ថា​អត់​វា​អ្នក​ត្រូវ​ស្លាប់​នោះ​ទេ។

អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ទោះ​មាន​បញ្ហា​អី​ក៏ដោយ
ទោះ​សប្បាយ​ចិត្ត ឬ​ក៏​កើត​ទុក្ខ​ក៏​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បាន​យ៉ាង​នឹងធឹង ហើយ​មិន​ឲ្យ​ស្នេហា​មក​វាយលុក​សេចក្ដី​សុខ​អ្នក​បាន។​អ្នក​អាច​ទទួល​អារម្មណ៍​គ្រប់​បែប​យ៉ាង​ដែល​គេ​ផ្ដល់​ឲ្យ​ ហើយ​ទោះ​ឈ្លោះ​គ្នា​ក៏​អ្នក​អាច​ញ៉ាំ​បាយ និង​គេង​បាន​យ៉ាង​ស្រួល។
រូដល់​ពេល​ក៏​គួរ​តែ​ពិចារណា​ដែរ ព្រោះ​ជីវិត​មនុស្ស​យើង​មាន​ន័យ​ក៏​ត្រូវ​មាន​រស​ស្នេហា​ជំនួយ​ដែរ៕

No comments:

Post a Comment