យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korean Economic Daily បានឲ្យដឹងថា Apple កំពុងសហការគ្នាជាមួយក្រុមហ៊ុន LG ដើម្បីនាំយកបច្ចេកវិទ្យាកាមេរ៉ា 3D ដាក់លើ iPhone ជំនាន់ថ្មី។
ត្បិតថាមិនបានបញ្ជាក់ពីកាលបរិច្ឆេទដែល Apple នឹងបង្ហាញបច្ចេកវិទ្យានេះប៉ុន្តែ យោងតាមប្រភពខាងលើសន្និដ្ឋានថាបច្ចេកវិទ្យាថ្មីនឹងចាប់ផ្ដើមមានលើ iPhone ជំនាន់ក្រោយតទៅ។ កន្លងមក Apple និង LG ក៏ធ្លាប់បានសហការលើផ្នែកកាមេរ៉ាភ្លោះរបស់ iPhone 7 Plus ផងដែរ។
HTC Evo 3D ដែលអាចថត 3D
ទាក់ទងនឹងបច្ចេកវិទ្យាកាមេរ៉ាថតរូប 3D នេះដែរគេនៅមិនច្បាស់ពីដំណើរការរបស់វាថាពិសេសយ៉ាងណា ឬ ក៏ស្រដៀងនឹងបច្ចេកវិទ្យាកាមេរ៉ា 3D ដែលក្រុមហ៊ុនដទៃដូចជា HTC ធ្លាប់បំពាក់លើស្មាតហ្វូនរបស់ខ្លួន៕
ចុចអាន៖ អនាគត Apple អាចមិនភ្លឺស្វាងបន្ទាប់ពីចេញ iPhone ឆ្នាំក្រោយរួច
ប្រភព៖ Sabay
No comments:
Post a Comment