ពានរង្វាន់បច្ចេកវិទ្យាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN ICT AWARD នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយ។ តាមការឲ្យដឹងពីក្រុមតំណាងប្រទេសខ្មែរដែលទៅទទួលមេដាយនៅប្រទេសប្រ៊ុយណេកាលពីសប្តាហ៍មុន។
ក្រុមការងារតោះហ្វាន់ និង CamboTicket ក្នុងពេលទទួលមេដាយ
លោក គង់ សោមវ៉ាន់ដា ដែលជានាយកប្រតិបត្តិ AI Solution Co,.Ltd ជាសហស្ថាបនិកតោះហ្វាន់និងជាក្រុមតំណាងពីប្រទេសកម្ពុជាទៅទទួលមេដាយនៅអាស៊ាន ICT Award ២០១៦ បានប្រាប់ឲ្យដឹង "ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលពួកយើង ទទួលបានមេដាយប្រាក់ក្នុងការប្រកួតនេះ ។ នេះជាមោទនភាពរបស់ខ្ញុំ និងក្រុមការងារតោះFund ទាំងមូល ហើយក៏ជាមោទនភាពជាតិទាំងអស់គ្នាផងដែរ "។
ជាពិសេស ឆ្នាំក្រោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ លោកចង់ឃើញយុវវ័យកម្ពុជាចូលរួមប្រកួតឲ្យបានច្រើនជាងនេះ នឹងអាចដណ្ដើមបានមេដាយមាសបានច្រើន ព្រោះការប្រកួតលើកនេះ (ASEAN ICT AWARD 2016) ប្រទេសថៃ និងសិង្ហបុរីទទួលបានមេដាយមាស និងប្រាក់ច្រើនជាងគេ។
ពានរង្វាន់វិស័យ ICT អាស៊ាន (AICTA) គឺជាគម្រោងដែលបានអនុម័តដោយរដ្ឋមន្រ្តីទូរគមនាគមន៍អាស៊ាន។ គម្រោងនេះលើកកម្ពស់ការច្នៃប្រឌិតនិងការសហការគ្នាក្នុងចំណោមរដ្ឋាភិបាល, អាជីវកម្ម, ប្រជាពលរដ្ឋនិងស្ថាប័នផ្សេងទៀត ផ្ដល់ឱកាសអាជីវកម្មនិងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មលើកកម្លាំងវិស័យ ICT នៅក្នុងតំបន់អាស៊ាន៕
លោក Đào Xuân Hoàng ទទួលបានមេដាយមាស
រូបថតអនុស្សាវរីយ៍ ICT Award នៅប្រទេសប្រ៊ុយណេ
No comments:
Post a Comment