loading...

Tuesday, November 29, 2016

អរ​មិន​ស្ទើរ! លេង​ហ្គេម​សុខៗ​មាន​​គេ​បរិច្ចាគ​​ឲ្យ​​ ១ ម៉ឺន​ដុល្លារ​

អ្នក​លេង​ហ្គេម​មួយ​រូប​បាន​សម្ដែង​អារម្មណ៍​ត្រេក​ត្រអាល​ខ្លាំង​នៅ​ពេល​មាន​គណនី​មួយ​ឈ្មោះ​ AC Royale បរិច្ចាគ​ទឹក​ប្រាក់​ ១ ម៉ឺន​ដុល្លារ។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ម្ចាស់​គណនី​ YouTube ឈ្មោះ​ NinjasHyper ទទួល​បាន​ការ​បរិច្ចាគ​ពី​​គណនី​ឈ្មោះ​ AC Royale ដោយ​កន្លង​មក​ធ្លាប់​បាន​បរិច្ចាគ​​ថវិកា​​ជា​ច្រើន​សរុប​ជាង​ ៧៥ ០០០ ដុល្លារ​ឯណោះ។ ប៉ុន្តែ​លើក​នេះ​ជា​ការ​បរិច្ចាគ​ដ៏​ច្រើន​បំផុត​ដែល​គាត់​ទទួល​បាន​ក្នុង​រយៈពេល​ ៥ ឆ្នាំ​នេះ។ មូលហេតុ​នៃ​ការ​បរិច្ចាគ​នេះ​ដែរ​គឺ​ព្រោះ​តែ​ចង់​អរគុណ​ដល់​ NinjasHyper ដែល​បាន​​បង្ហាញ​ពី​សកម្មភាព​ និង​ បទ​ពិសោធន៍​នៃ​លេង​ហ្គេម​​របស់​​ខ្លួន។
NinjasHyper ជា​អ្នក​ជំនាញ​ខាង​លេង​ហ្គេម​​​​អនឡាញ​ឈ្មោះ​ថា​ Halo ដោយ​គេ​តែង​​បង្ហោះ​សកម្មភាព​លេង​ហ្គេម​របស់​ខ្លួន​លើ​ YouTube ​ហើយ​ក៏​បាន​​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម​​លើ​ប្រព័ន្ធ​ Twitch ​ផង​ដែរ៕​​

No comments:

Post a Comment