loading...

Tuesday, November 29, 2016

តិច​មិន​ដឹង​ថា​ HTC ជា​អ្នក​ផលិត​ស្មាតហ្វូន​អេក្រង់​ FullHD មុន​គេ?

បច្ចុប្បន្ន​នេះ​​បច្ចេកវិទ្យា​អេក្រង់​​កម្រិត​ QuadHD (2560x1440) បាន​ក្លាយ​ជា​បច្ចេកវិទ្យា​ពេញ​និយម​មួយ​ ប៉ុន្តែ​នៅ​មាន​ក្រុមហ៊ុន​ខ្លះ​នៅ​​ប្រើ​បច្ចេកវិទ្យា​អេក្រង់​ FullHD (1080x1920) នៅ​ឡើយ។ និយាយ​ដល់​អេក្រង់​ FullHD គេ​នឹក​ឃើញ​ដល់​ក្រុមហ៊ុន​ HTC ដែល​បាន​ប្រើ​បច្ចេកវិទ្យា​នេះ​មុន​គេ។
នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១២ ក្រុមហ៊ុន​ HTC បាន​បញ្ចេញ​ស្មាតហ្វូន​ម៉ូដែល​ Droid DNA ជា​ស្មាតហ្វូន​ដំបូង​គេ​មាន​បំពាក់​អេក្រង់​​កម្រិត​ FullHD ទំហំ​ ៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​ដង់ស៊ីតេ​ ៤៤១ ភីកសែល​ក្នុង​មួយ​អ៊ីញ។ អេក្រង់​ Tocuh Screen ដែល​បំពាក់​លើ​ស្មាតហ្វូន​នេះ​ជា​ប្រភេទ​ Super LCD និង មាន​ការពារ​ដោយ​បន្ទះ​កញ្ចក់​ Gorilla Glass 2។
រវាង​ QuadHD និង​ FullHD គុណភាព​រូបភាព​បង្ហាញ​ចេញ​មក​មិន​ជា​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ឡើយ​។ ​ម្យ៉ាង​ទៀត​ភ្នែក​មនុស្ស​មិន​អាច​បែង​ចែក​បាន​ពី​ភាព​ខុស​គ្នា​រវាង​អេក្រង់​ទាំង​ពីរ។ ប៉ុន្តែ​បើ​ប្រៀប​​អេក្រង់​ FullHD និង HD ឃើញ​ថា​ខុស​គ្នា​ខ្លាំង​ ដោយ​ FullHD អាច​បង្ហាញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ជាង៕ ​​

No comments:

Post a Comment