loading...

Tuesday, November 29, 2016

ត្រី​​​៥០០០​ក្បាល​ ដាក់​ក្លាសេ​បង្កក​​​ក្រោម​កន្លែង​ជិះ​ស្គី​​នៅ​ជប៉ុន បង្ក​ការ​​ខឹង​សម្បារ

ត្រី​ងាប់​​ប្រមាណ​ ៥០០០​ក្បាល​ ត្រូវ​បាន​​គេ​​ក្លាសេ​​បង្កប់​ក្នុង​​ទឹកកក​​ក្រោម​កន្លែង​​ជិះ​ស្គី​​នៅ​ភាគ​ខាង​​លិច​ប្រទេស​​ជប៉ុន កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​​ខឹង​សម្បារ។
សួន​កម្សាន្ត​​ Space World ​បាន​ប្រកាស​បិទ​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​​មាន​ការ​រិះគន់​ដូច​ទឹក​​បាក់​ទំនប់​​​នៅ​លើ​​បណ្ដាញ​សង្គម។
ត្រី​​ទាំង​នោះ ត្រូវ​គេ​​ផ្អឹប​ទុក​មាន​ប្រមាណ​ ២៥​ប្រភេទ​ក្រោម​វាល​ទឹក​កក​​​ប្រវែង​ ២៥០​ម៉ែត្រ​។ សួន​នៅ​ទីក្រុង​ Kitakyushu នេះ ​បាន​​បើក​​កន្លែង​ជិះ​ស្គី ​ត្រូវ​គេ​ប្រដូច​​ទៅ​នឹង​អាង​ចិញ្ចឹម​ត្រី​ក្នុង​ទឹកកក ​ជា​​កន្លែង​លេង​ដែល​​គេ​មិន​ធ្លាប់​បាន​ឮ​ពី​មុន​​មក​ឡើយ។
ចំណែក​ Space World ​បាន​បញ្ជាក់​ថា "​​​ត្រី​ងាប់​​បង្កប់​ក្នុង​ទឹកកក​ទាំង​អស់ ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​​​អ្នក​មក​លេង​មាន​​អារម្មណ៍​ថា​ដូច​​កំពុង​ជិះ​ស្គី​ក្នុង​​សមុទ្រ​ប៉ុណ្ណោះ ហើយ​​ខាង​សួន​កម្សាន្ត​ពិត​ជា​សោក​ស្ដាយ​​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​សប្បាយ​​ចិត្ត​បែប​នេះ"។
Space World ​​គ្រោង​នឹង​​ធ្វើ​ពិធី​កាន់​ទុក្ខ​ដល់​ត្រី​ទាំង​នោះ​ នៅ​ពេល​​គេ​​​ដក​ត្រី​ចេញ​ពី​ទឹកកក​​អស់៕

No comments:

Post a Comment