loading...

Friday, November 25, 2016

អែនឌី ត្រលប់​ទៅ​អាជីព​ដើម​វិញ​ ក្រោយ​បោះ​បង់​​ជាង​១០​ឆ្នាំ

តារាចម្រៀង អែនឌី បាន​សម្រេច​ចិត្តវិល​ត្រលប់​ទៅ​អាជីព​ដើម​វិញ​ ដោយច្រៀង​តាម​ក្លឹប​រាត្រី​បន្ទាប់​ពី​បោះ​បង់​អស់​ជាង​១០​ឆ្នាំ​។
ថ្មីៗនេះ​ដោយ​សារ​តែ​មាន​ពេល​ទំនេរ​ និង​ចង់​ហាត់​ពត់​សំឡេង​ផង​នោះ​​ តារាសម្បុរសាច់ស​ខ្ចី​រូបនេះ ក៏​សម្រេច​ចិត្ត​ចេញ​ទៅ​ប្រឡូក​ ច្រៀង​តាម​ក្លឹប​​ម្ដង​ទៀត​ គិត​មក​ដល់​ពេល​នេះ​ លោក​ចូល​ច្រៀង​បាន​បី​បួន​ថ្ងៃ​ហើយ​នៅ​ក្លឹប​ Jet's Star៖ "ការ​ដែរ​បង​ចូល​ច្រៀង​ពេល​យប់​វិញ​​អាច​ធ្វើ​ឲ្យ​បង​បាន​ហ្វឹក​ហាត់​សំឡេង ចេះ​បទ​ថ្មីៗ​ និង​ មាន​ស្ទីល​ច្រើន​"។ អែនឌី​ ថ្លែង។
​ម្ចាស់​បទ "នឹក​បង៥០%" ​បាន​បញ្ជាក់ថា ការដែល​ផ្អាក​ពីអាជីព​នេះ ​ព្រោះ​លោក​មាន​ការ​រវល់​នឹង​ការងារ​សិល្បៈ​ផ្សេងៗ​ទៀត​ជា​ច្រើន​ រួម​និង​ការ​ចេញ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ៕ ​​​​​​​​​
ប្រភព៖ Sabay

No comments:

Post a Comment