loading...

Friday, November 25, 2016

បច្ចេកវិទ្យា​ថ្ម​ថ្មី​ ​សាក​ឆាប់​ពេញ​ ​​ប្រើ​មិន​ងាយ​អស់

អ្នក​វិទ្យាសាស្ត្រ​មក​ពី​សកលវិទ្យាល័យ​ ​University of Central Florida​ ​ទើប​បង្ហាញ​បច្ចេកវិទ្យា​​ថ្ម​ប្រភេទ​ ​supercapacitors​ ​ដែល​អាច​បញ្ចូល​ថាមពល​ឆាប់​ពេញ​ ​ហើយ​ប្រើ​មិន​ងាយ​អស់។
បច្ចេកវិទ្យា​ ​Supercapacitors​ ​អាច​បញ្ចូល​ថាមពល​ប្រមាណ​ ​៣០ ០០០​ ​ដង​ ​ខណៈ​ថ្ម​ប្រភេទ​ ​lithium ion​ ​ជា​ទូទៅ​អាច​បញ្ចូល​ថាមពល​ចន្លោះ​ពី​ ​៥០០​ ​ទៅ​ ​១០០០​ ​ដង​តែ​ប៉ុណ្ណោះ។ Supercapacitors​ ​ដំណើរការ​ដោយ​មាន​ការ​រួម​ផ្សំ​នៃ​អាតូម​អគ្គិសនី​ជា​ច្រើន​លាន​ ​និង​រក្សា​ទុក​បន្ទុក​អគ្គិសនី​ទាំង​នោះ​ដោយ​បច្ចេកទេស​យ៉ាង​ពិសេស។
អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ដាក់​ឲ្យ​ប្រើ​នោះ​ទេ​ ​តែ​បង្ហាញ​ថា​នឹង​បំពាក់​លើ​ឧបករណ៍​អេឡិចត្រូនិក​ចាប់​តាំង​ពី​ស្មាតហ្វូន​ ​រហូត​ដល់​អាគុយ​រថយន្ត​ ​Hybrid៕
ប្រភព៖ Sabay

No comments:

Post a Comment