សមាជិកថ្មីជនជាតិនីហ្សេរីយ៉ា Julius Oiboh ដែលបឹងកេតអង្គរទើបនាំយកមកពីលីគកំពូលថៃអាចជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់គេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
កីឡាករ Julius (កោរសក់ ទុកកណ្តាល)
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកបឹងកេតអង្គរបានឲ្យដឹងថា ៖«និយាយពីកីឡាករ Julius ជាបណ្តោះអាសន្ន យើងយកគេមកជួយក្នុងពានរង្វាន់អន្តរជាតិខាងមុខ ហើយតទៅមុខទៀត រឿងក្លឹបជាអ្នកចរចា។ យើងដឹងហើយថា ប្រាក់តម្លៃខ្លួនរបស់គាត់ខ្ពស់ យើងអាចនិយាយបានថា ថ្លៃខ្ពស់ជាងគេនៅក្នុងស្រុកខ្មែរ»។ ទោះបីជាយ៉ាងណា លោកមិនបានប្រាប់ឲ្យដឹងពីចំនួនពិតប្រាកដដែលកីឡាករជនជាតិនីហ្សេរីយ៉ារូបនេះទទួលបានពីបឹងកេតឡើយ។
ស្តាប់ការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា
Julius Oiboh ធ្លាប់បានលេងឲ្យក្លឹបបឹងកេតអង្គរម្តងហើយកាលពីឆ្នាំ២០១២ដែលឆ្នាំនោះហើយក្លឹបកម្ពុជាមួយនេះបានឈ្នះពានរង្វាន់លីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីក្រុមមួយនេះឡើងមកលេងលីគកម្ពុជាភ្លាម។ ពេលនេះរូបគេបានវិលមកបឹងកេតសាថ្មីដែលក្រុមនេះកំពុងត្រៀមខ្លួនប្រកួតពានរង្វាន់ BTV Cup នៅប្រទេសវៀតណាម និងពានរង្វាន់ Toyota Mekong Club Championshp 2016 ដែលបឹងកេតកំពុងឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភព៖ Sabay
ប្រភព៖ Sabay
No comments:
Post a Comment