ការសិក្សានាពេលបច្ចុប្បន្ន បើធៀបទៅនឹងអតីតកាលគឺមានភាពខុសគ្នាទាំងស្រុង។ សព្វថ្ងៃយើងអាចប្រើបច្ចេកវិទ្យា ជាឧបករណ៍ជំនួយក្នុងការស្វែងយល់អ្វីមួយ កាន់តែរហ័សនិងមានភាពងាយស្រួល។ យ៉ាងណាមិញបច្ចេកវិទ្យា ៤ យ៉ាងត្រូវបានគេសង្កេតឃើញ កំពុងរាលដាលយ៉ាងខ្លាំងក្លា ហើយពេញនិយមដល់សិស្សានុសិស្សក្នុងការក្រេបយកចំណេះដឹងទូទាំងសកលលោក។
១.បច្ចេកវិទ្យា VR (Virtual Reality)
VR ក្រៅពីជំនួយដល់ការលេងហ្គេម វាក៏បានផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ការសិក្សា។ នៅតាមបណ្ដាសាលាជុំវិញប៉ែកអឺរ៉ុបនិងសហរដ្ឋអាមេរិក គេបានប្រើ VR ដើម្បីបង្រៀនមុខវិជ្ជាជីវវិទ្យានិងស្ថាបត្យកម្ម ដែលឲ្យអ្នកសិក្សាបានឃើញពីពិភពខាងក្រៅ និងទទួលបានបទពិសោធន៍ថ្មីៗ។
២.MOOCs
Massive Open Online Courses ឬ MOOCs ជាការសិក្សាលក្ខណៈ Online ចែកចេញជាថ្នាក់ដូចនៅសាលាអ៊ីចឹង។ កំណើននៃសកលវិទ្យាល័យជាច្រើន បានបង្វែរការសិក្សាតាមវិធីថ្មីនេះ ដោយអាចអនុញ្ញាតឲ្យនិស្សិតគ្រប់ប្រទេសទាំងអស់អាចចូលរួមរួមជាមួយគ្នា តាមប្រព័ន្ធអ៊ីនធឺណិត។
៣.Skype
ពិតណាស់ Skype កើតឡើងតាំងពីឆ្នាំ ២០០៣ ប៉ុន្តែបន្តផ្ដល់អត្ថប្រយោជន៍ដល់ការសិក្សាមកទល់បច្ចុប្បន្ន។ អនុញ្ញាតឲ្យអ្នកអាចសិក្សាភាសាអ្វីមួយ តាមរយៈបច្ចេកវិទ្យាមើលមុខគ្នាដោយផ្ទាល់ ហើយតភ្ជាប់ទៅកាន់គ្រូបង្រៀនណាម្នាក់។
៤.iPad និង Chromebooks
តាមបណ្ដាសាលាល្បីៗនៅក្រៅស្រុក គេរមែងដាក់ iPad ឬ Chromebooks នៅតាមតុនីមួយៗរបស់សិស្ស។ គ្រូបង្រៀនអាចមានសិទ្ធគ្រប់គ្រង ការដាក់កំហិតនៃបច្ចេកវិទ្យាទាំងនោះ ដោយផ្ដោតតែលើអ្វីដែលត្រូវរៀនប៉ុណ្ណោះ។ ផ្ដល់ងាយស្រួលក្នុងការសិក្សាមានភាពរហ័ស ធ្វើឲ្យសិស្សចង់រៀន និងបង្កើនបទពិសោធន៍ថ្មីនៃយុគសម័យទំនើប។
No comments:
Post a Comment