ក្រុមហ៊ុនរថយន្ត Mercedes-Benz ទីបំផុតបានប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួន Mercedes-AMG Project ONE នូវពិព័រណ៍រថយន្តអន្តរជាតិនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ Project ONE ត្រូវបានដាក់លក់ក្នុងតម្លៃ ២,៧២ លានដុល្លារសហរដ្ឋអាមេរិក មានកម្លាំង ១,០០០ សេះ បំពាក់នូវម៉ាស៊ីន V6 Hybrid ចំណុះ ១,៦ លីត្រ ដែល Lewis Hamilton ធ្លាប់បានប្រើក្នុងការប្រកួតរថយន្ត 2017 F1។
អាចរត់បានល្បឿនលឿនបំផុតឡើងដល់ ៣៥០ គ.ម/ម៉ វាបានរចនាបន្ថែមនូវព្រុយត្រីឆ្លាម ផ្នែកខាងលើដំបូល ស្រដៀងទៅរថយន្ត F1 នាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់រដូវកាលក្រោយការរចនាបែបនោះត្រូវបានហាមឃាត់។ យ៉ាងណាមិញ Mercedes បានឲ្យដឹងថា នឹងផលិតរថយន្តប្រភេទ Hypercars បែបនេះ តែចំនួន ២៧៥ គ្រឿងប៉ុណ្ណោះ ប៉ុន្តែរំពឹងទុកនឹងមានសេដ្ឋីច្រើនរូបត្រៀមចំណាយលុយទិញយកទៅប្រើប្រាស់។
No comments:
Post a Comment