ឆ្លុះកញ្ចក់មើលមុខខ្លួនឯងហើយប្រទះឃើញស្នាមជ្រួញ ច្បាស់ណាស់អ្នកពិតជាមិនសប្បាយចិត្តប៉ុន្មានទេ វាបញ្ជាក់ពីការឈានទៅរកភាពចាស់ហើយ។ ប៉ុន្តែអាយុគ្រាន់តែជាតួលេខ ស្នាមជ្រីវជ្រួញក៏អាចកើតមានឆាប់រហ័សដោយសារការបរិភោគអាហារមិនបានត្រឹមត្រូវដែរ។ ខាងក្រោមនេះគឺជាអាហារទាំង ៤ ប្រភេទដែលធ្វើឱ្យអ្នកមានស្នាមជ្រីវជ្រួញលឿននឹកស្មានមិនដល់៖
១. អាហារដែលមានជាតិស្ករខ្ពស់៖ ស្រទាប់កូឡាជែនដែលមាននាទីរក្សាសំណើម ព្រមទាំងភាពស្រស់ថ្លារបស់ស្បែកនឹងត្រូវបំផ្លាញ នៅពេលអ្នកបរិភោគអាហារណាដែលមានជាតិស្ករច្រើន។
២. ផលិតផលមានជាតិទឹកដោះគោ៖ ពពួកអាហារទាំងនេះពិតមែនតែសម្បូរជាតិកាល់ស្យូមជួយដល់ឆ្អឹង និងសាច់ដុំក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកជាតិ lactose ផងដែរ។ Lactose កាន់តែកើនឡើង ស្រទាប់កូឡាជែនក៏កាន់តែបំផ្លាញ។
៣. សាច់ក្រហម៖ សាច់ក្រហមមិនសូវឆ្អិនល្អ និងសាច់ដែលខ្លោចសុទ្ធតែមានបញ្ហាដូចគ្នា។
៤. ស្រា៖ ជាតិអាល់កុលដែលមានក្នុងស្រាធ្វើឱ្យរាងកាយអ្នកបាត់បង់ជាតិទឹកច្រើន។ ការបាត់បង់ជាតិទឹកធ្វើឱ្យស្បែកស្ងួតនិងឆាប់ជ្រីវជ្រួញ៕
No comments:
Post a Comment