loading...

Friday, October 20, 2017

ពិបាក​​ភ្ញាក់​ពី​ព្រលឹម​ណាស់​មែន?​ នេះ​ជា​​កំហុស​៦​​ដែល​​អ្នក​មិន​ត្រូវ​ធ្វើ​បើ​ចង់​កែ​ទម្លាប់!​​

ឆ្ងល់​ណាស់​មែន​ទេ​ ពេល​​ខ្លះ​អ្នក​ខំ​ប្រឹង​ចូល​គេង តាំង​ពី​ក្បាល​ព្រលប់​ គ្រប់​៨​ម៉ោង​ហើយ​ ប៉ុន្តែ​នៅ​តែ​​ពិបាក​ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម​ ហើយ​ពេល​ងើប​មក​នៅ​តែ​មាន​អារម្មណ៍​អស់​កម្លាំង​ ល្វើយ​ ដេក​មិន​ឆ្អែត​។ ម្នាក់ៗ​តែង​គិត​ថា​ ប្រហែល​មក​ពី​​​ស្រ្តេស​ ឫ​ការ​ហត់​នឿយ​ពី​កន្លែង​ធ្វើ​ការ​មិន​ខាន​។ យ៉ាងណាមិញ​ ក្រៅ​ពី​ស្ត្រេស​ក៏​មាន​​រឿង​​តូចៗ​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​ដោយ​មិន​បាន​ដឹង​ថា​វា​ប៉ះ​ពាល់​ដល់​ដំណេក​របស់​​អ្នក​។​​ដូច្នេះ​សូម​ចៀស​វាង​កំហុស​៦​ចំណុច​នេះ​​​៖
១. មាន​ពន្លឺ​នៅ​ក្នុង​បន្ទប់​
ភាព​ងងឹត​អាច​ជួយ​ជំរុញ​​ឲ្យ​ខួ​ក្បាល​យើង​សម្រាក​​បាន​រហ័ស​ ដូច្នេះ​យើង​ក៏​ឆាប់​គេង​លក់​។ អ្នក​មិន​ត្រូវ​គេង​បើក​ភ្លើង​ មើល​ទូរទស្សន៍ ឫ​ក៏​ទូរស័ព្ទ​មុន​ពេល​ចូល​គេង​នោះ​ទេ។
២. ដាក់​នាឡិកា​ឲ្យ​រោទ៍​ញឹក​ញាប់​
នាឡិកា​រោទ៍​១៥នាទី​ម្តង​មិន​អាច​ជួយ​អ្វី​អ្នក​ឡើយ វា​បាន​ត្រឹម​រំខាន​អ្នក​ប៉ុណ្ណោះ​ ដូច្នេះ​សូម​ដាក់​វា​ឲ្យ រោទ៍​តែ​ម្តង​បាន​ហើយ​ គឺ​នៅ​ម៉ោង​ដែល​អ្នក​ច្បាស់​ថា​អ្នក​ត្រូវ​តែ​ភ្ញាក់​។​
៣. មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​
​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​​ជួយ​ឲ្យ​រាង​កាយ​យើង​កំណត់​បាន​ត្រឹម​ត្រូវ​ពី​ពេល​ដែល​យើង​ភ្ញាក់​ ធ្វើការ​ និង​ពេល​ដែល​រាង​កាយ​ត្រូវ​សម្រាក​​វិញ​ ហេតុ​នេះ​បើ​យើង​ខក​ខាន​មិន​បាន​ញ៉ាំ​ ឫ​ញ៉ាំ​មិន​ទៀង​ពេល​​ នោះ ​​ចង្វាក់​នៃ​រាង​កាយ​​​​​យើង​ក៏​ដំណើរ​​ការ​មិន​ស្រួល​ដូច​គ្នា​។
៤. ញ៉ាំ​របស់​ផ្អែម​ឬ​​អាហារ​ពេល​ល្ងាច​ដែល​សំបូរ​ខ្លាញ់​
បង្អែម​ ភីហ្សា ដំឡូង​បំពង អាហារ​ផ្អែម​ និង​ខ្លាញ់​ច្រើន​ គ្រប់​យ៉ាង​គួរ​តែ​​កុំ​ញ៉ាំ​នៅ​ពេល​ល្ងាច​ឬ​យប់​​​ឲ្យ​សោះ។
៥. ចូល​គេង​មិន​ទៀង​ម៉ោង​
ការ​ចូល​គេង​ខុស​ម៉ោង​គ្នា​រហូត​ធ្វើ​ឲ្យ​​ដំណើរ​ការ​រាង​កាយ​ពិបាក​សម្រប​ ដូច្នេះ​ជា​លទ្ធផល​យើង​នឹង​គេង​មិន​សូវ​​ស្ងប់​ ល្ហិតល្ហៃ​​ពេល​​ភ្ញាក់​​ យល់សប្ដិ​ច្រើន​ជា​ដើម​។​
៦. ​ងូត​ទឹក​​ក្តៅ​​មុន​ចូល​គេង
បើ​អ្នក​ងូត​ទឹក​មុន​ពេល​ចូល​គេ ត្រូវ​ងូត​ទឹក​ត្រជាក់​។ ​កម្ដៅ​ក្នុង​រាង​កាយ​ខ្ពស់​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ដូច្នេះ​ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​សីតុណ្ហភាព​រាង​កាយ​បាន​។​
ការ​ងើប​​ពី​គេង​យឺត​លែង​ពិបាក​សម្រាប់​អ្នក​ហើយ បន្ទាប​ពី​អ្នក​អាច​កែប្រែ​កំហុស​ដែល​អ្នក​ត្រូវ​ចៀស​វាង​ទាំង​៦​នេះ​ ៕

No comments:

Post a Comment