ក្រុមហ៊ុន HMD Global បានប្រកាសចេញទូរសព្ទ Nokia 3310 ប្រភេទ 2G និង 3G នៅដើមឆ្នាំ ២០១៨ ហើយក៏បន្ថែមម៉ូដែលថ្មីមួយទៀត ដោយរក្សារូបរាងដដែល ប៉ុន្តែកម្លាំងម៉ាស៊ីនខ្លាំងជាងមុន។
អាចគាំទ្រប្រព័ន្ធ 4G LTE និង Wi-Fi 802.11 b/g/n ដែលម៉ូដែលមុនៗមិនធ្លាប់មាន។
ដំណើរការលើប្រព័ន្ធ YunOS របស់ក្រុមហ៊ុន Alibaba មាន២ ប្រភេទដោយទំហំ RAM 256MB និង 512MB ហើយអេក្រង់ទំហំ ២.៤ អ៊ីញ កម្រិត 512MB និងមានថាមពលថ្ម ១ ២០០ mAh ហើយកាមេរ៉ា 2MP មានគ្រាប់ LED Flash មកជាមួយ បន្សំរន្ធដោត Micro-USB និងប្រព័ន្ធ Bluetooth 4.0។
ដោយគាំទ្រមុខងារ VoLTE ធ្វើឲ្យសំឡេងនៅពេលសន្ទនាលឺច្បាស់និងមិនរអាក់រអួល ព្រមទាំងបានបន្ថែមមុខងារពិសេសអាចចែករំលែក Wi-Fi HotSpot ទៅកាន់ឧបករណ៍ដទៃបានទៀតផង។
No comments:
Post a Comment