loading...

Wednesday, February 21, 2018

Spain: Father of migrant boy found in suitcase in Ceuta freed

An x-ray shows an eight-year-old boy hidden in a suitcaseImage copyrightAFP
Image captionThe boy's father ended up with a 92 euro ($114; £81) fine for facilitating his son's illegal entry into Spain
An Ivorian man whose eight-year-old son was smuggled into Spain from Morocco in a suitcase has escaped a jail term.
Prosecutors had wanted Ali Ouattara to go to prison for facilitating his son's illegal entry into Spain.
However this was changed to a small fine when they conceded they had found no evidence the father knew his son would be trafficked in a suitcase.
"Neither my father nor I knew that they were going to put me in a suitcase," the boy Adou, now 10, told judges.
Adou said Mr Ouattara, who spent a month in prison, had always told him the journey would be made by car.
Adou said he had found it difficult to breathe whilst in the suitcase, which was used in his attempt to cross the border between Morocco and the Spanish enclave of Ceuta.
In May 2015, officials at the border crossing between Morocco and Ceuta stopped a young woman dragging a heavy suitcase.
When they scanned the bag, they saw the silhouette of a child crouched in a foetal position.
Mr Ouattara was ordered to pay a €92 ($114; £81) fine.
The boy now lives with his mother in a Parisian suburb, but travelled to Ceuta to testify.
"It's all over and we can begin to resume out lives, together: my wife, my daughter my son and I," Mr Ouattara said, revealing the family would start a new life in northern Spain.
Map of Spain and Morocco, showing enclaves of Ceuta and Melilla

BBC News


ស្នាដៃភាពយន្តធំៗក្នុងទស្សវត្សរ៍ឆ្នាំ ៦០

ស្នាដៃផលិតភាពយន្តក្នុងសម័យសង្គមរាស្រ្តនិយម ត្បិតតែមិនទំនើបដូចសម័យនេះ តែក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺមានតែមួយប៉ុណ្ណោះ។ តែរយៈពេលជាង ១០ឆ្នាំ ស្នាដៃភាពយន្តខ្មែរ មានប្រមាណជាងរយចំណងជើង និងថែមទាំងល្បីល្បាញដល់បរទេសទៀតផង។ ខាងក្រោមនេះ Sabay សូមលើកយកប្រវត្តិភាពយន្តខ្មែរ ៥ ចំណងជើងដែលល្បីល្បាញខ្លាំងក្នុងទសវត្សរ៍ឆ្នាំ៦០៖
Poster រឿង «ទិព្វសូដាច័ន្ទ»
១. រឿង «ទិព្វសូដាច័ន្ទ» ជាប្រភេទរឿងព្រេងនិទានខ្មែរដ៏ល្បីតាំងពីយូរយារណាស់មកហើយ ហើយរឿងប្រលោមប្រភេទទេវកថាមួយនេះ ត្រូវបានថតចេញជាភាពយន្ត ចាក់ផ្សាយលើផ្ទាំងសំពត់ស តាមបណ្តារោងកុនខ្មែរជាង ៧០កន្លែងទូទាំងប្រទេសកម្ពុជា។
រឿងនេះ ផលិតឡើងដោយ ផលិតកម្ម វណ្ណ ច័ន្ទ ភាពយន្ត ដឹកនាំដោយ លោក ឡាយ ងួនហេង និងសម្តែងដោយ លោកស្រី វីរៈតារា លោក គង់ សំអឿន លោកស្រី សាក់ ស៊ីស្បោង។ ភាពយន្តនេះជារឿងដែលផ្ទុះខ្លាំងជាងគេក្នុងទសវត្សរ៍ឆ្នាំ៦០។ ឆ្នាំនោះ។
រឿង «ពុទ្ធិសែន នាងកង្រី»
២. រឿង «ពុទ្ធិសែន នាងកង្រី» ជាតំណាលនៃរឿងព្រេង «នាង ១២» ដែលជារឿងព្រេងនិទានខ្មែរដ៏ពេញនិយម និងចំណារជាភ្នំនាងកង្រី មកដល់បច្ចុប្បន្ន នៅក្នុងខេត្តកំពង់ឆ្នាំង។ រឿងនេះ ត្រូវបានផលិតជាភាពយន្តក្នុងឆ្នាំ ១៩៦៨ ដោយលោកព្រឹទ្ធាចារ្យ លី ប៊ុនយីម និងដឹកនាំដោយរូបលោកផ្ទាល់ ដោយចំណាយពេលវេលារៀបចំ និងថតជិត១ឆ្នាំ។ ភាពយន្តបែបអាភិនិហានេះ សម្តែងដោយ លោកស្រី វីរៈ តារា លោក គង់ សំអឿន លោកស្រី សាក់ ស៊ីស្បោង និងតារាកិត្តិយសជាច្រើនទៀតក្នុងសម័យនោះ។
រឿង «កងកម្មកងកែវ»
៣. រឿង «កងកម្មកងកែវ» ជាប្រភេទរឿងមនោសញ្ចេតនា កម្សត់ទាំងសាច់រឿង កម្សត់ទាំងរឿងពិត ត្បិតតួឯកសម្តែងកងកែវ នៅក្នុងសាច់រឿងទទួលមរណៈភាពភ្លាមបន្ទាប់ពីថតរឿងនេះក្នុងឈុតបញ្ចប់ ដោយជំងឺភ្នែកធ្ងន់ធ្ងរ។ ដំណឹងមរណៈភាពរបស់តួឯកឈ្មោះ អីុ គឹមសួ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ ហើយធ្វើឱ្យអ្នកដឹកនាំរឿង លោក ប៊ុវ ឆៃលាង ចាងហ្វាងផលិតកម្ម តន្រ្ទទេវី សម្រេចមិនបញ្ចាំងរឿងនេះឡើយ។ តែរូបលោក បានយករឿង «កងកម្មកងកែវ» បោះពុម្ពជារឿងប្រលោមលោក ហើយលក់ដាច់ខ្លាំងបំផុតក្នុងឆ្នាំនោះ។
រឿង «ផ្កាយដុះកន្ទុយ»
៤. រឿង «ផ្កាយដុះកន្ទុយ» ជាប្រភេទរឿងពិជ័យសង្គ្រាម បែបអាភិនិហា ដែលនិយាយអំពីល្បិចកិច្ចកលក្នុងសង្គ្រាម ហើយរឿងនេះដឹកនាំសម្តែង និងផលិតដោយ លោក ណុប ណែម ក្នុងឆ្នាំ ១៩៦៨ និងមានគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំនោះ។ ភាពយន្តរឿង «ផ្កាយដុះកន្ទុយ» ចូលរួមសម្តែងដោយ លោក គង់ សំអឿន និងលោកស្រី គឹម ណូវ៉ា លោក ណុប ណែម ផងដែរ។ ភាពយន្តនេះអាចជាស្នាដៃដំបូង របស់តារាសម្តែង ណុប ណែម ដែលតែងតែមានវត្តមានសម្តែងជាមួយលោក គង់ សំអឿន ជាញឹកញយ។
រឿង «ចំប៉ាថោង»
៥. រឿង «ចំប៉ាថោង» ជារឿងរន្ធត់ និងអាភិនិហា ដែលរៀបរាប់ពីពងក្រពើមួួយដែលកើតជាមនុស្សក្រពើ ហើយបានចាប់យកបុត្រីរបស់ស្តេចផែនដីយកទៅបាតទន្លេ ហើយរឿងនេះជាភាពយន្តមួយដែលផលិត ចេញពីស្នាព្រះហត្ថកំណាព្យតែងនិពន្ធដោយ ព្រះបាទ អង្គឌួង។ រឿង «ចំប៉ាថោង» ត្រូវបានផលិតដោយ ផលិតករ លីម ប៊ុនលន ក្នុងផលិតកម្ម ព្រះទិត្ថករ ភាពយន្ត តួឯកប្រុសសម្តែងដោយ លោក គង់ សំអឿន និងតួឯកស្រី សម្តែងដោយ លោកស្រី ឌី សាវ៉េត។
ក្រៅពីភាពយន្តទាំង ៥ ខាងលើក៏មានបណ្តាខ្សែភាពយន្តពិសេសៗ ដែលផលិតដោយអ្នកដឹកនាំរឿងខ្មែរក្នុងសតវត្សរ៍ ១៩៦០ រហូតដល់ឆ្នាំ ១៩៧០៕

Wednesday, February 14, 2018

វិជ្ជបណ្ឌិតជប៉ុន​ផ្តល់ដំបូន្មានពិសេសៗសម្រាប់អោយសុខភាពល្អ និងអាយុវែង


បច្ចុប្បន្ន​កុំ​ថា​ឡើយ​អាយុជាង ១០០ ឆ្នាំ ឲ្យ​តែ​បាន ៨០ឆ្នាំ​គឺ​ល្អ​បំផុត​ហើយ ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ថា​ទម្លាប់​រស់​នៅ​ល្អ​អាច​ជួយ​អ្នក​បាន? ខាងក្រោមនេះគឺជាដំបូន្មានរបស់លោក Hinohara ដែល​ជួយ​ឲ្យ​លោក​មាន​អាយុ​វែងរហូត​ដល់ ១០៤ ឆ្នាំ និងមានសុខភាពល្អ​ដែល​អ្នក​ត្រូវ​យក​ជា​គំរូ  ៖
 ថែរក្សា​រូបរាង​ឲ្យ​បាន​ល្អ
លោកវេជ្ជបណ្ឌិត Hinohara បានលើកឡើងថាជានិច្ចកាល​អ្នក​ត្រូវ​តែ​ស្ថិតនៅក្នុងរូបរាងកាយ​ដ៏​ល្អ​មួយ។ នេះមានន័យថាអ្នកគួរតែមានសកម្មភាពរាងកាយ ការ​ហាត់​ប្រាណ និងទទួលទានអាហារដែលមានសុខភាពល្អផងដែរ។ សម្រាប់អាហារពេលព្រឹកគាត់មានទឹកក្រូច កាហ្វេ និងប្រេងអូលីវ។ ចំពោះអាហារថ្ងៃត្រង់គាត់ញ៉ាំនំ cookies និងទឹកដោះគោ ហើយសម្រាប់អាហារពេលល្ងាចគាត់ហូបបាយជាមួយ បន្លែ​ និងត្រី។ គាត់ក៏បានស្នើ​ឲ្យ​បរិភោគសាច់​ត្រឹម​តែ ១០០ក្រាម នៃសាច់គ្មានខ្លាញ់ពីរដងក្នុងមួយសប្តាហ៍។
វិទ្យាសាស្រ្តតែមួយ​មុខ មិនអាចព្យាបាលអ្វីគ្រប់យ៉ាង
យោងទៅតាមលោក Hinohara ​បាន​មាន​ប្រសាសន៍​ថា វិទ្យាសាស្រ្តតែមួយគត់នឹងមិនអាចព្យាបាលជំងឺទាំងអស់បានទេ។ គាត់និយាយថាយើងត្រូវតែរួមបញ្ចូល​ជាមួយសិល្បៈដើម្បីព្យាបាលជំងឺ ហើយ​ត្រូវ​ចេះ​រក្សាសុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ផង​ដែរ។

ត្រូវ​មាន​ផែន​ការ​មុន
ការធ្វើផែនការទៅមុខ​មុន​មួយ​ជំហាន អាចរក្សាសុខភាពខួរក្បាលរបស់អ្នក និងជួយអ្នកឲ្យ​មានជីវិតដែលទទួលបានជោគជ័យ។ លោកវេជ្ជបណ្ឌិត Hinohara បានកក់កន្លែងទុកមុននៅឯព្រឹត្តិការណ៍អូឡាំពិកជប៉ុនឆ្នាំ ២០២០​រួច​ស្រេច​ទៅ​ហើយ។
ការឈឺចាប់គឺជារឿងអាថ៌កំបាំង
យោងទៅតាមវេជ្ជបណ្ឌិត​បាន​ប្រាប់​ថា​ ការឈឺចាប់គឺអាថ៌កំបាំងហើយអាចត្រូវបានព្យាបាលដោយរឿងធម្មតាដូចជាការលេងជាមួយសត្វចិញ្ចឹមរបស់អ្នក ឬស្តាប់តន្ត្រី ការ​លំហែ​ពី​ភាព​តានតឹង​ជា​ដើម។

យួរ​របស់​របរ​ខ្លួន​ឯង​ឡើង​ជណ្ដើរ​ជើង


កុំ​ប្រើ​ជណ្ដើរ​យន្ត​អី ត្រូវ​ទម្លាប់​យួរ​របស់​ខ្លួន​ឯង​ហើយ​ឡើង​តាម​ជណ្ថើេ​ជើង ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​សុខភាព​អ្នក​កាន់​តែ​រឹងមាំ។
ត្រូវមាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង
ដើម្បីរក្សាការលើកទឹកចិត្ត អ្នកគួរតែស្វែងរកការបំផុសគំនិត​ថ្មីៗ និង​រក្សា​នូវ​កម្លាំង​ចិត្ត​ក្នុង​ជីវិត​កុំ​ឲ្យ​បាត់​បង់។
រីករាយជាមួយជីវិតឲ្យ​បាន​ពេញលេញ
គាត់​បាន​បន្ត​ទៀត​ថា យើង​ត្រូវ​តែ​ដឹងពីរបៀបរីករាយនឹងជីវិត​ឲ្យ​បាន​ល្អ​បំផុត។ គាត់នៅតែធ្វើការប្រហែល ១៨ ម៉ោងក្នុងមួយថ្ងៃ និងបម្រើសហគមន៍តាមគ្រប់វិធីដែលគាត់អាចធ្វើបាន។ នេះ​ហើយ​ជា​ការ​ប្រើ​ជីវិត​របស់​គាត់​ឲ្យ​មាន​ន័យ​បំផុត។
កុំ​ស្មុគស្មាញ​ច្រើន​ពេក
គាត់​និយាយ​ថា​ ជីវិតគឺជាខ្សែសង្វាក់នៃព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុនបាន ដូច្នេះយើងត្រូវតែឈប់ព្រួយបារម្ភអំពីរឿងរ៉ាវ​ដែល​មិន​ទាន់​កើត​ឡើង​អី។ ការ​ដែល​ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់​ និង​រីករាត​បែប​នេះនឹងនាំឲ្យ​​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ជម្នេះ​រាល់ជំងឺបាក់ទឹក​ចិត្ត​បាន​យ៉ាង​ប្រសើរ។

រូបតំណាង
ចែករំលែកចំណេះដឹង
គាត់​បានធ្វើដំណើរជុំវិញប្រទេសជប៉ុនជារៀងរាល់ឆ្នាំហើយផ្តល់ការបង្រៀនច្រើនជាង ១០០​ដង ទៅប្រជាជននៅទូទាំងប្រទេស។ គាត់តែងតែធ្វើឱ្យអ្នកគាំទ្រឈរឡើងជំនួសឱ្យការអង្គុយហើយគាត់តែងតែបង្រៀនមេរៀនរបស់គាត់ពេលឈរសូម្បីតែនៅអាយុ១០០ ឆ្នាំ​ហើយ​ក៏​ដោយ។
កុំចូលនិវត្តន៍
ប្រសិនបើអ្នកមានរូបរាងស្អាតនិងរូបរាងល្អអ្នកមិនចាំបាច់ចូលនិវត្តន៍ទេ។ ធ្វើការឱ្យយូរតាមតែអាចធ្វើទៅបានដើម្បីដឹកនាំជីវិតរីករាយនិងជោគជ័យ។
ថាមពលមកពីការមានអារម្មណ៍ល្អ
អ្នកនឹងសប្បាយចិត្ត ហើយស្វាហាប់ខ្លាំងប្រសិនបើអ្នកលុបបំបាត់ច្បាប់ដែលកំណត់ពេលវេលាយ៉ាងតឹងរឹងដូចជាកូនក្មេងមានភាពសប្បាយរីករាយជាច្រើនរហូតដល់អ្នកមានអារម្មណ៍ងងុយដេកឬឃ្លាន​បែបហ្នឹង។


រូបតំណាង
ធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត​ដ៏​ល្អៗ​ទាំង​នេះ​ហើយ អ្នក​ប្រាកដជា​មាន​អារម្មណ៍​ថា​ជីវិត​អ្នក​មាន​ភាព​រីករាយ​ខ្លាំង និង​ទទួល​បាន​ជោគជ័យ​ទៀត​ផង៕

Tuesday, February 13, 2018

រឿងមិនគួរឱ្យជឿ​ផ្កាកូលាប​មិនមែន គ្រាន់តែស្អាតប៉ុណ្ណោះទេ តែ....


​ផ្កា​កុលាប​មិនមែនគ្រាន់តែគ្រាន់តែ​ជាផ្កាសម្រាប់​សម្អរនោះទេតែ​វា​បាន​ផ្តល់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ធំ​ដល់​សុខភាព​និង​សម្រស់​ផង​ដែរ។ ​ខាង​ក្រោម​នេះ​ជា​ការ​រៀប​រាប់​៖
កាត់​បន្ថយ​ភាព​តាន​តឹង
ក្លិន​ក្រអូប​ប្រហើរ​របស់​ផ្កា​កុលាប​អាច​ជួយ​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត ​អារម្មណ៍​ស្ត្រេស​តានតឹង​ និង​ភាព​មិន​សប្បាយ​ចិត្ត​បាន​មួយ​កម្រិត។ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ត្រាំ​ក្នុង​អាង​ទឹក ​កុំ​ភ្លេច​បេះ​ស្រទាប់​ផ្កា​កុលាប​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ ​ដើម្បី​ទទួល​ភាព​ស្រស់​ស្រាយ​បន្ថែម​ទៀត។
សម្រក​ទម្ងន់
សម្រាប់​អ្នក​ដែល​កំពុង​តម​អាហារ ​កុំ​ភ្លេច​ផឹក​តែ​ផ្កា​កុលាប​មុន​ពេល​ញ៉ាំ​អាហារ ​ដើម្បី​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែ​ឆាប់​បាន​ផល​លឿន។





ជា​គ្រឿង​ផ្សំ​ថែ​រក្សា​សម្ផស្ស​របស់​ស្ត្រី
មាន​ផលិត​ផល​ថែ​រក្សា​សម្ផស្ស​មួយ​ចំនួន ​បាន​ប្រើ​ប្រាស់​ផ្កា​កុលាប​ធ្វើ​ជា​វត្ថុ​ធាតុដើម។ ផលិត​ផល​ទាំង​នោះ​ភាគ​ច្រើន​ជា​ប្រភេទ​ក្រែម​លាប​បំបាត់​ស្នាម​ជ្រួញ ​និង​ក្រែម​ផ្តល់​សំណើម​ជា​ដើម។
ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រាងកាយ
តែ​ផ្កា​កុលាប​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​របស់​រាង​កាយ ​ទប់​ស្កាត់​មិន​ឲ្យ​ជំងឺ​ស្រាល​ៗ​មួយ​ចំនួន​វាយ​លុក​បាន។

Monday, February 12, 2018

រឿងដែលមិនត្រូវធ្វើក្នុងពេលបុណ្យ​ចូលឆ្នាំ​ចិន

បុណ្យ​ចូល​ឆ្នាំ​ចិន (Chinese New Year ឬ Lunar New Year) និង បុណ្យ​និទាឃៈរដូវ (Spring Festival) គឺ​ជា​ពេល​វេលា​សម្រាប់​ជួបជុំ​មនុស្ស​ជា​ទី​ស្រលាញ់ , ប្រពៃណី​ដ៏​សម្បូរ​បែប , ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ , ការដង្ហែក្បួន និង រឿង​រ៉ាវ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។ ជនជាតិ​ចិន ជឿជាក់​យ៉ាង​ខ្លាំងក្លា​លើ​អប្បិយជំនឿ និង​សំណាង ជា​ពិសេស​នៅ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។

ប្រជាជន​ចិន​ជឿជាក់​ថា វា​ជា​ការ​ចាប់ផ្ដើម​នៃ​ឆ្នាំ​ថ្មី ដូច្នេះ​អ្វី​ដែល​អ្នក​ធ្វើ នឹង​ជះ​ឥទ្ធិពល​លើ​សំណាង​របស់​អ្នក នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ មាន​រឿង​ជា​ច្រើន ដែល​អ្នក​មិន​គួរ​ធ្វើ។
បម្រាម​បែប​ប្រពៃណី​ចិន​ជាច្រើន ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បម្រាម​មួយ​ចំនួន​ត្រូវ​បាន​គេ​បោះ​បង់​ចោល ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​រស់​នៅ​តាម​ទីក្រុង នា​សម័យ​ទំនើប និង​ក្មេង​ជំនាន់​ក្រោយ​តែ​ម្តង។
ខាង​ក្រោម​នេះ គឺ​ជា​បម្រាម​ដែល​អ្នក​មិន​គួរ​ធ្វើ​ដាច់​ខាត នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន និង​អំឡុង​រដូវ​បុណ្យ​និទាឃៈរដូវ រយៈ​ពេល​១៥​ថ្ងៃ (ពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃ​ទី​១៥ គិត​តាម​ថ្ងៃ​ច័ន្ទ​គតិ​ចិន)
បម្រាម​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន
១ មិនត្រូវបោស ឬ​យក​សំរាម​ទៅ​ចោល
ការ​បោស​សំរាម តំណាង​ឲ្យ​បោស​ទ្រព្យសម្បត្តិ​ចេញ​ពី​ផ្ទះ។ បើ​បោស​សំរាម​ពេល​ចូល​ឆ្នាំ​ចិន ត្រូវ​បោស​ចូល​ក្នុង​ និង​កើប​ទុក​មួយ​កន្លែង​សិន ចាំ​យក​ទៅ​ចោល​ពេល​ចប់​ពិធី។ ចំណែក​ឯ​ការ​បោះ​ចោល​សំរាម ក៏​តំណាង​ឲ្យ​បោះ​ចោល​សំណាង ឬ ឱកាស​ល្អ​ចេញ​ពី​ផ្ទះ​ដែរ។
២ ហាម​ទទួល​ទាន​បបរ សម្រាប់​អាហារ​ពេល​ព្រឹក
បបរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​តែ​ប្រជាជន​ក្រីក្រ​ប៉ុណ្ណោះ ដែល​ទទួល​ទាន​វា ជា​អាហារ​ពេល​ព្រឹក។ ចំណែក​ឯ​ការ​មិន​ទទួលទាន​សាច់ គឺ​ដើម្បី​គោរព​ដល់​ព្រះពុទ្ធ ដែល​មិន​ប្រព្រឹត្តិ​អំពើ​កាប់​សម្លាប់។
៣ មិន​គួរ​ធ្វើ​ការងារ​ដេរ​ប៉ាក់​ឡើយ
ការ​ប្រើប្រាស់​កាំបិត និង កន្ត្រៃ ត្រូវ​ធ្វើ​យ៉ាង​ណា ជៀស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ណា​មួយ បើ​មិន​ដូច្នេះ​ទេ នឹង​នាំ​ឲ្យ​មាន​រឿង​អពមង្គល និង បាត់​បង់​ទ្រព្យសម្បត្តិ ជា​មិន​ខាន។
៤ មិនត្រូវកក់​សក់
ការ​កក់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​លាង​សម្អាត​សំណាង​ល្អ​របស់​អ្នក​ចេញ​ដូច​គ្នា។ ពាក្យ «សក់» (Hair ឬ 发 / fā) មាន​ការ​បញ្ចេញ​សំឡេង​ដូច​ទៅ​នឹង ពាក្យ «លាភ​សំណាង» ( Fortune ឬ 发财 / fācái) ដែរ។
៥ មិនត្រូវ​ទិញ​សៀវភៅ
ការ​ទិញ​សៀវភៅ​ថ្មី​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សំណាង​ល្អ។ ពាក្យ «សៀវភៅ» (Book ឬ 书 / shū) មាន​សូរ​សំឡេង​ដូច​ពាក្យ​ថា «បាត់បង់» (Lose ឬ 失去 / shīqù)។
៦ មិនត្រូវទិញ​ស្បែកជើង
គេ​ជឿជាក់​ថា ការ​ទិញ​ស្បែក​ជើង​នៅ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ការ​លំបាក​ច្រើន។ ពាក្យ «ស្បែកជើង» (Shoe) នៅ​ក្នុង​ភាសា​ចិន​កាតាំង​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ «លំបាក» ខណៈ​ភាសា​ចិន​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ «បិសាច»។
បម្រាម​អំឡុង​រដូវ​បុណ្យ​និទាឃៈរដូវ ១៥ ថ្ងៃ (ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ គិត​តាម​ថ្ងៃ​ច័ន្ទ​គតិ​ចិន)
១ មិនត្រូវ​យំ៖ នាំ​ឲ្យ​មាន​សំណាង​អាក្រក់

២ មិនត្រូវ​ធ្វើ​ឲ្យ​បែក​ចាន៖ នាំ​ឲ្យ​មាន​សំណាង​អាក្រក់
៣ មិនត្រូវ​ប្រើ​កន្ត្រៃ និង កាំបិត៖ វា​កាត់​ទ្រព្យសម្បត្តិ
៤ មិនត្រូវ​ខ្ចី ឬ​ឲ្យ​គេ​ខ្ចី​លុយ៖ នាំ​ឲ្យ​មាន​បំណុល​ជាប់​ខ្លួន
៥ មិនត្រូវ​សម្លាប់ (រួម​ទាំង​សត្វ)៖ នាំ​ឲ្យ​មាន​គ្រោះ​អកុសល
៦ មិនត្រូវ​ស្លៀកពាក់​ស ឬ ខ្មៅ៖ ពណ៌​ដែល​នាំ​សំណាង​អាក្រក់
៧ ការពារ​មិន​ឲ្យ​មាន​ចោរ​លួច៖ ឲ្យ​ប្រផ្នូល​អាក្រក់​ថា ទ្រព្យសម្បត្តិ​នឹង​ត្រូវ​ចោរ​លួច​នៅ​ក្នុង​ឆ្នាំ​ថ្មី
៨ មិនត្រូវ​ឲ្យ​ពាង​អង្ករ​ទទេ៖ ឲ្យ​ប្រផ្នូល​ថា អាច​កើត​មាន​ជំងឺ​នៅ​ក្នុង​ឆ្នាំ​ថ្មី

Tuesday, February 6, 2018

អាណាព្យាបាលទាំងឡាយត្រូវអប់រំកូ​នៗរបស់លោកអ្នកបែបណាកុំឲ្្យកូនក្លាយជាក្មេងទម្រើស








ដោយសារ​តែ​ក្ដី​ស្រឡាញ់​ដ៏​លើសលប់​ចំពោះ​កូន​ ឪពុក​ម្ដាយ​​មួយ​ចំនួន​​​ទម្រើស និង​តាម​ចិត្ត​​កូន រហូត​មើល​លែង​ឃើញ​​​​​​ចំណុច​ខ្វះខាត​​របស់​ពួកគេ។ ដូច្នេះ​ អ្នក​ត្រូវ​បន្ថែម​វិន័យ​អប់រំ​អត្តចរិត​​​​​ពួកគេ​ ខាងក្រោមនេះជាសញ្ញាផ្សេងៗគួរយល់ដឹង នឹងវិធីដោះស្រាយ៖
ទាមទារ
បញ្ហា​នេះ​​ភាគច្រើន​កើតឡើង​​ចំពោះ​កូន​ៗ ដែល​​​​ទទួល​បាន​ក្ដី​ស្រឡាញ់​ខ្លាំង​ពី​ឪពុក​ម្ដាយ។ មិន​​ថា​ពួកគេ​ចង់​បាន​អ្វី អ្នក​តែងតែ​ផ្ដល់​ឲ្យ​ពួកគេ​​​ជានិច្ច យូរ​ៗ​ទៅ​ពួកគេ​លែង​​យល់​ពី​ការ​ដឹងគុណ​ ត្រេកអរ​ ឬ​ស្កប់ស្កល់ ហើយ​​ចាប់ផ្ដើម​រំពឹង ទាមទារ​​គ្រប់​យ៉ាង ដោយ​​​មិន​ខ្វល់​ពី​ហេតុផល​ថា​គួរ ឬ​មិន​គួរ​ឡើយ។
រូបតំណាង
វិធី​ដោះស្រាយ៖ អ្នក​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​​​អរគុណ និង​រីករាយ​​ចំពោះ​​អំណោយ​ទាំង​ឡាយ​​ដែល​ពួកគេ​​បាន​ទទួល​​​ពី​​អ្នក ឬ​​មនុស្ស​ជុំវិញ។
ខ្វះ​​សេចក្ដី​​អាណិត​អាសូរ និង​ចិត្ត​សប្បុរស
ចំណុច​ពីរ​យ៉ាង​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​រស់នៅ​ក្នុង​សង្គម។ ពួកគេ​មិន​អាច​រស់នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត​ឡើយ ដូច្នេះ​នេះ​ជា​ទុន​សំខាន់​សម្រាប់​ចម្លង​ពួកគេ​ឲ្យ​រក​ឃើញ​សេចក្ដី​សុខ​ជាមួយ​អ្នក​ដទៃ​​នៅ​ថ្ងៃ​អនាគត។
វិធី​ដោះស្រាយ៖ បង្រៀន​ពួកគេ​ឲ្យ​ចេះ​ដាក់​ទាន​​ចំពោះ​ទុរគត​ជន។ នៅ​ផ្ទះ អ្នក​​​អាច​ពន្យល់​ឲ្យ​ពួកគេ​ចេះ​ជួយ​សម្អាត​បន្ទប់​បង​ប្អូន ឬ​ជួយ​លាង​ចាន​ជំនួស​អ្នក​ជាដើម។
ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ
ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ខ្លួន​ឯង ហើយ​ព្យាយាម​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ មាន​ន័យ​ថា​​ការ​អប់រំ​របស់​អ្នក​កំពុង​ជួប​បញ្ហា​ធំ​​ហើយ។
វិធី​ដោះស្រាយ៖ កុំ​បង្ខំ​ឲ្យ​ពួកគេ​​ទទួល​ស្គាល់​កំហុស​ខ្លាំង​ពេក។ អ្នក​​​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ​ស្គាល់​ពី​​ទំនួល​ខុស​ត្រូវ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។ អ្នក​អាច​ដាក់​​ការងារ​​ឲ្យ​ពួកគេ​ធ្វើ រួច​សរសេរ​​នៅ​លើ​ក្រដាស ដើម្បី​រំលឹក​រួច​កុំ​ភ្លេច​អរគុណ​ពួកគេ​ទុក​ជា​មុន។
មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​អ្នក​ជុំវិញ
នៅ​ពេល​ដែល​កូន​របស់​អ្នក​មិន​ចេះ​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ ជា​ពិសេស​សមាជិក​​គ្រួសារ​ខ្លួន​ឯង​ បញ្ជាក់​ថា​ពួកគេ​កំពុង​វិវត្ត​ខ្លួន​ជា​មនុស្ស​អាត្មានិយម​បណ្ដើរៗ​ហើយ។
វិធី​​ដោះស្រាយ៖ នាំ​ពួកគេ​ទៅ​ចូលរួម​កម្មវិធី​សប្បុរសធម៌​នានា ដើម្បី​បង្ហាញ​ពី​ការ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា។ ឧស្សាហ៍​ប្រាប់​ពួកគេ​ថា ជីវិត និង​សុខទុក្ខ​អ្នក​ដទៃ គឺ​សំខាន់​ខ្លាំង​ដូច​ខ្លួន​របស់​​ពួកគេ​​ដែរ។

មិន​ចេះ​មាន​អារម្មណ៍​ខុស​ឆ្គង
ពួកគេ​បដិសេធ​​មិន​ព្រម​ទទួល​យក​​​​អារម្មណ៍​ខុស​ឆ្គង ឬ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​​ ព្រោះ​តែ​គិត​ថា​ពួកគេ​មិន​បាន​​ធ្វើ​អ្វី​ខុស។
វិធី​ដោះស្រាយ៖ ផ្ដល់​នូវ​លទ្ធផល​ដែល​ពួកគេ​សម​នឹង​ទទួល​ចំពោះ​កំហុស​ឆ្គង​ទាំង​នោះ​។ បង្រៀន​ឲ្យ​ពួកគេ​បែងចែក​រវាង​រឿង​ត្រឹមត្រូវ និង​រឿង​ខុស​ឆ្គង និង​ឲ្យ​ពួកគេ​​​​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ទទួល​​ខុស​ត្រូវ​ចំពោះ​ជម្រើស​របស់​ខ្លួន៕

Monday, February 5, 2018

ពិតជាមិនគួរឱ្យជឿ អារម្មណ៍មួយចំនួន​អាំចបង្ហាញថា ល្មមដល់ពេលមានគូរស្រករ


ម្នាក់​ឯង​យូរ​ពេក​មាន​អារម្មណ៍​ថា​ឯកា​អត់? ពេល​ខ្លះ​បើ​សង្កេត​ថា​ ខ្លួន​ឯង​សមល្មម​ហើយ​ក៏​គួរ​តែ​សញ្ជឹង​មើល​ម្នាក់​ដែរ​ទៅ ព្រោះ​បើ​ចេះ​តែ​នៅ​ម្នាក់​ឯង​បែប​នេះ​ទៀត អាច​នឹង​បាត់បង់​អារម្មណ៍​ស្រឡាញ់​ក្លាយ​ជា​មនុស្ស​គ្មាន​មនោសញ្ចេតនា​ក៏​បាន។ វា​ល្មម​ដល់ពេល​មាន​គូ​​នឹង​គេ​ហើយ បើ​ឃើញ​ខ្លួន​ឯង​លេច​រឿង​ទាំង​នេះ​ចេញ​​មក ៖
រីករាយ​ពេល​ឃើញ​គូ​ស្នេហ៍​ដទៃ​ទៀត
ចាប់​ផ្ដើម​ញញឹម​ និង​រីករាយ​ពេល​ឃើញ​គូស្នេហ៍​គេ​បង្ហោះ​រូប​ Sweet Sweet ជាមួយ​គ្នា។ មាន​អារម្មណ៍​ថាបើ​ខ្លួន​ឯង​បែប​ហ្នឹង​វិញ​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។

មាន​អារម្មណ៍​ថា​ បើ​បន្ថែ​មនុស្ស​ម្នាក់​ទៀត​ក្នុង​ជីវិត​រាល់​ថ្ងៃ​កាន់​តែ​ល្អ
ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ត្រូវ​ការ​ដៃ​មួយ​គូទៀត​មក​អង្អែល​ក្បាល មក​ឱប​ពេល​ដែល​រងា និង​ឯកា​បំផុត។ អ្នក​លែង​ខ្លាច​ក្នុង​ការ​បន្ថែម​មនុស្ស​ម្នាក់​ទៀត​មក​ក្នុង​ជីវិត​ ហើយ​ក៏​លែង​ខ្លាច​ទោះមនុស្ស​ម្នាក់​នោះ​មិន​សម​បំណង​ក៏​ដោយ។
 អ្នក​ចេះ​ពី​របៀប​មើល​ថែ​ខ្លួន​ឯង

ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​អ្នក​នៅ​តែ​ស្រឡាញ់​ខ្លួន​ឯង ហើយ​នៅ​តែ​អាច​រស់​នៅ​បាន​យ៉ាង​ស្រួល។ នេះ​ជា​សញ្ញា​មួយ​ដែល​អ្នក​អាច​មាន​ស្នេហា​បាន​យ៉ាង​ពេញលេញ​បំផុត ព្រោះ​វា​គ្រាន់​តែ​ជា​គ្រឿង​បន្ថែម​ជីវិត​អ្នក​ឲ្យ​កាន់​តែ​មាន​ន័យ​ប៉ុណ្ណោះ មិន​មែន​មាន​ន័យ​ថា​អត់​វា​អ្នក​ត្រូវ​ស្លាប់​នោះ​ទេ។

អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ទោះ​មាន​បញ្ហា​អី​ក៏ដោយ
ទោះ​សប្បាយ​ចិត្ត ឬ​ក៏​កើត​ទុក្ខ​ក៏​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បាន​យ៉ាង​នឹងធឹង ហើយ​មិន​ឲ្យ​ស្នេហា​មក​វាយលុក​សេចក្ដី​សុខ​អ្នក​បាន។​អ្នក​អាច​ទទួល​អារម្មណ៍​គ្រប់​បែប​យ៉ាង​ដែល​គេ​ផ្ដល់​ឲ្យ​ ហើយ​ទោះ​ឈ្លោះ​គ្នា​ក៏​អ្នក​អាច​ញ៉ាំ​បាយ និង​គេង​បាន​យ៉ាង​ស្រួល។
រូដល់​ពេល​ក៏​គួរ​តែ​ពិចារណា​ដែរ ព្រោះ​ជីវិត​មនុស្ស​យើង​មាន​ន័យ​ក៏​ត្រូវ​មាន​រស​ស្នេហា​ជំនួយ​ដែរ៕