loading...

Monday, October 31, 2016

ឈុត​ Halloween កំពូល​សិចស៊ី​ពី​តារា​ស្រី​​​ហូលីវូដ កាល​ពី​យប់​មិញ

ពិធី​បុណ្យ Halloween ពិត​ប្រាកដ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​តារា​ស្រី​ប្រុស​ជា​ច្រើន​បាន​រៀបចំ​​ពិធី​ជប់​សម្រាប់​បុណ្យ​នេះ​តាំង​ពី​យប់មិញ​មក​ម្ល៉េះ ព្រោះ​វា​ចំ​ថ្ងៃ​អាទិត្យ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឃើញ​ថា តារា​ស្រី​មួយ​ចំនួន​បាន​តុបតែង​គូរ​មុខ​ជា​ខ្មោច តែ​ក្នុង​សំលៀកបំពាក់​សិចស៊ី​ម៉្យាង​ម្នាក់។ តោះ ទៅ​មើល​ទាំង​អស់​គ្នា​នរណា​ខ្លះ​ខ្លាច​ជា​ខ្មោច​សិចស៊ី​?
១.តារាម៉ូដែលKylie Jenner

1


២. Kourtney Kardashian

2
៣.តារា​ចម្រៀង Mariah Carey

3
៤.Abi Clarke

4
៥.តារា​សម្ដែង Chelsee Healey

5
៦.Jaqui Ryland

6
៧.Gemma Krizz

7
៨.តារា​ម៉ូដែលParis Hilton

8
៩. តារា​ម៉ូដែល Abigail Ratchford

9-9

ប្រភព៖ Sabay

រដ្ឋ​មន្ត្រី​អប់រំ​ ហង់ ជួនណារ៉ុន សម្តែង​ក្បាច់​គុន​តេក្វាន់ដូ​ បែក​ឈើ​ខ្ចាយ​​

ឯកឧត្តម​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជា​បុគ្គល​មួយ​រូប​ដែល​ចូល​ចិត្ត​ចិត្ត​ក្បាច់​គុន​តេក្វាន់ដូ​ និង​បាន​ហ្វឹកហាត់​ជា​យូរ​មក​ហើយ។ ជា​រឿយ​ៗ​ឯកឧត្តម​បាន​​សម្តែង​ក្បាច់​គុន​មួយ​នេះ​ក្នុង​នាម​ជា​កីឡាករ​ និង​ជា​ថ្នាក់​ដឹក​នាំ​ម្នាក់។ ជាក់​ស្តែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដែល​កំពុង​ដំណើរ​ការ​ប្រកួត​ ឯកឧត្តម​ បាន​​សម្តែង​​​តេក្វាន់ដូ​​ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​យ៉ាង​ខ្លាំង។


hang-chunaronឯកឧត្តម ហង់ ជួនណារ៉ុន

ចាំ​អី​ទៀត​ ទស្សនា​ការ​សម្តែង​របស់​ឯកឧត្តម​ទាំង​អស់​គ្នា​



គេងយោលអង្រឹង


Mourinho ​ដាក់​ពិន័យ​ Schweinsteiger ​មិន​ឲ្យ​លេង​​ទាំង​ឈុត​យុវជន​ទៀត

Jose Mourinho ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​​​ហាម​មិន​ឲ្យ​ខ្សែ​បម្រើ​​អាល្លឺម៉ង់​ Bastian Schweinsteiger ​ចូល​លេង​​នៅ​ក្រុម​ឈុត​បម្រុង​ (Man Utd Reserves) ​​ថែម​ទៀត​ បន្ទាប់​ពី​ដក​កីឡាករ​រូប​នេះ​ ចេញ​ពី​ឈុត​ធំ​រួច​មក​ហើយ។

1
Jose Mourinho ​អ្នកចាត់ការ​ក្រុម​​ Manchester United

អ្នកចាត់ការ​​រហស្សនាម “Special One” ​បាន​ដក​​ឈ្មោះ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ ចេញ​ពី​ឈុត​ធំ​ Man Utd ដោយ​លើក​ហេតុផល​ថា វីរបុរស​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ មិន​ស្ថិតិ​ក្នុង​គម្រោង​របស់​លោក​នោះ​ទេ។ ទោះ​ជា​​មិន​បាន​លេង​ឈុត​ធំ​ Schweinsteiger ​ក៏​សង្ឃឹម​ថា​ ខ្លួន​នឹង​អាច​លេង​នៅ​ឈុត​ U-23 ឬ​ឈុត​យុវជន​ខ្លះ ដើម្បី​បន្ត​បង្ហាញ​ទម្រង់​លេង​ មុន​ពេល​រក​ក្លឹប​ថ្មី​បាន។

បើ​តាម​ Sunday People ​​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​​ឈុត​យុវជន​ Man Utd លោក​ Warren Joyce ​ចង់​បាន​ Schweinsteiger លេង​ឲ្យ​ក្រុម​បិសាច​ក្រហម​ U-23 Premier League ប៉ុន្តែ​ត្រូវ​អ្នកចាត់ការ​ Mourinho ​បដិសេធ​ថា ​​ខ្សែ​បម្រើ​រូប​នេះ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូល​លេង​គ្រប់​​ឈុត​​​ទាំង​អស់​របស់​​ក្រុម​ Man Utd ​​ហើយ​រូប​គេ​មាន​សិទ្ធិ​ត្រឹម​តែ​ហ្វឹកហាត់​ប៉ុណ្ណោះ៕

3
Schweinsteiger ខ្សែ​បម្រើ​ក្រុម Man Utd

2
















 


ប្រភព៖ Sabay






Rambo៖ “Pacquiao ជា​កីឡាករ​ប្រដាល់​​​ល្អ​ជាង​គេ​ រយៈ​ពេល​៧០​ឆ្នាំ​ចុង​ក្រោយ​នេះ”

កំពូល​តារា​សម្ដែង​ហូលីវូដ Sylvester Stallone ដែល​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​តួ Rambo​និង​អ្នក​ប្រដាល់ Rocky កាល​ពី​ជាង​៣០​មុន​ បាន​លើក​សរសើរ​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ​ថា​ជា​កីឡាករ​ល្អ​​ប្រដាល់ជាង​គេ​។


pacquiao-rocky-e1477822667299

តារា​សម្ដែង​វ័យ​៧០​ឆ្នាំ​​បាន​ចំណាយ​ពេល​ទៅ​​មើល​មិត្តភ័ក្ដិខ្លួន Manny Pacquiao ​ហាត់​សម​​ជាមួយ​កីឡាករ  Ray Beltran កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ទី​ហ្វឹកហាត់ Wildcard Gym នៅ​ Hollywood ដើម្បី​ត្រៀម​ខ្លួន​វាយ​ជាមួយ​កីឡាករ​ Jessie Vargas នៅ​ថ្ងៃ​ទី ៥​ ខែ​ វិច្ឆិកា​ នេះ។

Sylvester ពេញ​ចិត្ត​ចំពោះ​ការ​គ្រប់គ្រង​​លើ​ដៃ​គួ​របស់​កីឡាករ​រហស្សនាម​ Pacman និង​បាន​និយាយ​ថា​៖” គេ​(Pacquiao) ជា​កីឡាករ​ប្រដាល់​ល្អ​ជាង​គេ​ក្នុង​រយៈ​ពេល​៦០​ទៅ​៧០​ឆ្នាំ​ចុងក្រោយ​នេះ និង​ល្អ​ជាង​តួ Rocky Balboa ដែល​ខ្ញុំ​សម្ដែង​ទៀត”។ នេះ​ជា​ការ​វិល​ត្រលប់​មក​សង្វៀន​សាជាថ្មី​របស់​កីឡាករ Pacquiao បន្ទាប់​ពី​ប្រកាស​ចូលនិវត្តន៍​​កាល​ពី​ខែ មេសា ឆ្នាំ ២០១៦ ក្រោយ​ប្រកួត​ចុងក្រោយ​ឈ្នះ​​កីឡាករ Timothy Bradley  ៕
pac






















ប្រភព៖ Sabay 

Friday, October 28, 2016

Dylan Kuo ​កៀកកើយ​​ជាមួយ​ម៉ូដែល​វ័យ​ក្មេង​ ប្អូន​ខ្លួន​ដល់​១៧​ឆ្នាំ


1

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​តារា​សម្ដែង​ប្រុស​តៃវ៉ាន់​ Dylan Kuo​ វ័យ​៣៩​ឆ្នាំ​ បាន​​នាំ​តារា​ម៉ូដែល​វ័យ​ក្មេង Genie Chen ​វ័យ​២២​ឆ្នាំ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​ជាមួយ​គ្នា។ បន្ទាប់​ពី​ចប់​ការ​ញ៉ាំ​អាហារ​គេ​ឃើញ Geni បាន​ដើរ​កៀកដៃ​ Dylan ដើរ​ចេញ​ពី​ហាង។


shamo-cast-dylan-kuo

បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​ដើរ​ចេញ​មក​ក្រៅ​ហើយ​ឃើញ​អ្នក​ប្រមាញ់​រូបថត ភ្លាម​ៗ​នោះ​ពួក​គេ​ដើរ​គេច​ចេញ​ទៅ​បន្ទប់​សម្រាក​តាម​ជណ្ដើរ​ ដែល​ប្រើ​ដោយ​បុគ្គលិក​ភោជនីយដ្ឋាន។ ​កាល​ពី​ខែ មីនា ឆ្នាំ​នេះ​ ​ Dylan និង Genie ធ្លាប់​ត្រូវ​បាន​គេ​ថត​បាន​ពេល​ស្និទ្ធស្នាល​ជាមួយ​គ្នា​ម្ដង​ហើយ ប៉ុន្តែ​តារា​ប្រុស​ក្នុង​រឿង “សង្គ្រាម​ឆ្លង​ពេលវេលា​” នេះ​​បាន​ចេញ​មក​បដិសេធ​ចំពោះ​ទំនាក់ទំនង​កាល​លើក​នោះ។

ចំពោះ​ការ​ប្រទះ​ឃើញ​ផ្អែមល្ហែម​សាជាថ្មី​​ តារា​ទាំង​ពីរ​មិន​ទាន់​ចេញ​មក​អះអាង​អ្វី​នោះ​ទេ។​ រយៈពេល​២០​ឆ្នាំ​ក្នុង​សិល្បៈ​ Dylan Kuo បាន​ទទួល​ស្គាល់​មិត្ត​ស្រី​តែ​ម្នាក់​គត់​គឺ Amy ជាមនុស្ស​ស្រី​ដែល​មិន​នៅ​ក្នុង​សិល្បៈ។ ក្រោយ​មក​ Dylanក៏​ត្រូវ​គេ​ប្រទះ​ឃើញ​កាន់​ដៃ​ជាមួយ​ Bao Wu សមាជិក​ក្រុម​ចម្រៀង​តៃវ៉ាន់​ Popu Lady តែ​ពេល​នោះ​គេ​បាន​បដិសេធ​ទំនាក់ទំនង​នោះ​ម្ដង​ទៀត៕
ប្រភព៖ Sabay



Pre-Wedding ​​អ្នក​​ពន្លត់​​អគ្គិភ័យ​ចិន ​កំពុង​ឆក់​បេះ​ដូង​​មហាជន​

កម្រង​​រូប​ថត Pre-Wedding ​​របស់​​​អ្នក​​ពន្លត់​អគ្គិភ័យ​ជនជាតិ​ចិន ​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ចាប់​អារម្មណ៍ រំជួល​ចិត្ត ពេល​ឃើញ​​អនាគត​កូន​កំលោះ​​ស្លៀក​​​ពាក់​ជា​អ្នក​​ពន្លត់​​អគ្គិភ័យ​​ដូច​​ពេល​កំពុង​​បំពេញ​មុខងារ​​ជួយ​សង្គ្រោះ ឯ​​កូន​​ក្រមុំ​​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​ពណ៌​ស​ធម្មតា​នៅ​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ​។


pre-wedding-fire-fighter-6

តាម​ប្រពៃណី​ជនជាតិ​​ចិន គូ​អនាគត​ប្ដី​ប្រពន្ធ​តែង​តែ​ថត​​រូប​​ស្លៀក​ឈុត​អាពាហ៍ពិពាហ៍​ទុក​ជា​អនុស្សាវរីយ៍​​​ (Pre-wedding) មុន​​ថ្ងៃ​​ចូល​រោង​ផ្ទឹម​​ពិត​ប្រាកដ​​មក​ដល់។ ជា​ធម្មតា​​កូន​កំលោះ​​ កូន​ក្រមុំ​​ត្រូវ​ស្លៀក​​​​ឈុត​​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​​នោះ តែ​​លោក​ Li Baogang ចង់​ធ្វើ​ឲ្យ​ប្លែក​គេ​បន្តិច។

លោក Li ​​រស់​​នៅ​ទីក្រុង​ Xingtai ​​ខេត្ត​ហេបេ ភាគ​ខាងជើង​​ប្រទេស​ចិន ត្រូវ​គេ​ឃើញ​​ស្លៀក​ពាក់​ឯកសណ្ឋាន​​​អ្នក​ពន្លត់​អគ្គិភ័យ​ពណ៌ទឹក​ក្រូច ​​នៅ​​ពី​មុខ​​រថយន្ត​​បាញ់​ទឹក ​ចូល​រួម​​ដោយ​​មិត្ត​រួម​ការងារ​ជា​ច្រើន​នាក់​ទៀត។ ​កម្រង​រូប​ថត​​របស់​គាត់​ត្រូវ​គេ​ឃើញ​​មានសកម្មភាព​​​ច្រើន​​បែប​ដូច​ជា​កូន​កំលោះ​ទម្លាក់​ខ្លួន​ពី​ជញ្ជាំង​ខ្ពស់​​ជូន​ផ្កា​កូន​ក្រមុំ​​ជាដើម។

លោក Li ​និយាយ​ “​ខ្ញុំ​សង្ឃឹម​ថា​​រូប​ថត​ទាំង​អស់​​នេះ​មិន​ត្រឹមតែ​​​រក្សា​ចំណង​ស្នេហ៍​ពួក​យើង​ទេ ថែម​ទាំង​អាជីព​ជា​ទី​ពេញ​ចិត្ត​របស់​ខ្ញុំ​ទៀតផង​។​ ​ខ្ញុំ​រំពឹង​ថា​​​ Pre-Wedding ​​នេះ​អាច​​​នឹង​​ជួយ​​ឲ្យ​​អនាគត​​ភរិយា​​​យល់​បន្ថែម​​ពី​​ភាព​​លំបាក​ខ្លះ​ៗ​​​ក្នុង​អាជីព​​ជា​អ្នក​ពន្លត់​អគ្គិភ័យ”៕

pre-wedding-fire-fighter-1

pre-wedding-fire-fighter-2

pre-wedding-fire-fighter-3

pre-wedding-fire-fighter-4

pre-wedding-fire-fighter-5

pre-wedding-fire-fighter-7

















pre-wedding-fire-fighter-8







































ប្រភព៖ Sabay

Thursday, October 27, 2016

ចង់​​ទស្សនា​ព្រឹត្តិការណ៍​​​ Apple ​យប់​នេះ​ គួរ​ធ្វើ​ម៉េច?

capture3
​ក្រោយ​ពី​បង្ហាញ​វត្តមាន​ iPhone ជំនាន់​ថ្មី​បាន​រយៈ​ពេល​ជិត ២ ខែ​រួច​មក ក្រុមហ៊ុន Apple នឹង​បង្ហាញ​​ផលិតផល​ថ្មីៗ​ជា​ច្រើន​​​​​ក្នុង​​ព្រឹត្តិការណ៍​នា​យប់​ថ្ងៃ​ទី​ ២៧ ឆ្លង​ចូល​ថ្ងៃ​ទី ២៨ ខែ​តុលា​នេះ។ មាន​មហាជន​​មួយ​ចំនួន​តូច​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ពី​វិធី​ចូល​ទស្សនា​ព្រឹត្តិការណ៍​នេះ​នៅ​ឡើយ។
ដើម្បី​អាច​ទស្សនា​បាន​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖
@ អ្វី​ដែល​ត្រូវ​ត្រៀម៖
-សម្រាប់​​ឧបករណ៍​​ ​iOS ដូច​ជា​ iPhone, iPad និង iPod Touch ត្រូវ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ 7.0 ឡើង​ទៅ ទស្សនា​តាម​កម្មវិធី​ Safari
-ឧបករណ៍​ Mac ត្រូវ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ OS X 10.8.5 ឡើង​ទៅ ទស្សនា​តាម​ Browser​ Safari
-កុំព្យូទ័រ​ធម្មតា​​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 ដោយ​ទស្សនា​តាម​​ Browser​ Microsoft Edge
@ អ្វី​ដែល​ត្រូវ​ធ្វើ៖
ក្រោយ​ត្រៀម​រួច​រាល់​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​ http://www.apple.com/apple-events/october-2016/នោះ​ជា​ការ​ស្រេច។ ពេល​ដែល​កម្មវិធី​ចាប់​ផ្ដើម​នា​ម៉ោង​ ១២ យប់​នេះ​ ការ​ផ្សាយ​បន្ត​លើ​វិបសាយ​របស់​ Apple ក៏​នឹង​ចាប់​ផ្ដើម​ដូច​គ្នា៕

ក្រសួង​អប់រំ​ចង់​​ផ្ដល់​ប្រាក់​ខែ​ដល់​គ្រូ​នៅ​តាម​ខេត្ត​ច្រើន​ជាង​ទី​ក្រុង

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ កុំ​ឲ្យ​និស្សិត​ឬ​គរុ​សិស្ស​ពេល​បញ្ចប់​ការសិក្សា​រួច​​ ​គរ​ជើង​គ្នា​ធ្វើ​ការ​តែ​នៅ​ទី​ក្រុង​ លោក​ ​ហង់ ជួន​ណា​រ៉ុន ​ចង់​ផ្ដល់​ប្រាក់​ខែ​ឲ្យ​អ្នក​ធ្វើ​ការ​នៅ​តាម​ខេត្ត​បាន​ច្រើន​ជាង​នៅ​ទី​ក្រុង។

hong-chounnarun

​ការ​លើក​ឡើង​បែប​នេះ ដោយសារ​​គេ​មើល​ឃើញ​ថា​​​សិស្ស​ភាគ​ច្រើន​​មក​ពី​បណ្ដា​ខេត្ត​ ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា​ ​គឺ​ពួក​គេ​​បន្ត​រស់​នៅ​​និង​ធ្វើ​ការ​​ក្នុង​ទី​ក្រុង​តែ​ម្ដង​ ដោយ​មិន​វិល​ត្រលប់​ទៅ​ស្រុក​ភូមិ​កំណើត​ឡើយ។ ដូច្នេះ​គឺ​ពួក​គេ​មិន​បាន​​យក​ចំណេះ​ទៅ​អភិវឌ្ឍន៍​ភូមិ​កំណើត​របស់​គេ​វិញ​​ទេ។

​ទាក់​ទិន​នឹង​រឿង​នេះ ក្នុង​ឱកាស​វេទិកា​អប់​រំ​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៃ​កម្ពុជា រដ្ឋ​មន្ត្រី​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និយាយ​ថា បញ្ហា​បែប​នេះ​វា​​មិន​មែន​កើត​ឡើង​តែ​នៅ​កម្ពុជា​ទេ ​ដោយ​សារ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​បំណង​មួយ​ចង់​ធ្វើ​ការ​ក្នុង​ទី​ក្រុង​ឬ​ប្រជុំ​ជន។ តែ​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នេះ ​លោក​​ចង់​លើក​ទឹក​ចិត្ត​ដោយ​ផ្ដល់​ប្រាក់​ខែ​​ច្រើន​ជាង​​​នៅ​ទី​ក្រុង​។ ប៉ុន្តែ​ចំពោះ​ការ​ផ្ដល់​ប្រាក់​ចំនួន​ប៉ុន្មាន រដ្ឋ​មន្ត្រី​ធ្វើ​កំណែ​ទម្រង់​លើ​ការ​ប្រលង​បាក់​ឌុប​រូប​នេះ​មិន​បាន​បញ្ជាក់​ឡើយ។

ponnaka-kalip-style-23
រូប​តំណាង

​លោក​បន្ត​ថា​នៅ​តាម​តំបន់​ឆ្ងាយ​ៗ គឺ​មិន​សូវ​មាន​គ្រូ​ល្អ​ៗ​នោះ​ទេ​។ ដូច្នេះ​ជា​ការ​លើក​ទឹក​ចិត្ត​គឺ​ត្រូវ​ផ្ដល់​ជា​ប្រាក់​បៀវត្ស​និង​ទី​ស្នាក់​នៅ​សម​រម្យ។ តែ​ក៏​មិន​អាច​ត្រូវ​តែ​បង្ខំ​ថា អ្នក​ដែល​រៀន​ចប់​ត្រូវ​តែ​វិល​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ភូមិ​កំណើត​ខ្លួន​ដាច់​ខាត​នោះ​ដែរ ព្រោះ​ខាង​ក្រសួង​គ្មាន​យុទ្ធសាស្ត្រ​បែប​នេះ​ឡើយ​។

​​ទន្ទឹម​​គ្នា​នេះ​ដែរ​យុវជន​ខឹម សុ​ភា​មុនី​ មាន​ស្រុក​កំណើត​នៅ​បាត់​ដំបង​ មក​រៀន​និង​បន្ត​ធ្វើ​ការ​នៅ​ភ្នំ​ពេញ​តាំង​ពី​ឆ្នាំ​២០០៧ ប្រាប់​ថា លោក​ក៏​ធ្លាប់​វិល​ទៅ​ស្រុក​កំណើត​វិញ​ដែរ​ពេល​រៀន​ចប់​ តែ​ទីផ្សារ​ការងារ​នៅ​ទី​នោះ​​ហាក់​មិន​ត្រូវ​នឹង​លោក ដូច្នេះ​ទើប​​សម្រេច​មក​​ធ្វើ​ការ​នៅ​ភ្នំពេញ​បន្ត​ទៀត។

ប្រធាន​ផ្នែក​លក់​និង​ទី​ផ្សារ​នៃ​ក្រុមហ៊ុន ​isuzu យល់​ឃើញ​ថា វា​អាច​មាន​ផល​លំបាក​សម្រាប់​កង្វះ​ធន​ធាន​មនុស្ស​នៅ​តាម​ខេត្ត តែ​​បើ​ចង់​បំពេញ​តម្រូវ​ការ​នេះ​ក៏​ទំនង​ជា​ជួប​ការ​លំបាក​ដូច​គ្នា​ផង​ដែរ៕
ប្រភព៖ Sabay

FFC ផ្លាស់ប្ដូរ​តួនាទី​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ហៅ​កាត់​ថា FFC ​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​​​តួនាទី​លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​ទៅ​ជា​​អគ្គលេខាធិការ​ស្ដីទី​របស់​សហព័ន្ធ​​បាល់ទាត់​កម្ពុជា ​​ខណៈ​លោក គល់ សុផាណា ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ពី​អគ្គលេខាធិការ​ទៅ​ជា​នាយក​​ នាយកដ្ឋាន​រដ្ឋបាល​​ហិរញ្ញវត្ថុ​ នៃ​​អគ្គលេខាធិការដ្ឋាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

ffc
ប្រភព៖ Sabay

Funny 27102016


Wednesday, October 26, 2016

ពូឃ្លាំង ធ្វើ​​មេឡូឌី​ថ្មី​ឲ្យ ម៉េង កែវពេជ្ជតា និង ម៉ារ៉ា ប៊ុណ្ណា

ពូឃ្លាំង បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​បទ​ចម្រៀង​​​ថ្មី​ចំនួន២បទឲ្យ អ្នក​នាង​ ម៉េង កែវពេជ្ជតា និង លោក ម៉ារ៉ា ប៊ុណ្ណា ច្រៀង ប៉ុន្តែ​ស្នាដៃ​ទាំង​​​នោះ​មិន​ទាន់​ចេញ​​ផ្សាយ​​នៅ​ឡើយ​ទេ។


katiya-salon11

បទ​ចម្រៀង​ទាំង​២បទ​នោះ​មាន បទ​”ប្រុស​មារយាទ​ក្បត់” ​សម្រាប់​​ឲ្យ អ្នក​នាង ​ម៉េង កែវពេជ្ជតា ហើយ​បទ “ប្រាប់​គេ​ទៅ​ថា​យើង​បែក​គ្នា” សម្រាប់លោក ម៉ារ៉ា ប៊ុណ្ណា។ វា​ជា​មេឡូឌី​ថ្មី  ​បែប​មនោសញ្ចេតនា ដែល​រៀប​រាប់​ពី​​​ការ​ឈឺ​ចាប់​ស្នេហា​១គូ ច្រៀង​បែប​ជា​សាច់​រឿង ត​ភាគ​គ្នា។

ពូឃ្លាំង​ថា ដោយសារ​តែ​ទាក់​ទង អ្នក​នាង​ម៉េង ពេជ្រ​ចិន្ដា  មិន​ទាន់​បាន​ ដូច្នេះ​លោក​​មិន​ដឹង​ថា បទ​ចម្រៀង​ដែល​ឲ្យ​ទៅ​នោះ​​ផលិត​ចេញ​ហើយ ​​ឬយ៉ាង​ណាទេ។ ប៉ុន្តែ​ចំពោះ លោក ​ម៉ារ៉ា ប៊ុណ្ណា អាច​ចេញ​​ក្នុង​ពេល​ឆាប់ៗ​នេះ។ សូម​ស្ដាប់​ការ​រៀប​រាប់​​របស់​ពូ​​​ឃ្លាំង ជុំ​វិញ​​ស្នាដៃ​បទ​ចម្រៀង​ទាំង២បទ​ខាងក្រោម៖


ប្រភព៖ Sabay

Tuesday, October 25, 2016

Funny and danger


ស្លឹក​ភ្លីងភ្លាំង ប្រសិទ្ធភាព​ព្យាបាល​​ស្រ្តី​មាន​រោគ​ទាស់

ប្រជាជន​រស់នៅ​កោះរ៉ុង​ បាន​ដើរ​បេះ​ស្លឹក​​​ភ្លីងភ្លាំង​ដែល​ពួកគេ​ប្រាប់​ថា មាន​ប្រសិទ្ធភាព​អាច​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ ជាពិសេស​ស្រ្តី​ទើប​សម្រាល​កូន​កើតរោគ​ទាស់។

អ្នក​​ស្រុក​នៅ​កោះរ៉ុង​​​ប្រាប់​ថា ស្លឹក​ភ្លីងភ្លាំង​​អាច​រក​បាន​នៅ​គ្រប់​កន្លែង​មិន​មែន​តែ​នៅ​លើ​កោះ​រ៉ុង​នោះ​ទេ នៅ​តាម​តំបន់​ដទៃ​ទៀត​ក៏​មាន​ដែរ។ ​ពលរដ្ឋ​មួយ​ចំនួន​មិន​ស្គាល់​ពី​​​ប្រភេទ​រុក្ខជាតិ​នេះ ដែល​អាច​យក​ទៅ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ដូចជា​រលាក​ច្រមុះ និង​ស្រ្តី​រោគ​ទាស់​​យ៉ាង​មាន​ប្រសិទ្ធភាព​។




ដើម​ភ្លីងភ្លាំង​ឬ​ដើម​ឃ្លាំង​ជាប្រភេទឈើតូច មានកំពស់ពី ២ ទៅ ៦ ម៉ែត្រ។ ផ្លែអាចញ៉ាំបាន។ មែកនិងឬសកិនជាម្សៅ​សម្រាប់​ធ្វើមេដំបែ ផលិតស្រាអង្ករ​ឲ្យ​មានក្លិន​ក្រអូប។

ដើម​នេះ​ដុះក្នុងដីទំនាបពេញប្រទេសកម្ពុជា។ ស្លឹក​របស់​វា​គេ​យក​ទៅ​ឆុងទឹកផឹក ម៉្សៅស្លឹកស្ងួត ចំពោះស្រ្តីទើបឆ្លងទន្លេ អាច​ឲ្យ​ញ៉ាំបាយបាន។
ប្រភព៖ Sabay (http://news.sabay.com.kh/article/869473)

យុវជន​​មួយ​ក្រុម​ ​ប្រមូល​លុយ​គ្នា​​ធ្វើ​ទី​លាន​​បាល់ទាត់​ នៅ​សៀមរាប

​យុវជន​ដែល​ស្រលាញ់​ចូល​ចិត្ត​បាល់ទាត់​នៅ​ភូមិ​ភ្លង់​ ឃុំ​លាង​ដៃ​ ស្រុក​អង្គរ​ធំ​ ​ក្នុង​ខេត្ត​សៀមរាប​បាន​ប្រមូល​លុយ​គ្នា​​​តាម​លទ្ធភាព​ដើម្បី​​​ធ្វើ​ទី​លាន​បាល់ទាត់​ដោយ​ខ្លួន​ឯង​ទាំង​​​​លំបាក​បំផុត។

ពួក​គេ​បាន​ផ្ញើ​រូប​មក​​ឲ្យ​ sabay ជួយ​ផ្សព្វផ្សាយ​ និង​បាន​និយាយ​ថា ៖«ពួក​ខ្ញុំ​បាន​នាំ​ធ្វើ​វា​ឡើង​លំបាក់​ណាស់​ តែ​ស្រលាញ់​វា​ណាស់​។ បង​ជួយ​ផ្សព្វផ្សាយ​ផង​បង​ ពួក​ខ្ញុំ​គឺ​ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​វា​ទៀត​ ខាង​ស្រុក​គេ​អត់​ជួយ​ធ្វើ​ទេ។ បង​អើយ​រក​លុយ​ពិបាក​ណាស់​ ហើយ​​ពួក​ខ្ញុំ​បាន​ប្រមូល​លុយ​គ្នា​ក្នុង​ក្រុម​ទៀត​បាន​តិច​តូច​ក៏​ធ្វើ​ទៅ​ ​ទើប​ចេញ​រូបរាង​ប៉ុណ្ណឹង»។


siem-reap-sport-field-7

siem-reap-sport-field-6

siem-reap-sport-field-9

siem-reap-sport-field-4

siem-reap-sport-field-5

siem-reap-sport-field-12

siem-reap-sport-field-11

siem-reap-sport-field-3

siem-reap-sport-field-14

siem-reap-sport-field-10

siem-reap-sport-field-1

siem-reap-sport-field-2
ប្រភព៖Sabay

អាជីវក​ផ្សារ​ទំនើប​សុវណ្ណាចូលរួម​យុទ្ធនាការ៥% ដើម្បី​សហគមន៍​ចាប៉ី​អមតៈ

ដើម្បី​ចូលរួម​លើក​ស្ទួយ​សិល្បៈ​ចាប៉ី​ដង​វែង និង​ព្រឹទ្ធាចារ្យ​ចាស់ៗ អាជីវក​ផ្សារ​ទំនើប​សុវណ្ណា រួមមាន​ហាង Master Sukisoup, ហាង Master Grill, ហាង​ការ៉េម Swensen, ហាងNarith, ហាង Megabelle, ហាងInternational Watch Collection, ហាងSeun Hun Jewelry & GEMs, ហាងLim Kong, ហាងHeng Raksmey, ហាងDY koko, ហាងLyLy Collection Bag និងហាង Modern Style រួមគ្នា​បង្កើត​យុទ្ធនាការ​៥% ដែល​នឹង​បរិច្ចាគទឹកប្រាក់​ស្មើ​នឹង៥%​នៃ​ការ​ចំណាយ​របស់​អតិថិជន​មក​​កាន់​ហាង​ខាង​លើ​ទៅ​កាន់​សហគមន៍​ចាប៉ី​អមតៈ និង​ព្រឹទ្ធាចារ្យ សិល្បករ​ចាប៉ី​ចាស់​ជរា​ទីទ័លក្រ។

 នៅ​ថ្ងៃទី១៩​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ផ្សារ​ទំនើប​សុវណ្ណា​នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​នៅ​បរិវេណ​ខាង​មុខ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ចម្រៀង​ស្នាដៃ​និពន្ធថ្មី ល្បីៗ ដូចជា កញ្ញា អេ ដា លោក ហេង ពិទូ លោក ហ្សូណូ លោក កាន់ ពេជ្រ និង​ លោក ម៉ា ច័ន្ទបញ្ញា លាយ​ឡំ​ជាមួយ​ការ​សម្តែង​សិល្បៈ​បុរាណ​ចាប៉ីដង​វែង​ផង​ដែរ​។

Flyer   A5 EN & EN  V_10 Fianl


នេះ​ជា​ទិដ្ឋភាព​ថ្មី​ដែល​សាធារណ:ជន​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី។​ កម្មវិធី​នេះ​ឧបត្ថម្ភ​ធំ​ដោយ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អីសូរិនស៍ ភីអិលស៊ី ​សហការ​ដោយ សូរិយា សេនធ័រ ភ័នធ៍ (ផ្សារ​ទំនើប​សូរិយា) ផ្សារ​ទំនើប​រតនា​ផ្លាហ្សា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា និង​ក្រុមហ៊ុន​ឌីជី (Digi) អ៊ីនធើណេត និង​ដៃគូ​សារព័ត៌មាន Sabay KQUBE និង Vayo FM។
ប្រភព៖ Sabay

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​ថៃ ​ស្លៀក​ពាក់​ឈុត​ខ្មៅ​​ដើម្បី​កាន់​ទុក្ខ​​ស្ដេច

សង្កាត់​ភ្លើង​ពណ៌​នៅ​ក្រុងបាងកក​​ បាន​ចាប់ផ្ដើម​បើក​ដំណើរ​ឡើង​វិញ​ហើយ​​នៅ​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ គឺ​រយៈពេល​​១០​​ថ្ងៃ ក្រោយ​​ព្រះ​​មហាក្សត្រ​ថៃ ភូមិបុល សោយ​ទិវង្គត តែ​អ្វី​​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ក្រុម​ស្ត្រី​​បម្រើ​​សេវាកម្ម​ផ្លូវ​ភេទ​ បាន​ស្លៀក​ពាក់​​ឈុត​ពណ៌​ខ្មៅ​ ដើម្បី​កាន់​ទុក្ខ។

thai-sex-worker-1

​រំលង​​តែ​ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​ព្រះ​ចៅ​ ភូមិបុល សោយ​ទិវង្គត ​គេ​​ឃើញ​​​​ស្ត្រី​រកស៊ី​​ផ្លូវ​ភេទ​ជា​ច្រើន​នាក់ ​បាន​ឈរ​តម្រង់​ជួរ​​គ្នា​​​ត្រៀបត្រា​​ក្នុង​សំលៀក​​បំពាក់​ខ្លីៗ​​ ខើច​លើ​ខើច​ក្រោម​ ស្បែង​ជើង​ក​វែង​ ឬ​កែង​ពណ៌ខ្មៅ ជា​សញ្ញា​​ពួក​គេ​​ចូល​រួម​កាន់​ទុក្ខ។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទីក្រុង​បាង​កក​​អាយុ​ ២៦​ឆ្នាំ​ម្នាក់​​និយាយ​ថា​ “​វា​​នៅ​តែ​ស្ងាត់​។ គ្រប់​គ្នា​​កំពុង​​ក្រៀមក្រំ ព្រោះ​​មហាក្សត្រ​សោយទិវង្គត។ ​ប៉ុន្តែ​​យើង​​​​នៅ​បន្ត​​ធ្វើ​ការ​ដើម្បី​រក​ប្រាក់ គ្មាន​ការងារ​ណា​​យើង​អាច​ធ្វើ​បាន​​ក្រៅ​ពី​នោះ​ទេ។ យើង​ត្រូវ​តែ​​ចេញ​ទៅ​ក្រៅ​ហៅ​ភ្ញៀវ​ ​ដើម្បី​ប្រាក់”។

ស្ត្រី​​វ័យ​២៤​ឆ្នាំ​ម្នាក់​ទៀត ​បាន​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ​ថា “​​យើង​ស្លៀក​ពាក់​ខ្មៅ​​​ដើម្បី​ជា​ការ​គោរព ហើយ​យើង​​មិន​​ស្លៀក​ពាក់​ពណ៌​​ឆើត​ឆាយ​ទេ។ ប្រហែល​ ២សប្ដាហ៍​ទៀត ​យើង​​អាច​​ត្រលប់​មក​ធម្មតា​វិញ​​ហើយ​។ អាជ្ញាធរ​ បាន​យល់​​​ពី​បញ្ហា​ប្រ​ឈម​​នេះ​ ហើយ​អនុញ្ញាត​ឲ្យ​ពួក​យើង​​​រក​ស៊ី​ឡើង​វិញ”។ ​បារ ក្លឹប​កម្សាន្ត​ជា​ច្រើន​​បាន​បើក​ឡើង​វិញ​ ប៉ុន្តែ​​ភ្លើង​ពណ៌​មិន​ត្រូវ​ភ្លឺ​ខ្លាំង​ តន្ត្រី​ចាក់​តិចៗ​ ​កន្លែង​រាំ​ច្រៀង ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត​ទៀត​ផង​។

​បើ​តាម​ការ​ប្រកាស​​លើក​​មុន​​របស់​អាជ្ញាធរ​ សេវា​កម្ម​​​កម្សាន្ត​​គ្រប់​ប្រភេទ​​​ ត្រូវ​បាន​​ហាមប្រាម​រយៈ​ពេល​ ៣០​​ថ្ងៃ​​​ នៅ​​​តាម​​ទីតាំង​ទេសចរណ៍​​​ពេញ​និយម​នានា រួម​ទាំង​ពិធី​ជប់​លៀង​ តន្ត្រី​សប្បាយ​ៗ​​ផ្សេង​ទៀត​ ត្រូវ​បាន​ពន្យារពេល ឬ​លុប​ចោល​អស់​ដែរ។ ចំណែក​ប្រជាជន​ទូទាំង​​ប្រទេស​ ត្រូវ​គេ​អំពាវ​នាវ​ឲ្យ​ស្លៀក​​ឈុត​ខ្មៅ​ទាំងអស់​៕

thai-sex-worker-2

thai-sex-worker-3

thai-sex-worker-4

nintchdbpict000276759149-e1477337680637

nintchdbpict000276766337-e1477337630633


 ប្រភព៖Sabay

iPhone 7 Plus អាច​ប្រើ​មុខងារ​ថត​​ច្បាស់​មុខ​ ព្រាល​ក្រោយ​បាន​ហើយ

បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើ​តេស្ត​ និង សិក្សា​អស់​ជា​ច្រើន​សប្ដាហ៍​រួច​មក​ ទី​បំផុត​ Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 10.1 ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​។

back1-2

កំណែ​ទម្រង់​ថ្មី​នេះ​​ ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ និង កែ​សម្រួល​ដំណើរ​ការ​ OS ឲ្យ​កាន់​តែ​រលូន​ជាង​មុន។ ជា​ពិសេស​សម្រាប់​អ្នក​ប្រើ​ iPhone 7 Plus នឹង​ទទួល​បាន​មុខងារ​ថ្មី​​ Portrait Mode ដែល​ជា​មុខងារ​ថត​រូប​​ច្បាស់​ខាង​មុខ ព្រាល​ខាង​ក្រោយ។ ជា​មួយ​មុខងារ​នេះ​ Software នឹង​ធ្វើ​ឲ្យ​ Background (ផ្ទៃ​ខាង​ក្រោយ) នៃ​រូបភាព​ ព្រាល​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ទុក​ឲ្យ​តែ​មនុស្ស​, សត្វ​ ឬ Subject ដទៃ​ទៀត​ លេច​ចេញ​ឡើង​ច្បាស់។

gsmarena_002

បញ្ជាក់​ថា​ Portrait Mode ​នេះ​​​នៅ​ស្ថិត​ក្នុង​ដំណាក់​កាល​ Beta (សាក​ល្បង) នៅ​ឡើយ​ ហេតុ​នេះ​​ការ​ប្រើ​ប្រាស់​មុខងារ​អាច​មាន​បញ្ហា​រអាក់រអួល​បន្តិច​បន្តួច៕​​​​
ប្រភព៖ Sabay